ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម
ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកជំទាវ ឈឹម សុភាព ព្រមទាំងក្រុមគ្រួសារ

កម្មវិធី

images/sss/iosapp.jpg
images/sss/download-google.jpg
images/sss/e-library.png
images/sss/law-database2.png
com1_21_02_2013_1 com1_21_02_2013_2
កាលពីថ្ងៃទី១៩​  ខែកុម្ភៈ  ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ  គណៈប្រតិភូ   គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម​  យ៉ង់ សែម ប្រធានគណៈកម្មការ អមដំណើរដោយ​ឯកឧត្តម គឹម ណាំង  អនុប្រធាន និងឯកឧត្តម  អ៊ុក គង់ លេខាធិការ បានអញ្ជើញជួបសវនាការការងារ ជាមួយនឹងអាជ្ញាធរខេត្ត ចៅក្រម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការប៉ូលីស មេបញ្ជាការរងកងរាជអាវុធហត្ថ មេ បញ្ជាការប្រតិបត្តិការសឹក  និងមន្ទីរពាក់ព័ន្ធនានា ដែលដឹកនាំដោយឯកឧត្តម  ចីវ    គឹមហេង អភិបាលរងខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ព្រមទាំងប្រមូលព័ត៌មានទាក់ទងនឹងវិស័យជាសមត្ថ- កិច្ចរបស់​គណៈកម្មការទី១ព្រឹទ្ធ សភា ។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងនៃបេសកកម្ម គឺសំដៅសិក្សា ឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការ ដូចជាការអនុវត្តច្បាប់ និងបញ្ហាជាក់ស្តែងមួយចំនួន ដូចជា ករណីទំនាស់ដីធ្លី ការជួញដូរស្រ្តី និងកុមារ អំពើមនុស្សឃាត ការរំលោភសេពសន្ថវៈ  អំពើហិង្សាគ្រប់រូបភាព ការ ឃុំឃាំងមនុស្សខុសនីតិវិធី ដែលកើតមាននៅក្នុងខេត្តព្រះសីហនុទាំងមូល។
ឯកឧត្តម  ចីវ គឹមហេង អភិបាលរងខេត្តព្រះសីហនុ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារទូទៅរបស់ខេត្តព្រះសីហនុ  ដូចជាលក្ខណៈភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា  មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្តបានខិតខំអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងទិសដៅភារកិច្ចរបស់ក្រសួងមហាផ្ទៃ ខេត្ត ដោយយកចិត្តទុកដាក់ដឹកនាំការងារអភិវឌ្ឍនៅតាម ជំហាននីមួយៗ ធ្វើឲ្យមានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ជាក់ស្តែងវិស័យសន្តិសុខ សណ្តប់ធ្នាប់ សាធារណៈ ខេត្តបានយកចិត្តទុកដាក់អនុវត្តជាប្រចាំ លើការងារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ភាពអនាធិបតេយ្យ ការជួញដូរស្រ្តី និងកុមារ ការជួញដូរគ្រឿងញៀន បាតុភាពក្មេងពាលា ក្រុមបងតូចបងធំ ដែលបង្កភាពអនាធិបតេយ្យ ក្នុងសង្គម រក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកវិនិយោគទុន ក៏ដូចជាភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ ធ្វើឲ្យ បទល្មើសមានការថយចុះគួរឲ្យកត់សម្គាល់។
ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ចំពោះបញ្ហាទំនាស់ដីធ្លី អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ ពិសេស គឺការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ធ្វើឲ្យសភាពការណ៍បានធូរស្រាលឡើងវិញ។ គិតមកដល់ ពេលនេះការរអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី  ប្រជាពលរដ្ឋបានចំនួន៧៧៥គ្រួសារ ដែលស្ថិតនៅ ភូមិស្វាយ និងភូមិតាពៅ ក្នុងឃុំជើងគោ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តអភិបាលរងខេត្ត ចៅក្រម ព្រះរាជអាជ្ញាអមសាលាដំបូង ស្នងការប៉ូលីស មេ បញ្ជាការរងកងរាជអាវុធហត្ថមេបញ្ជាការប្រតិបត្តិការសឹកនិងមន្ទីរពាក់ព័ន្ធនានារួចមកឯកឧត្តម យ៉ង់ សែម ប្រធានគណៈ- កម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ។
ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា  ចំពោះការលំបាក ការងាយស្រួល  បញ្ហាផ្សេងៗ និងសំណូម ដែលខេត្តបានលើកឡើង ឯកឧត្តមនឹងរៀបចំជារបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភាពេញ អង្គដើម្បីជ្រាបជាព័ត៌មានផងដែរ។
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top