ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ បានអញ្ជើញបំពេញទស្សនកិច្ចតំបន់អភិវឌ្ឍថ្មីTianfu នៃខេត្តស៊ីឈួន
ឯកឧត្តម ទេព ងន បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចនៅទីក្រុងDeyang ដែលមានប្រជាជនរស់នៅប្រមាណ៤លាននាក់ និងជាទីក្រុងសេដ្ឋកិច្ចធំទី៣របស់ខេត្តសីុឈួន
sg_8-1-2013-1 sg_8-1-2013-2

ពិធីបិទវគ្គបណ្ដុះបណ្ដាលភាសាចិន (ថ្នាក់ដំបូង)  ក្រោមអធិបតីភាព ឯកឧត្ដម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង១៥:៣០នាទីរសៀល នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា

កាលពីរសៀលថ្ងៃទី០៨ ខែមករា​ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិនជំហានទី១ដែលរៀបចំដោយអគ្គ- លេខាធិការដ្ឋានព្រឹទ្ធសភា សហ​​ការជាមួយនឹងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានសិក្ខាកាមជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន២៣នាក់។
 លោក ជា មុនីឫទ្ធី នាយកវិទ្យាស្ថានខុងជឺបានមានប្រសាសន៍ថា ភាសានីមួយៗគឺមានសារ​សំខាន់ណាស់ដែលនាំឲ្យមនុស្ស អាចធ្វើការទំនាក់ទំនងគ្នាបាននៅក្នុងពិភពលោកហើយគោលបំណង នៃការបណ្តុះបណ្តាលភាសាចិននេះគឺផ្តល់ឱកាសជូន ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឲ្យមានសមត្ថភាពអាចប្រើប្រាស់ភាសាចិនដើម្បីទំនាក់ទំនងជាមួយនឹងជនជាតិចិន​បាន។
​​លោកបានមានប្រសាសន៍បន្តទៀតថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីជាស្ពានចម្លងដល់អ្នក សិក្សា ស្រាវជ្រាវ និងជាបង្អួចនៃការទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា​-ចិន។
ឯកឧត្តម​​ឡោក​ឆាយ​​​ អគ្គលេខាធិការរងព្រឹទ្ធសភា បានមានប្រសាសន៍ថា អគ្គលេខា​ធិការ​ដ្ឋានព្រឹទ្ធសភាកំពុងខិតខំប្រឹង ប្រែងជំរុញឲ្យមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខិត​ខំ​សិក្សាភាសាអង់គ្លេស បារាំង កូរ៉េនិងភាសាចិន​ ក្នុងគោល បំណងដើម្បីពង្រឹងសមត្ថភាពផ្នែកភាសាបរទេស ដើម្បីឲ្យមានសមត្ថភាពភាសាបន្ថែមទៀត​ ងាយស្រួយក្នុងការទំនាក់ទំនង និងបំពេញការងារជូនអង្គភាពរៀងៗខ្លួនឲ្យកាន់តែប្រសើរថែមទៀត។
ឯកឧត្តមក៏បានវាយតម្លៃចំពោះសិក្ខាកាមក្នុងវគ្គសិក្សានេះដែលបានយកចិត្តទុកក្នុងការសិក្សា និងការគោរពវិន័យបានល្អធ្វើ ឲ្យវគ្គសិក្សានេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។
ក្នុងឱកាសនោះដែរឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភាបានប្រគល់ប័ណ្ណសរសើរជូនដល់លោកវ៉ង ស៊ានមាវ លោក ជា មុនីឫទ្ធី​លោកអ៊ី ឈីហ័រ លោកស្រី ហ៊ូ អ៊ឹងដែលជាគ្រូបង្រៀនរបស់វិទ្យាស្ថានខុងជឺ​ដែលបានរួមចំណែកពង្រឹង និងពង្រីក ទំនាក់ទំនងដ៏ល្អរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការជួយបណ្តុះបណ្តាល ភាសាចិនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​។

អត្ថបទ៖ នាយកដ្ឋានព័ត៌មាន     

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top