com2_12_11_2016_1 com2_12_11_2016_2
com2_12_11_2016_3 com2_12_11_2016_4
com2_12_11_2016_5

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូនជាក្រុមកីឡាករទូក-ងជាច្រើនទូកមកពីខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ ក៏បានប្រគល់ជាថវិកា ទឹកត្រី ទឹកស៊ីអ៊ីវ មី អាវយឺត ខោ មួក និងសម្ភារៈប្រើក្រាស់ជាច្រើនទៀតជូនដល់បងប្អូនក្រុមកីឡាករទូក-ង និងទូកពិសេសចំនួន៣ទូកទៀត ដែលមានឈ្មោះថា ស្ទឹងសែនមានជ័យ សែនសិរីមានជ័យ និងតេជោសែនជ័យ៕