ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

SG_14_08_2013_1
SG_14_08_2013_2 SG_14_08_2013_3
នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជា អធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីភាសាចិន(ជំហានទី៣ និងទី៤) ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា  សហការជាមួយនឹងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភា កម្ពុជា នៅសាលសិក្ខាសាលាខាងជើងវិមាន ព្រឹទ្ធសភា។
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យ សភាកម្ពុជា ដែលបានសហការជាមួយនឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្តីពីភាសាចិន(ជំហានទី៣ និងទី៤ )  ដែលបានចូលរួមពង្រឹងសមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធ- សភា ខាងផ្នែកភាសាចិននាពេលនេះ ។
ឯកឧត្តម អគ្គលេខាធិការរងព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា  អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកំពុងខិតខំជំរុញឲ្យ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ពង្រឹងសមត្ថភាពខាង ផ្នែកភាសាបរទេសដូចជា ភាសា អង់គ្លេស បារាំង កូរ៉េ និងភាសាចិន ក្នុងគោលបំណងពង្រឹងសមត្ថភាពភាសាបរទេសបន្ថែមទៀតដល់មន្រ្តីរាជការដើម្បីមានភាពងាយស្រួយ ក្នុងការទំនាក់ទំនង និងបំពេញការងារជូនអង្គភាពរៀងៗខ្លួនឲ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គលេខាធិការរងព្រឹទ្ធសភា បានប្រគល់ប័ណ្ណសរសើរជូនដល់លោក ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលតែងតែបានរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អរវាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងការជួយបណ្តុះបណ្តាលភាសាចិនដល់ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងចែកវិញ្ញាប័ណ្ណបត្របញ្ជាក់សិក្សាជូនដល់សិក្ខាកាមសរុបចំនួន ៣៦នាក់ ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខនសពអ្នកស្រី ទិត្យ លាងអីុម អនុប្រធានភូមិព្រែកតារ័ត្ន ដែលបានទទួលមរណៈភាព

នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ

Read More

 
Go to top