ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

ឯកឧត្តម ទេព ងន បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមជំនួបទ្វេភាគីជាមួយឯកឧត្តម Yin Li អភិបាលខេត្តសុីឈួន ប្រធានគណៈកម្មាធិការរៀបចំពិធីពិព័រណ៍អន្តជាតិចិនភាគខាងលិច លើកទី១៧ (17th WCIF)
ឯកឧត្តម ទេព​ ងន អនុប្រធានទី២ព្រឹទ្ធសភា​ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវការបំបៅខ្លាឃ្មុំPandaរបស់ទីក្រុងChengdu
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានចូលរួមពិធីបើកពិព័រណ៍អន្តជាតិចិនភាគខាងលិច លើកទី១៧ (17th WCIF)
com1_31-10-2013-1 com1_31-10-2013-2
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តប៉ៃលិន គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួល ពាក្យបណ្តឹង និងអង្កេត ហៅកាត់ថាគណៈកម្មករទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងាជា មួយនឹងឯកឧត្តម ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន ដើម្បីសិក្សាឈ្វេងយល់ អំពីស្ថានភាពសិទ្ធិ មនុស្ស និង ការអនុវត្តច្បាប់នានា ព្រមទាំងស្តាប់អំពីសភាពការណ៍ទឹកជំនន់ក្នុងខេត្តប៉ៃលិនដោយ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី ៥ព្រឹទ្ធសភា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ សភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ និង ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តប៉ៃលិនផងដែរ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាគោលបំណងនៃការចុះបេសកកម្មរបស់គណៈកម្មការទី១ព្រឹទ្ធសភានាពេលនេះគឺដើម្បីសិក្សា ឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីស្ថានភាពសិទ្ធិមនុស្ស និង ការអនុវត្តច្បាប់នានា ក្នុងខេត្តប៉ែលិន។ហើយជាមួយ គ្នានោះ ដោយសារប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានទទួលរងនូវទុក្ខលំបាកដែលកើតចេញពីគ្រោះមហន្តរាយទឹកជំនន់នាពេល កន្លងមក គណៈកម្មការក៏មានបំណងចូលរួមរំលែកនូវទុក្ខលំបាក របស់អាជ្ញាធរ ខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត រួមទាំងចង់ប្រមូលព័ត៌មាន អំពីស្ថានភាពទឹកជំនន់ដែលបាន បង្កគ្រោះមហន្តរាយដើម្បីរៀបចំធ្វើជារបាយការណ៍ដាក់ជូន គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាដើម្បីជ្រាបជា ព័ត៌មាន។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ក៏ បាននាំយកអំណោយជាថវិកាចំនួន៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គណៈកម្មការគ្រោះមហន្តរាយខេត្តប៉ៃលិន សម្រាប់ទុកជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ផងដែរ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top