ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

sg_04-12-2012_1កាលពីរសៀលថ្ងៃទី០៤​ ខែធ្នូ ឆ្នាំ២០១២​ នៅសាលសិក្ខាសាលាខាងជើង វិមាន ព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គ លេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជា អធិបតីភាព​ក្នុងពិធីបិទ​វគ្គ​បណ្តុះ បណ្តាលស្តីពី“អ្នកគ្រប់គ្រងតាមបែបព្រះ ពុទ្ធសាសនា​” ​ ​ដែលបានរៀបចំ ដោយ​អគ្គ​​លេខា​​ធិ​កា​រ​ដ្ឋាន​ព្រឹទ្ធសភា មានសិក្ខា​កាមចំនួន៣៨​នាក់​ជា​មន្រ្តីគ្រប់ គ្រងអង្គ ភាព​ចំណុះ​អគ្គ​លេ​ខា​ធិការ​ដ្ឋានព្រឹទ្ធសភា​ ។

លោក លាក់ ផលរដ្ឋ តំណាងសិក្ខាកាមបានឡើងមានចំណាប់អារម្មណ៍ថា​ ទ្រឹស្តីព្រះពុទ្ធគឺ​ជា ទ្រឹស្តីដ៏ល្អ ផូរផង់ដែលយើងមិនគួរមើលរំលងឡើយ ព្រោះវាជាប្រទីបបង្ហាញនូវអ្វីជាផ្លូវត្រូវ​ដែល​​ជា​គុណតម្លៃសម្រាប់ អ្នកដឹកនាំគ្រប់គ្រងគ្រប់កម្រិត ដើម្បីយកពិចារណាមុននឹងអនុវត្ត​។​ហើយ​​​ជា​ពិ​សេស​អ្នកដឹកនាំត្រូវមាន គុណសម្បត្តិបីយ៉ាងគឺ សុខភាព សមត្ថភាព និង​គុណ​​ធម៌ ដែល​អាច​លុបបំបាត់អគតិ​ទាំង៤ ដើម្បីឈាន ទៅរកយុត្តិធម៌ សុខដុមរមនីយកម្ម និងការអភិវឌ្ឍ​​ប្រ​កបដោយជោគជ័យ។sg_04-12-2012_2

ឯកឧត្តម គឹម​ លី គ្រូឧទ្ទេសនាម និងជា ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ បាន​មាន​ប្រសាសន៍ថា អ្នកដឹកនាំត្រូវ មានគុណសម្បត្តិ បីយ៉ាងគឺ សុខភាព​ សមត្ថភាព និងគុណ​ធម៌​។ ដែល​ក្នុង នោះគុណធម៌មានពីរចំណុចសំខាន់​ គឺ ទសពិធរាជធម៌ និងព្រហ្មវិហារធម៌ទាំង ៤។ ចំពោះ​ការគ្រប់គ្រងនៅក្នុងវិស័យ ការងារ សិក្ខាមគប្បី​ត្រូវតែយក​ចំណេះ ដឹង​ដែលបានសិក្សា​កន្លង​មក​នេះដើម្បីអនុវត្ត ហើយជាពិសេសត្រូវអនុវត្តជាប្រចាំ ដើម្បី​ធានាកុំឲ្យ​មាន​ការ ធ្វេស​ប្រហែស។

មានប្រសាសន៍ក្នុងពិធីបិទវគ្គនេះ​ ឯកឧត្តម ឡោក​ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានមាន ប្រសាសន៍ក្នុងពិធីបិទវគ្គនេះថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់សម្រាប់​សិក្ខា​កាម​ ដែលជា ជំនួយស្មារតីនៃការទទួលខុសត្រូវ​ និងពង្រឹងសមត្ថភាពដល់មន្រ្តី​ថ្នាក់ដឹកនាំ​នៃ​អគ្គ​លេ​ខាធិការដ្ឋានព្រឹទ្ធ សភា ទៅលើផ្នែកគ្រប់គ្រងតាមបែបពុទ្ធសាសនា ។ ជាមួយគ្នានេះ​ដែរ ឯក​ឧត្តមក៏បានមានប្រសាសន៍ ផ្តាំផ្ញើទៅដល់​សិក្ខា​កាម​ទាំងអស់ត្រូវយកចំណេះដឹងទាំង​អស់​​​​នេះ​​ទៅផ្សារភ្ជាប់ទៅនឹងការងារជាក់ស្តែង​ ក្នុងនាមអង្គភាពផ្ទាល់របស់ខ្លួននីមួយៗ​ឲ្យបាន​យល់​​​​កាន់តែស៊ីជម្រៅ និងដើម្បីកែលម្អ។   

ក្នុងឱកាសនោះដែរ   ឯកឧត្តម ឡោក​ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងឯកឧត្តម គឹម​ លី គ្រូ ឧទ្ទេសនាម និងជាទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ​បានប្រគល់វិញ្ញាបន​បត្រ​បញ្ជាក់ការ​សិក្សាជូន ដល់តំណាងសិក្ខាកាមផងដែរ៕   អត្តបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិកាព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលភាសា អង់គ្លេស សម្រាប់មន្ត្រីនៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹ

Read More
ឯកឧត្តម ឡោក ឆាយ ​បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ខៀវ សុខុម អតីតអគ្គនាយកព័ត៌មាន​ និងទំនាក់ទំនងសាធារណៈ ​នៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា

នារសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩

Read More
គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More

 
Go to top