ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

secretariat_general_6-12-2012_1 secretariat_general_6-12-2012_1

កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១២

កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ នៅ​សាល​​សិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា  ឯកឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា​ បាន អញ្ជើញជាអធិបតិភាព​ក្នុងកិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារប្រចំាខែវិច្ឆិកា និងលើកទិសដៅប្រចាំខែធ្នូ ឆ្នាំ២០១២ ដែលមានការចូលរួមពី​ថ្នាក់​ដឹកនាំគ្រប់គ្រងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងខែវិច្ឆិកាជាខែ ដែល ព្រះរាជាណាចក្រកម្ពុជា នៅកាន់ព្រះរាជមរណៈទុក្ខ នៃការសោយទីវង្គតព្រះមហាវីរក្សត្រ និងការ​រៀបចំកិច្ច​ប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាទទួលបានជោគជ័យ និង មានលទ្ធផល​ល្អប្រសើរ។ ចំពោះអគ្គលេខាធិការដ្ឋាន ​បានយកចិត្តទុកដាក់ខ្ពស់លើសេវានានា ​ដោយ ធានានូវនិរន្តរភាពការងាររដ្ឋបាល បច្ចេកទេស នីតិវិធី និងហិរញ្ញវត្ថុ​ដល់ព្រឹទ្ធសភាទាំងមូលស្របតាម បទបញ្ជាផ្ទៃក្នុងថ្មីនៃព្រឹទ្ធសភា។

ដោយផ្អែកតាមលទ្ធផលការងារសម្រេចបានឯកឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍បន្តថា ​គ្រប់​​អង្គភាព​ចំណុះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ត្រូវខិតខំបំពេញ ភារកិច្ចរបស់​​ខ្លួន និងបញ្ចាប់ការងារឆ្នាំ២០១២ឲ្យបានល្អ និងការផ្តើមការងារឆ្នាំ២០១៣ ឲ្យបានរលូន គឺជាចំណុចអាទិភាពនៃការយកចិត្តទុកដាក់​ ព្រមទាំងបន្តអនុវត្ត​ទិសដៅ​ការ​ងារ​សម្រាប់​ខែធ្នូដូច​ជា​៖ ១-ត្រៀមរៀបចំសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៣ និងគណៈកម្មាធិការអចិន្រ្តៃយ៍​ព្រឹទ្ធសភា -ត្រៀមរៀបចំពិធីជំនួបសវនាការ រវាង ថ្នាក់ដឹកនាំជាមួយនឹងគណៈប្រតិភូសភាប្រឹក្សានយោបាយ ប្រជា​​ជនចិន និងគណៈប្រតិភូសភាប្រជាជនចិន ព្រមទាំងគណៈប្រតិភូរដ្ឋសភា​វៀតណាម  -ត្រៀមជួយសម្រួលការជួបសវនាការ រវាងគណៈកម្មការជំនាញ និងក្រសួងនានា និងបេសកកម្ម របស់គណៈកម្មការ  -បន្តតាមដានសំណើសុំអាហារូបករណ៍ ជាមួយស្ថានទូតសឹង្ហបូរី ក្រសួងអប់រំ ស្ថានទូតចិន វៀតណាម​ ឥណ្ឌា និងស្ថានទូតកូរ៉េ  វិទ្យាស្ថាន ACE និងបន្ត សហប្រតិបត្តិការជា មួយដៃគូរចាស់ និងថ្មីដើម្បីស្វែងរកអាហារូបករណ៍-ត្រៀមបើកវគ្គបណ្តុះ បណ្តាលថ្មីចំនួន៨វគ្គ គឺវគ្គ ភាសា ចិនថ្មី និងវគ្គភាសាចិនបន្តរបស់វិទ្យាស្ថានខុងជឺ វគ្គដឹកនាំតាម បែបព្រះពុទ្ធសាសនា វគ្គភាសាជប៉ុន វគ្គភាសាចិនថ្នាក់ដំបូង វគ្គវិធី សាស្រ្ត ស្រាវជ្រាវ និងវគ្គបក ប្រែភាសាអង់គ្លេស វគ្គភាសាវៀតណាម-បន្តសហការជាមួយនឹងអង្គការ KAS, KARITASកម្ពុជា, API និង វិទ្យាស្ថាន PIC ដើម្បីស្នើសុំសហការសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ៧-បន្ត​ខិតខំអភិវឌ្ឍន៍បច្ចេកវិទ្យា ព័ត៌មាន និងការបណ្តុះបណ្តាល ICTក្នុង និងក្រៅប្រទេស ការស្វែងរកជំនួយខាង ICT ពីច្រើនប្រភព អនុវត្តគម្រោងតំបន់C ជាមួយក្រុមហ៊ុនម៉ាឡេស៊ីរយៈពេល៣ខែ -ការអនុវត្តគោលការណ៍១២ ចំណុចវិន័យ និងការស្លៀកពាក់ឯកសណ្ឋានក្នុងពេលបំពេញការងារ -ត្រៀមបូកសរុប​លទ្ធផល ការងារប្រចាំឆ្នាំ​ សារពើភ័ណ្ឌទ្រព្យសម្បត្តិ សារពើភ័ណ្ឌធនធានមនុស្ស និងជំនាញសារពើភ័ណ្ឌ​​​ ឯកសារ ១០-កសាងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ពាក់ព័ន្ធ នឹងការអនុវត្តថវិកា ឆ្នាំ២០១៣ ១១-កសាងគោលការណ៍សម្រាប់ការអនុវត្តន៍អង្គភាពថវិកា​ (អភិក្រមវិធានការណ៍​លទ្ធ​ផល) នៅក្នុងអគ្គលេខាធិការដ្ឋាន ព្រមទាំងវិធានបែបបទ សម្រាប់ដេញថ្លៃឆ្នាំ ២០១៣​ និងការ បង្កើតអង្គភាពលទ្ធកម្មសាធារណៈ ១២-ការត្រៀមដំណើរការរៀបចំគម្រោងថវិកាតាមកម្មវិធី​ (កំណែទ​ម្រង់ថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ១៣-រៀបចំគោលការណ៍ឆ្លង​គណៈ​កម្មាធិការអចិន្រ្តៃយ៍ សម្រាប់ប្រតិបត្តិថវិកាព្រឹទ្ធសភាឆ្នាំ២០១៣ ១៤-រៀបចំរបាយការណ៍បូកសរុប​ទូទាត់ ថវិកាឆ្នាំ២០១២ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

រូបភាពៈនាយកដ្ឋានព័ត៍មានវិទ្យា

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ឡោក ឆាយ ​បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ខៀវ សុខុម អតីតអគ្គនាយកព័ត៌មាន​ និងទំនាក់ទំនងសាធារណៈ ​នៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា

នារសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩

Read More
គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More

 
Go to top