sg_27-09-2013 sg_27-09-2013-1
នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា គាន ទេសរដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៦ព្រឹក ដោយរោគាពាធ នៅគេហដ្ឋានសព ផ្ទះលេខ២៥-២៦ សង្កាត់ច្រាំងចម្រេះ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន