ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម
ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកជំទាវ ឈឹម សុភាព ព្រមទាំងក្រុមគ្រួសារ

កម្មវិធី

images/sss/iosapp.jpg
images/sss/download-google.jpg
images/sss/e-library.png
images/sss/law-database2.png

sn-leader-05-12-2012-1

senate-5-12-2012_2 senate-5-12-2012_2

ឯកឧត្តម សាយ ឈុំ អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២

កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ ឯកឧត្តម សាយ​ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិ បតីក្នុងពិធីសំណះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៦០៩គ្រួសារ នៅឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធដីធ្លី។

ឯកឧត្តម សត្យា វុធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថាក្នុងការ​អនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ខេត្តបាន យកចិត្តទុកដាក់ចាត់តាំងអនុវត្ត ជំរុញ សម្រប​សម្រួល និងដោះស្រាយ​ការលំបាកនានា ធានាឲ្យសកម្មភាពទាំងឡាយបានប្រព្រឹត្តទៅដោយរលូន និងទទួលបាន​លទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះដែរ បើគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ លទ្ធផលដែល​សម្រេច​បានរួមមាន ប្រកាសតំបន់វិនិច្ឆ័យ ចំនួន១៩ឃុំ បំពេញ សលាកប័ត្រព័ត៌មានចំនួន ២៥.៣៥៧ក្បាលដី បញ្ជូន​សម្រង់បញ្ជីឈ្មោះម្ចាស់ដីបានចំនួន ២៤.១០៨គ្រួសារ។ ចំនួនគ្រួសារក្រោយការផ្ទៀងផ្ទាត់រួចមាន ១៧.៤៤៨​គ្រួសារ កំណត់ព្រំ និងវាស់វែងក្បាលដីនីមួយៗគិតជាក្បាលដីបានចំនួន ២៤.៩០៧ក្បាលដី ក្បាលដីដែល​បានគូររួចមាន ចំនួន២១.៣៣២​ក្បាលដី ទំហំក្បាលដីបានគូររួចគិតជាហិកតាមានចំនួន១៩.៤៦៧ហិកតា បំពេញទម្រង់បែបបទចំនួន ២១.៣៦៨ក្បាលដីបានបិទផ្សាយរយៈពេល៣០ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ​២០១២ ចំនួន០១គោលដៅ ឃំុត្រាចទង មានចំនួន ៨០៩ក្បាលដី ស្មើនឹង ៧០៧,៩៦​ហិកតា ក្នុងនោះមានដីឯកជន ចំនួន៧៩៦ក្បាលដី ដីស្នាក់ការភូមិ០១ក្បាលដី ដីស្រះរួមភូមិ០៣ក្បាលដី។

ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តបានមានប្រសាសន៍បន្តថាក្រៅពីការអនុវត្តភារកិច្ចស្នូល ខាងលើនេះ ក្រុមវិរយុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ បានចូល រួមអនុវត្ត កិច្ចការសង្គមមួយ ចំនួនទៀតដូចជា ការជួយ​ជនក្រីក្រ ឧបត្ថម្ភវត្តអារាម ជួយដកស្ទូងប្រជាពលរដ្ឋ ដាំដើមឈើ និងបានចូលរួមបើកបវេសន កាលជាមួយ នឹងប្អូនៗ នៅ​តាមសាលាស្ថិតនៅជិត នឹងទីតាំងក្នួយៗ អនុវត្តការងារថែមទៀត។

មានប្រសាសន៍ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាឱកាលនោះ ឯកឧត្តម សាយ ឈំុ ប្រធានស្តីទី​ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បញ្ចេញ អស់កម្លាំងកាយ ចិត្ត និងប្រាជ្ញា របស់ព្រះសង្ឃនៅតាមវត្តអារាមនានា ក្មួយៗក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ត​គ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តផ្ទាល់ផង និង ការចូលរួម បង្កលក្ខណៈអនុវត្តនូវគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី របស់រាជ រដ្ឋាភិបាល រហូតទទួលបានជោគជ័យ ស្របតាមការដឹកនាំដ៏​ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ស្របតាមសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងខាងលើនេះ បានធ្វើឲ្យខេត្តកំពង់ស្ពឺ ទាំងមូលប្រែមុខ មាត់ថ្មីពីមួយឆ្នាំទៅ​មួយឆ្នាំ។

ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍ថា បេសកកម្មរបស់ក្មួយៗក្រុមយុវនិស្សិត នាពេល នេះគឺជាកាយវិ​ការគំរូមួយសម្រាប់ឲ្យយុវនិស្សិត ជំនាន់ ក្រោយៗទៀតអនុវត្តតាម។ រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ នឹងចារឹកទុកនូវស្នាដៃ និងវីរភាពរបស់ក្មួយៗក្រុមយុវនិស្សិតទាំងអស់ទុកជាប្រវត្តិសម្រាប់អប់រំ រៀនសូត្រ ដល់ កូនចៅជំនាន់ក្រោយៗទៀត។ឯកឧត្តមជឿជាក់ថាក្រោយ ពីការចុះបំពេញបេសកកម្មដ៏ថ្លៃថ្លានាពេលនេះក្មួយៗក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ នឹងត្រូវបាន​ផ្សារភ្ជាប់ខ្លួនរួមសុខរួមទុក្ខជាមួយនឹងប្រជាជនក្រីក្រនៅ​តាមជនបទ និងផ្សារភ្ជាប់រវាងចំណេះដឹង ដែលបានរៀនសូត្រ​នៅក្នុងសាលាជាមួយ​នឹងការប្រតិបត្តិ​ជាក់​ស្តែង។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់ក្មួយៗក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ត្រូវសិក្សា ស្វែងយល់អំពីប្រវត្តិរបស់ទីតាំងដែលខ្លួនបានទៅដល់ និងខិតខំក្រេបជញ្ជក់ យកចំណេះដឹង ចំណេះធ្វើដើម្បី បំេពញភារកិច្ចរបស់ខ្លួនឲ្យ​ទទួលបានជោគជ័យ ក្នុងពេលអនុវត្តការងារ។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ការចែកប័ណ្ណកម្មសិទ្ធជូន​ប្រជាពលរដ្ឋនា  ពេល​នេះគឺមានអត្ថន័យជ្រាលជ្រៅណាស់ អាចនិយាយ​បានថា យើងអាចដោះស្រាយបាន នូវទំនាស់ដីធ្លី ឬការ​កាន់​កាប់​ដីមិនប្រក្រតី ដែលជាផលអវិជ្ជមានប៉ះពាល់ដល់ជីវភាពរស់នៅ និងមុខរបរអាជីវកម្មរបស់​ប្រជាពលរដ្ឋ។ជាងនេះទៅទៀតការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ បានបង្កលក្ខណៈល្អប្រសើរដើម្បីឲ្យប្រជាពលរដ្ឋក្លាយជាម្ចាស់ដីពេញលក្ខណៈ ដែលត្រូវ​បាន​ការពារ និងធានាដោយរដ្ឋ ​រដ្ឋ​ធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានក្រោម​ច្បាប់។

ជាមួយគ្នានោះដែរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្រោយពីបានទទួលសិទ្ធិកាន់កាប់ដីធ្លីរួចហើយ ទី១-ក្រោយពីទទួលបានកម្មសិទ្ធដីធ្លីរួចហើយ សូមយកដីដែលយើងមាននេះទៅបង្កបង្កើនផលឲ្យអស់សក្តានុពល ដើម្បីជាគុណប្រយោជន៍ក្នុងការបង្កើនចំណូលក្នុងគ្រួសារផង រួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្រផង និងរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិផង ទី២-ការទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះគឺជាការទទួលមរតកពីសម្តេចតេជោ ដូច្នេះត្រូវថែរក្សាឲ្យបានគង់វង្ស ជាពិសេសកំុយកទៅលក់ ដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយៗទៀត ទី៣-សូមកុំទៅរុករាន ឬទន្រ្ទានដីរបស់រដ្ឋផ្សេងៗទៀត ពីព្រោះទង្វើបែបនេះគឺជាទង្វើខុសច្បាប់ ទី៤-ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ គឺជាការប្រគល់ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋមានដីក្នុងការបង្កបង្កើនផល ទ្រទ្រង់ ជីវភាព និងមានសិទ្ធិចាត់ចែងប្រើប្រាស់យ៉ាងពេញលេញ នឹងមិនមានការយក ពន្ធឡើយ និងទី៥-ដីធ្លីស្រែចំការរបស់ប្រជាពលរដ្ឋ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារនោះមិនត្រូវបានយកពន្ធឡើយ

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានចែកប័ណ្ណកម្មសិទ្ធដីធ្លី និងនាំយកនូវអំណោយរបស់សម្តេចតេ ជោ ចែកជូនដល់ប្រជាពលរដ្ឋចំនួន៦០៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា១ សារុង១ ក្រណាត់ស១ដុំ មី៥កញ្ចប់ ទឹកក្រូច២កំប៉ុង ទឹកបរិសុទ្ធ១ដប និងថវិកា២០.០០០រៀល(ពីរម៉ឺនរៀល)ក្រុមយុវជនស្ម័គ្រចិត្ត មន្ត្រីបច្ចេកទេស ក្រុមគ្រូពេទ្យ អ្នកបើកបររថយន្តស្រុកឧដុង្គ សរុបចំនួន២៨នាក់បុរសចំនួន២៥នាក់ ម្នាក់ៗទទួល បានថវិកា ១០០.០០០រៀល(មួយសែនរៀល) ស្រីចំនួន៣នាក់ ក្នុងម្នាក់ៗទទួលថវិកា ១៥០.០០០រៀល(មួយ សែនប្រាំម៉ឺនរៀល) ក្រុមយុវជនស្ម័គ្រចិត្ត១ក្រុមថវិកាចំនួន១.០០០.០០០រៀល(មួយលានរៀល) ក្រុមបច្ចេកទេស១ក្រុមថវិកាចំនួន១.០០០.០០០រៀល(មួយលានរៀល) សាលាស្រុកឧដុង្គថវិកាចំនួន ១.០០០.០០០រៀល(មួយលានរៀល) និងថវិកាផ្ទាល់ជូនឃុំត្រាចទង ៦០០.០០០រៀល(ប្រាំមួយសែនរៀល)សម្រាប់រៀចំពិធីនិងប្រគេនបច្ច័យព្រះសង្ឃ៥០០ ដុល្លារសហរដ្ឋអាមេរិក ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តត្រាចទង៕

អត្ថបទ និងរូបភាពៈនាយកដ្ឋានព័ត៌មាន


ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top