ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

leader_11-12-2012_1 leader_11-12-2012_2

ជំនួបរវាង ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិនៃសភាប្រឹក្សា នយោបាយប្រជាជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ ឯកឧត្ដម XU Zhenhuan សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មការកិច្ចបរទេស នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២

កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ​គណៈប្រតិភូ​គណៈ​កម្មការ​កិច្ចការបរទេស នៃ សភាប្រឹក្សា​នយោបាយប្រជាជនចិនដឹកនាំដោយឯកឧត្តម XU Zhenhuan​ សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជាសមាជិកគណៈ​កម្មការកិច្ចការបរទេសនៃសភាប្រឹក្សា​នយោ​បាយ​ប្រជាជនចិន ចូលជួបធ្វើសវនាការ និងសម្តែងការគួសម។

          ថ្លែងក្នុងជំនួបសវនាការនេះឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវ​សេចក្តីរីករាយនិង​ស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះដំណើរ​ទស្សន​ កិច្ចរបស់ណៈ​ប្រតិ​ភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយតាមរយៈ ដំណើរទស្សនកិច្ចនេះ បាន​​រួមចំណែក​ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង ប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសអង្គការ​នីតិប្បញ្ញត្តិ​នៃប្រទេសទាំងពីរ។

     ​​ឯកឧត្តមបានវាយ​តម្លៃ​ខ្ពស់​ផងដែរ ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិ​បត្តិ​ការ​ដ៏​ល្អប្រពៃ​រវាងកម្ពជា-ចិន ហើយ​នឹងខិតខំ​បន្តពូន​ជ្រុំនូវចំណង​មិត្តភាព​ សា​មគ្គី​​ភាព និងកិច្ច​សហ​ប្រតិ​បត្តិ​ការដ៏រឹងមាំនេះទុកជាមរតកដល់កូនចៅ​ជំនាន់ ក្រោយៗទៀត។

      នាមប្រជាជន រាជរដ្ឋាភិបាល និងសភាកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះវិភាគទានដ៏​ធំ​ធេង​របស់​រដ្ឋាភិបាល និង​ប្រជាជនចិន​ក្នុង​ការចូលរួម​ចំណែក​យ៉ាង​សកម្មក្នុងការស្តារ និង​អភិវឌ្ឍ​ប្រ​ទេស​កម្ពុជាឡើង វិញតាមរយៈ​ការផ្តល់ជំនួយឥត​សំណង កម្ចីការប្រាក់ទាប ជំនួយ​សម្បទាន និងជំនួយបចេ្ចកទេស​ផ្សេង​ៗ​ជាច្រើន​ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ពានផ្លូវថ្នល់ វារីអគ្គីសនី និងការ​បណ្តុះបណ្តាល ​ធនធាន​មនុស្ស ជាពិសេសជួយដល់ ព្រឹទ្ធសភា ក្នុងការផ្តល់ជំនួយជាហេដ្ឋារចនាសម័ន្ធ អាគារ ជួសជុល​អគារ សម្ភារប្រើប្រាស់ក្នុងការិយាល័យ និង​មធ្យោបាយ​ដឹកជញ្ជូន។

   ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបអំពីសភាពការណ៍ទូទៅនៅប្រទេសកម្ពុជា ដែលកន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជា​​ បានធ្វើជាម្ចាស់ ផ្ទះ​នៃកិច្ចប្រជុំកំពូល​អាស៊ានលើកទី២១ ដែលបានបពា្ចប់ទៅប្រកបដោយ ជោគជ័យ។ បច្ចុប្បន្ន កម្ពុជាកំពុងត្រៀមលក្ខណ​ សម្បត្តិដើម្បី​រៀបចំការបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ដែលគ្រោងនឹង ប្រព្រឹត្តទៅនា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។

        ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសចិន​បានភ្ជាប់​ទំនាក់​ទំនង​​ការ​​ទូតជាផ្លូវការ​ចាប់​តាំង​ ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​១៩៥៨ ហើយ នៅថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៣​ខាង​មុខ​នេះ​ គឺ​ជា​ខួបលើកទី៥៥ឆ្នាំ ​នៃ​ថ្ងៃ​បង្កើត​​ទំនាក់ទំនងការទូត កម្ពុជា-ចិន។​ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន​សម្រេច​យក​ឆ្នាំ២០១៣នេះ ជាឆ្នាំមិត្តភាព កម្ពុជា-ចិនព្រម​ទាំង​បាន កំណត់ថា កិច្ចសហប្រតិបត្តិទ្វេភាគី​កម្ពុជា-ចិន គឺជាកិច្ចសហប្រតិបត្តិការដៃគូ យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ។

    ឯកឧត្តម XU Zhenhuanសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈ​កម្មការកិច្ចការបរទេស នៃសភា ប្រឹក្សា ​នយោបាយ ប្រជាជនចិន​ បាន​មានប្រសាសន៍​ថ្លែង​អំណរ​គុណ​​ចំពោះឯកឧត្តម ទេព ងននិងសមាជិក សមាជិកា ព្រឹទ្ធសភា ដែលបានចំណាយ​ពេលដ៏មានតម្លៃក្នុង​ការទទួលជួប​សវនាការ​នាពេលនេះ។​ ហើយគោល​បំណងនៃដំណើរ​ទស្សន កិច្ចនេះ គឺពិភាក្សា ពិគ្រោះយោបល់ជាមួយនឹងគណៈកម្មការទី៥ ព្រឹទ្ធសភា កម្ពុជា ដើម្បី​ជំរុញ និង​បង្កើនកិច្ចសហប្រតិ​បត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

          ឆ្លៀតក្នុងឱកាសនេះឯកឧត្តម XU Zhenhuan បានសម្តែងនូវការសោកស្តាយ ចំពោះការយាងចូលព្រះទីវង្គត របស់ ព្រះករុណាព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលប្រជាជនចិនមានអារម្មណ៍សោកស្តាយ ដូចប្រជាជន កម្ពុជាផងដែរ ពីព្រោះព្រះមហាវីរក្សត្រ មាន ទំនាក់ទំនង​ មិត្ត​ភាព​​​ល្អប្រពៃ​ជាមួយនឹងថ្នាក់ដឹក​នាំចិនគ្រប់​ជំនាន់​ ហើយចំណង មិត្តភាពនេះបានក្លាយជាមរតកសម្រាប់ប្រទេសទំាងពីរតាំងពីរ​។

ឯកឧត្តម XU Zhenhuan​ បានជម្រាបពីស្ថានភាពប្រទេសចិន ដែលទើបនឹងបានរៀបចំមហាសន្និបាតបក្សកុំម្មុយនីសចិន​ ដោយទទួលបានលទ្ធផល​ដ៏​ត្រចៈត្រចង់ និងប្រកប​ដោយជោគជ័យ។

          ឯកឧត្តម XU Zhenhuan​ បានអណរគុណដល់ប្រទេសកម្ពុជាដែលជានិច្ចកាលតែងតែគាំទ្រ នយោបាយចិនមួយ។ ដែលប្រទេសទាំងពីរ​ជានិច្ច​កាល​​តែងតែ​គាំទ្រគ្នា​ទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌតំបន់​ និង​លើឆាកអន្តរ​ជាតិ។

       ឯកឧត្តម ទេព ងនបានមានប្រសាសន៍អបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតបក្សកុំម្មុយនីសចិន ដែលបាន ជ្រើសរើសថ្នាក់ដឹកនាំថ្មី។ ឯកឧត្តមសង្ឃឹម និង​ជឿជាក់ថា ថ្នាក់ដឹកនាំថ្មីនឹងបន្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អ និង បន្តពូនជ្រុំទំនាក់ទំនង​នេះឲ្យកាន់តែរឹងមាំ​ស្ថិតស្ថេរជា​រៀងរហូត៕


រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិកាព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលភាសា អង់គ្លេស សម្រាប់មន្ត្រីនៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹ

Read More
ឯកឧត្តម ឡោក ឆាយ ​បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ខៀវ សុខុម អតីតអគ្គនាយកព័ត៌មាន​ និងទំនាក់ទំនងសាធារណៈ ​នៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា

នារសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩

Read More
គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More

 
Go to top