ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

កម្មវិធី

images/sss/iosapp.jpg
images/sss/download-google.jpg
images/sss/e-library.png
images/sss/law-database2.png
senate-leaderafternoon-3-12-2012_1 senate-leaderafternoon-3-12-2012_2

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី ព្រឹទ្ធសភា ជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Hu Kangsheng សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងជាប្រធាន គណៈកម្មាធិការច្បាប់នៃ NPC

កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម​ សាយ ឈុំ ​ប្រ​ធាន​ស្តីទីព្រឹទ្ធសភា បានអនុញ្ញាតឲ្យ​ឯកឧត្តម Hu Kangsheng សមាជិកគណៈកម្មាធិ​ការ​​អចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃសភាប្រជាជនចិន ចូលជួបធ្វើសវ​នា​​ការ និងសម្តែងការគួរសម​ ។

តាង​នាម​សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តម​ សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា បានស្វាគមន៍ដ៏កក់​ក្តៅ​ចំពោះ​ឯកឧត្តម Hu Kangsheng និងគណៈប្រតិភូ ដែលបានមក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ច​របស់គណៈប្រតិភូនា​ពេល​នេះ​​ពិត​ជា​​បានឆ្លុះបញ្ចាំងឲ្យ​ឃើញអំពីចំណងមិត្ត​ភាព សាមគ្គីភាព​ជាប្រពៃណី  និងកិច្ច​សហ​ប្រតិ​បត្តិការដ៏ជិតស្និទ្ធ និងរឹងមាំយូរអង្វែងរវាងរដ្ឋាភិបាល និង​ប្រ​ជាជន​​ប្រទេស​ទាំង​ពីរ ​កម្ពុជា-ចិន ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ​ ។ ប្រទេសចិន និងកម្ពុជា ជាមិត្តល្អ បងប្អូនល្អ អ្នក​ជិតខាងល្អ និងដែគូល្អ ដែលជានិច្ចកាលកម្ពុជា-ចិនគាំទ្រគ្នាទៅវិញទៅមក។ ​ទំនាក់ទំ​នង​រវាងប្រទេសចិន និងកម្ពុជា ជាមរតក ដែលបានបន្សល់ទុក ហើយព្រះករុណា​ព្រះ​មហា​វរៈក្សត្រកម្ពុជាជាមួយអតីតថា្នក់ដឹកនាំចិនជំនាន់មុន ហើយទំនាក់ទំនងនេះ បានឈាន​ដល់​ដំណាក់កាលថ្មី នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសចិន​បានភ្ជាប់​ទំនាក់​ទំនង​​ការ​​ទូតជាផ្លូវការ​ចាប់​ ​តាំង​ពីថ្ងៃទី១៩​ខែ​កក្កដា ឆ្នាំ​១៩៥៨ ហើយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ខាង​មុខ​នេះ​ គឺ​ជា​ខួបលើកទី៥៥ឆ្នាំ ​នៃ​ថ្ងៃ​បង្កើត​​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន។

ឯកឧត្តមប្រធានស្តីទី បានវាយតម្លៃខ្ពស់ ​ដែលប្រទេសទាំងពីរជានិច្ចកាល​តែងតែ​គាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌតំបន់​ និង​លើឆាកអន្តរ​ជាតិ។ ឯកឧត្តមបានវាយ​តម្លៃ​ខ្ពស់​ផងដែរ ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិ​បត្តិ​ការ​ដ៏​ល្អ​ប្រពៃ​​រវាងកម្ពជា-ចិន ហើយនឹងខិតខំបន្តពូនជ្រំនូវចំណងមិត្តភាព​ សា​មគ្គី​​ភាព និងកិច្ច​សហ​ប្រតិ​បត្តិ​ការដ៏រឹងមាំ​នេះទុក​ជា​មរតកដល់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម​ សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា បានលើកឡើអំពីស្ថានភាពសេដ្ឋកិច្ច និងព្រឹត្តិការណ៍ធំៗដែលកើតមាន​នៅក្នុង​ប្រទេសកម្ពុជាកន្លងមកថ្មីៗនេះ គឺកម្ពុជាបានធ្វើ​ជា​ម្ចាស់​ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ​បានបពា្ចប់ទៅដោយជោគជ័យ​។ ហើយ​កម្ពុជាបច្ចុប្បន្នកំពុងត្រៀមលក្ខណៈ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើស​តំណាង​រាស្រ្ត​អាណត្តិទី៥ ដែលគ្រោងនឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្ត​ទៅ ដោយយុត្តិធ័ម៌ ឯករាជ្យ អព្យាក្រឹត ត្រឹមត្រូវ និងគ្មានអំពើហិង្សា​។

ក្នុងនាមប្រជាជន រាជរដ្ឋភិបាល និងសភាកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះវិភាគទានដ៏​ធំ​ធេង​របស់រដ្ឋាភិបាល និងប្រជាជនចិន​ក្នុង​ការចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និង​អភិវឌ្ឍ​ប្រ​ទេស​កម្ពុជាឡើងវិញតាម​រយៈ​​ការ ផ្តល់ជំនួយឥតសំណង កម្ចីការប្រាក់ទាប ជំនួយ​សម្បទាន និងជំនួយបចេ្ចកទេស​ផ្សេង​ៗ​ជាច្រើនដូចជា ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត ស្ពាន ផ្លូវ ថ្នល់ វារីអគ្គីសនី និងការ​បណ្តុះបណ្តាលធនធានមនុស្ស ។

ឯកឧត្តម សាយ ឈុំ​ ប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា កម្ពុជា​សូមបញ្ជាក់ឡើងវិញនូវជំហរឥតងាករេ របស់ខ្លូន​ក្នុង​ការគាំទ្រ នយោបាយចិនមួយ

មានប្រសាសន៍ក្នុងជំនួបសវនាការនេះ ឯកឧត្តម Hu Kangsheng សមាជិកគណៈ​កម្មាធិ​ការ​​អចិន្រ្តៃយ៍ និងជាប្រធាន​គណៈ​កម្មាធិការនីតិកម្ម នៃសភាប្រជាជនចិន បានថ្លែង អំណរគុណ​ចំពោះ​ឯកឧត្តម សាយ ឈុំ​ ប្រធានស្តីទីព្រឹទ្ធសភា និង​សមាជិក សមាជិកា ព្រឹទ្ធសភា ដែលបាន​ចំណាយ​ពេល​ដ៏មានតម្លៃទទួលជំនួបជាមួយនឹងគណៈប្រតិភូ​នាពេល​នេះ​។ ជាមួយ​គ្នានោះដែរ​ឯកឧត្តម​ក៏បានពាំនាំនូវការផ្តាំផ្ញើសាក​សូរសុខទុក្ខ​ចំពោះសម្តេច​អគ្គ មហាធម្មពោធិសាល ជា​ ស៊ីម ប្រធានព្រឹទ្ធ​សភា​។

ឯកឧត្តម Hu Kangsheng បានមានប្រសាសន៍​ថាប្រទេសចិនយកចិត្តទុកដាក់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា ជាពិសេស​ស​ភាប្រជាជនចិន ក៏ខិតខំពង្រឹងពង្រីកបន្ថែមទៀតរវាងសភានៃ​ប្រទេស​ទាំង​​​​ពីរ។ ប្រទេស ចិនបានចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អ មិត្តល្អ និងដៃ​គូ​ល្អ​ផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា ថ្វីត្បិតតែប្រទេសចិន បានជួយឧបត្ថម្ភគាំទ្រដល់ ប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជា ក៏បានគាំ​ទ្រ​នូវ​គោលនយោបាយចិនតែមួយ។ ឯកឧត្តម បានបន្តថាទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសចិន ប្រទេសចិនសប្បាយ​រីករាយ ក្នុងការ ជួយឧបត្ថម្ភដល់ប្រទេសជិតខាង ពិសេសប្រទេសកម្ពុជា។

ឯកឧត្តម Hu Kangsheng ក៏បានអញ្ជើញឯកឧត្តម សាយ ឈុំ​ ប្រធានស្តីទី​ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ទៅ​ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវលា សម​ស្រមណាមួយ។

ជាការឆ្លើយតមឯកឧត្តម សាយ ឈុំ​ ប្រធានស្តីទីព្រឹទ្ធសភា បានទទួលនូវការ អញ្ជើញរបស់ឯកឧត្តម Hu Kangshengទៅទស្សនកិច្ចនៅប្រទេសចិនក្នុង​ពេលវេលា​សម​ស្របណាមួយ៕

រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top