ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

l_23_4_2015_1 l_23_4_2015_2
l_23_4_2015_3 l_23_4_2015_4

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នៅវត្តគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការពង្រឹងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការអភិវឌ្ឍមូលដ្ឋានដោយធានាសមភាពយេនឌ័រ ក្រោមអធិបតីភាពឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការ អញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋ ក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល។


ថ្លែងក្នុងឱកាសបើកអង្គវេទិកា ឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចាប់ពីនីតិកាលទី២ និងនីតិកាលទី៣កើតឡើងពីការបោះឆ្នោត។ សមាជិកព្រឹទ្ធសភាភាគច្រើនលើសលុបត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងអ្នកតំណាងរាស្រ្តក្នុងតំណែង។ ហេតុនេះសមាជិកព្រឹទ្ធសភាជាតំណាងឲ្យសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគទាំង៨ព្រមទាំងផលប្រយោជន៍របស់ប្រជាជាតិខ្មែរទាំងមូល។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ដោយសារភាពតំណាងនេះ សមាជិកព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់ ស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងលើការប្រតិបត្តិការងារជាក់ស្តែង និងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅថ្នាក់មូលដ្ឋាន តាមរយៈការចូលរួម រិះរកវិធីសាស្រ្តដោះស្រាយនូវសំណូមពរ បញ្ហាប្រឈមរបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញដំណើរការវិមជ្ឈការនៅមូលដ្ឋានទូទាំងប្រទេសឲ្យប្រព្រឹត្តទៅបានរលូនកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានត្រូវដើរទន្ទឹមគ្នា នោះទើបប្រជាជាតិយើងទទួលបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍពិតប្រាកដ។ ឆ្លងតាមសកម្មភាពជាច្រើននាពេលកន្លងមក បានបង្ហាញថា សមាជិក សមាជិកាព្រឹទ្ធសភាបាននឹងកំពុងខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការចុះមូលដ្ឋានដើម្បីស្វែងយល់អំពីការងារ សួរសុខទុក្ខ ចែកអំណោយដល់ប្រជាជនរងគ្រោះ និងរៀបចំវេទិកានៅតាមភូមិភាគនានា ដូចជាវេទិកានៅថ្ងៃនេះជាដើម។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាតាមរយៈវេទិកានេះ សង្ឃឹមថាអ្នកចូលរួមទាំងអស់ ជាពិសេសសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប្រជាពលរដ្ឋ នឹងចូលរួមមតិយោបលយ៉ាងផុសផុលដើម្បីជាគុណប្រយោជន៍ ក្នុងការអនុវត្តមូលដ្ឋានរបស់យើងទាំងអស់គ្នា។ បន្ថែមពីនេះ សមាជិកព្រឹទ្ធសភា និងអ្នកពាក់ព័ន្ធ ក៏នឹងបន្តរួមគ្នាចូលរួមរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងក្តីកង្វល់នានាដែលនៅសេសសល់ តាមរយៈការកសាងគោលនយោបាយ ការលើកសំណើវិសោធនកម្មច្បាប់ និងការលើកសំណូមពរទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខនសពអ្នកស្រី ទិត្យ លាងអីុម អនុប្រធានភូមិព្រែកតារ័ត្ន ដែលបានទទួលមរណៈភាព

នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ

Read More

 
Go to top