ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ


senat-leader-3-12-2012_1

senat-leader-3-12-2012_1

ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាវៀតណាម ចូលជួប សំដែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ០២:៣០ នាទីរសៀល

កាលពីរសៀលថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបធ្វើសវនាការ និងសម្តែងការគួសម។
ថ្លែងក្នុងជំនួបសវនាការនេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ​ និងស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះ ដំណើរទស្សនកិច្ចរបស់  គណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​។ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ បានរួម ចំណែកក្នុងការ រឹតចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេស អង្គការ នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ។

         ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាតែងតែចាត់ទុកប្រទេសវៀតណាមជាមិត្តល្អ បងប្អូនល្អ  និងអ្នកជិតខាងល្អ ដែលអាចប្រាស្រ័យទាក់ទងគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ឯកឧត្តមក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបាន​ជួយឧត្ថម្ភសម្ភារៈចំបាច់មួយចំនួន​ដល់ព្រឹទ្ធសភាកម្ពុជា និងជួយបណ្តុះ បណ្តាល ភាសា វៀតណាមដល់​មន្ត្រីនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា និងផ្តល់អាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាម ។

          ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបអំពីសភាពការណ៍ទូទៅនៅប្រទេស   កម្ពុជា ដែលកន្លងទៅថ្មីៗនេះ ប្រទេស កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលបានបពា្ចប់ទៅដោយជោគជ័យ។ ហើយកម្ពុជាបច្ចុប្បន្នកំពុងត្រៀម   លក្ខណៈសម្បត្តិ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ប្រកបដោយលក្ខណៈត្រឹមត្រូវ​ និងយុត្តិធ័ម៌​។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ក៏បានសំណូមពរតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅពេលនេះ ដើម្បីជួយ ជំរុញ សំណើរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា​ ស៊ីម ប្រធានព្រឹទ្ធសភា ដែលបានស្នើទៅឯកឧត្តម ង្វៀង ភូទ្រុង ក្នុងការផ្តល់ ជំនួយ សម្រាប់ ព្រឹទ្ធសភានីតិកាលទី៣ ​ ។

         ឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាម​ បានមានប្រសាសន៍ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ទេព ងន និងសមាជិក សមាជិកាព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការទទួលជួបសវនាការនា ពេលនេះ។​

         ឆ្លៀតក្នុងឱកាសនេះឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ចំពោះការយាងចូល ព្រះទិវង្គត់របស់ព្រះករុណាព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ។

ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះសម្តេច អគ្គមហាធម្មពោធិសាល ជា​ ស៊ីម ប្រធានព្រឹទ្ធសភា និងសូមជូនពរឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នាពេល ខាងមុខទទួលបានជោគ ជ័យ។

ជាការឆ្លើយតបចំពោះសំណើរបស់ព្រឹទ្ធសភាកម្ពុជា ឯកឧត្តមនឹងទទួលយក ហើយនឹងរាយការណ៍ជូនទៅប្រធាន​រដ្ឋសភាវៀតណាម ផងដែរ ៕



រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខនសពអ្នកស្រី ទិត្យ លាងអីុម អនុប្រធានភូមិព្រែកតារ័ត្ន ដែលបានទទួលមរណៈភាព

នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ

Read More

 
Go to top