ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ បានអញ្ជើញបំពេញទស្សនកិច្ចតំបន់អភិវឌ្ឍថ្មីTianfu នៃខេត្តស៊ីឈួន
ឯកឧត្តម ទេព ងន បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចនៅទីក្រុងDeyang ដែលមានប្រជាជនរស់នៅប្រមាណ៤លាននាក់ និងជាទីក្រុងសេដ្ឋកិច្ចធំទី៣របស់ខេត្តសីុឈួន
sn-02-Dec-2012-1

កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាង​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាព​ក្នុងពិធី​សំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន៨៤០គ្រួសារ នៅឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ​ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត ក្រុមយុវជន ស្ម័គ្រចិត្តសម្តេចតេជោ និងប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីធ្លី។
ឯកឧត្តម សត្យា វុធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា នាឱកាសនេះគឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ជីវភាព រស់នៅសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្រប់កាលៈទេសៈ។ ហើយសកម្មភាពនេះគឺជាមហាករុណា ទិគុណដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបានចំ​ពោះ​ ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តបានមានប្រសាសន៍បន្តថាក្នុងការអនុវត្តគោលនយោបាយចាស់ សកម្មភាព​ថ្មីលើវិស័យដីធ្លី ខេត្តបានយកចិត្ត ទុកដាក់ចាត់តាំងអនុវត្ត ជំរុញ សម្របសម្រួល និងដោះស្រាយ​ការលំបាកនានា ធានាឲ្យសកម្មភាពទាំងឡាយបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ប្រសើរ។ ជាមួយគ្នានេះដែរ បើគិត​ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ លទ្ធផលដែលសម្រេចបានរួមមាន ប្រកាសតំបន់វិនិច្ឆ័យចំនួន១៩ឃុំ បំពេញ សលាកប័ត្រព័ត៌មានចំនួន២៥.៣៥៧ក្បាលដី បញ្ជូនសម្រង់បញ្ជី ឈ្មោះម្ចាស់ដីបានចំនួន២៤.១០៨គ្រួសារ ចំនួនគ្រួសារក្រោយការផ្ទៀងផ្ទាត់រួច មាន១៧.៤៤៨គ្រួសារ កំណត់ព្រំ និងវាស់វែងក្បាលដីនីមួយៗគិតជា ក្បាលដីបានចំនួន ២៤.៩០៧ក្បាលដី ក្បាលដីដែលបានគូរ រួចមានចំនួន ២១.៣៣២​ក្បាលដី ទំហំក្បាលដីបានគូររួចគិតជាហិកតាមានចំនួន១៩.៤៦៧ហិកតា បំពេញ ទម្រង់បែបបទចំនួន២១.៣៦៨ក្បាលដី បានបិទផ្សាយ រយៈពេល៣០ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ​២០១២ ចំនួន០១គោលដៅ គឺឃុំជម្ពូព្រឹក្ស មានចំនួន១.៣២៦ក្បាលដី ស្មើនឹង​៦៥៩,២៦​ហិកតា។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាឱកាលនោះ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា បន្ទាប់ពីបានស្តាប់ របាយការណ៍ស្តីអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តកំពង់ស្ពឺ ក៏ដូច​ជា អំពីការរៀបចំចាត់តាំងអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យ ដី​ធ្លីរបស់រាជរដ្ឋាភិបាល នៅក្នុងស្រុក ក្រុង​គោលដៅចំនួន០៨ក្នុងខេត្ត តាមលំដាប់ការងារនីមួយៗ ជាក់ស្តែង​គឺ​ធ្វើតាំងពីការវាស់វែង ទីតាំងពាក់ព័ន្ធ ការវាស់វែង​ក្បាលដី ការស្រង់ទិន្នន័យម្ចាស់ដី ការបិទផ្សាយជាសាធារណៈរយៈពេល០១ខែ នូវក្បាលដីទាំងអស់ក្នុងតំបន់ទីតាំង​នីមួយៗ ដើម្បីឲ្យម្ចាស់ដី អ្នកមានការពាក់ព័ន្ធបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ និងសុំកែសម្រួលទិន្នន័យដែលមាន​ការ​ខុសឆ្គង​រហូតបានសម្រេចក្នុងរយៈពេល​០១ខែ​ រួច​ហើយ​​នោះ។
ឯកឧត្តមប្រធានស្តីទី​ព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ​នាពេល​នេះ​គឺមានអត្ថន័យជ្រាលជ្រៅណាស់ អាចនិយាយ បានថាយើងអាចដោះស្រាយបាននូវទំនាស់ដីធ្លី ឬការកាន់ កាប់ដីមិន​ប្រក្រតី ដែលជាផលអវិជ្ជមានប៉ះពាល់ដល់ជីវភាពរស់នៅ និងមុខរបរ អាជីវកម្មរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានបង្កលក្ខណៈល្អប្រសើរដើម្បីឲ្យប្រជាពលរដ្ឋ មានដីជាកម្មសិទ្ធិ ស្របច្បាប់ និង​ជៀសផុតពីភាពស្រពិចស្រពិលខ្លាចបាត់បង់ដីទៀត។ លើសពីនេះទៅទៀតប័ណ្ណកម្ម​សិទ្ធិដីធ្លីគឺជាឯកសារ​រដ្ឋបាល​សម្គាល់​ ម្ចាស់ក្បាលដី នី​មួយៗជាម្ចាស់ដីពេញ លក្ខណៈ ដែលការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ដោយច្បាប់ និងដោយលិខិត​បទដ្ឋានក្រោម​ច្បាប់។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានកោតសរសើរដ៏ស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ​និង ព្រះ​សង្ឃនៅតាមវត្តអារាមដែលបានសហការ យ៉ាងជិតស្និទ្ធជាមួយនឹងមន្ត្រីជំនាញក្រសួងពាក់ព័ន្ធ និងក្រុម​យុវជន​ស្ម័គ្រ​ចិត្តសម្តេចតេជោ ដែលកន្លងមកបានបញ្ចេញអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញា អនុវត្តនូវកម្មវិធី​នយោបាយ​របស់​រាជរដ្ឋា​ភិបាល ជាពិសេសយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ធ្វើ​ឲ្យខេត្តកំពង់ស្ពឺទាំងមូល​បាន ប្រែមុខ​មាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកចំពោះការខិតខំ​អនុវត្តគោល នយោបាយចាស់ សកម្មភាពថ្មី របស់រាជ​រដ្ឋាភិ​បាលរហូតទទួលបាន ជោគជ័យ ស្របតាមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ស្របតាមសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា ក៏បានសំណូមពរ និងផ្តាំផ្ញើ​ដល់ប្រជា​ពល​រដ្ឋ​ទាំងអស់ ដែលបានទទួលប័ណ្ណ កម្មសិទ្ធិដីធ្លីរួចហើយចំនួន០៥ចំណុចគឺទី១-សូមប្រឹងឲ្យអស់ពីកម្លាំង កាយចិត្ត​ ខិតខំបង្កបង្កើនផល​នៅ​លើផ្ទៃដីដែលមាន ដើម្បីជាគុណប្រយោជន៍ ដល់ការបង្កើនចំណូលក្នុង គ្រួសារលើកកម្ពស់​ជីវភាព​រស់​នៅ ដើម្បីកាត់​បន្ថយ​ភាពក្រីក្រ និងកសាង អភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ ទី២-យក ចិត្តទុកដាក់ ថែរក្សាដីធ្លី កុំយក​ទៅលក់ រក្សា​ទុក​ជា​កេរមរតកសម្រាប់កូន ចៅជំនាន់ក្រោយៗទៀត ទី៣-កុំទៅ កាប់ឆ្ការ ឬទន្រ្ទានដីថ្មីរបស់រដ្ឋ​ថែម​ទៀត ព្រោះនោះគឺ ជា​ទង្វើ​ខុសច្បាប់ ទី៤-ការផ្តល់កម្មសិទ្ធិជូនបងប្អូន ប្រជាពលរដ្ឋ គឺដើម្បីឲ្យបងប្អូនយកទៅបង្ក​បង្កើន​ផល​ទ្រទ្រង់ក្នុងជីវភាព ឫក៏ប្រើប្រាស់តាមបំណង ប្រាថ្នា របស់ខ្លួន និងទី៥-ដីស្រែចំការដែលបង្ករបង្កើនផលជា​លក្ខណៈ​គ្រួសារ​​នោះមិនត្រូវបាន​យក​ ពន្ធ​លើដីធ្លី ឡើយ៕

sn-02-Dec-2012-2 sn-02-Dec-2012-3

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top