ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

កម្មវិធី

images/sss/iosapp.jpg
images/sss/download-google.jpg
images/sss/e-library.png
images/sss/law-database2.png
sg_23_04_2013_1 sg_23_04_2013_3
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខា- ធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញស្តីពី “តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា” ជូនដល់សិស្សា- នុសិស្សចំនួន៥០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន តាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីនោះឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ព្រឹទ្ធសភាជាស្ថាប័ន នីតិប្បញ្ញត្តិ កើតឡើងដោយ ការបោះឆ្នោតជាអសកល គឺមាន័យថាបោះ ឆ្នោតដោយតំណាងរាស្ត្រក្នុងមុខតំណែង និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៨ភូមិភាគ និង តាមវិធីជ្រើសរើសដោយសម្ងាត់ ដែលមានអាណត្តិចំនួន ៦ ឆ្នាំ ជាតំណាង ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងឲ្យប្រជាជាតិខ្មែរទាំងមូល។
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាចូលរួមក្នុងដំណើរការអនុវត្ត លទ្ធិប្រជា- ធិបតេយ្យយ៉ាងសំខាន់ ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ របស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការបង្កើតច្បាប់ឲ្យ បានល្អ និងធានា ឲ្យការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍បន្ថែមទៀតថាក្នុង ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិរបស់សិស្សានុសិស្សនាពេលនេះនឹងធ្វើជាមគ្គុទេស ក៍នៃការសម្រេចចិត្តក្នុងទិសដៅការសិក្សា ដើម្បីទទួលបាននូវជោគជ័យ សម្រាប់ អនាគត ព្រមទាំងយល់ដឹង អំពីលទ្ធិប្រជាធិបតេយ្យតាមរយៈការតាក់តែងច្បាប់របស់ស្ថាប័ននីតិប្បញ្ញត្តិ។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យ ខិតខំ សិក្សាស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភាបន្ថែមទៀត ជាពិសេស វិស័យជំនាញបច្ចេកទេស និងភាសាបរទេស ដើម្បី ប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងប្រទេស និងក្នុងអាស៊ាន ព្រមទាំងប្រគល់ជូនដល់សិស្សានុសិស្សចំនួន ៥០នាក់ ក្នុងម្នាក់សៀវភៅ៣ក្បាល និងថវិកា២០.០០០រៀល (ពីរម៉ឺនរៀល)៕
រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top