ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
secre-06-02-2015 secre-06-02-2015-1

នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំពិសេសព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍នីតិវិធីសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់គ្រងចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

គោលបំណងនៃនីតិវិធីទស្សនកិច្ចសិក្សារបស់សាធារណជនមកកាន់ព្រឹទ្ធសភា គឺរៀបចំឡើង ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋមកកាន់ព្រឹទ្ធសភា ដើម្បីស្វែងយល់អំពីដំណើរការការងាររបស់ព្រឹទ្ធសភា ក្នុងមុខងារសំខាន់ៗគឺមុខងារនីតិកម្ម មុខងារតំណាង និង និងត្រួតពិនិត្យ និងការលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការជួបសន្ទនារវាងអ្នកជាប់ឆ្នោតជាមួយនឹងម្ចាស់ឆ្នោត។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចសិក្សានេះ សាធារណជននឹងបានចូលទស្សនាសាលជាប្រវត្តិសាស្រ្ត និងទីកន្លែងធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា ផងដែរ។
កម្មវិធីទស្សនកិច្ចសិក្សានេះ នឹងបើកទូលាយជូនសាធារណជនទូទៅ ដើម្បីលើកកម្ពស់ការ សម្តែងឆន្ទះរបស់ប្រជាពលរដ្ឋ ទៅក្នុងដំណើរការ លទ្ធិប្រជាធិបតេយ្យ និងការចូលរូមគ្រប់ផ្នែកគ្រប់ វិស័យ សំដៅបង្កភាពជិតស្និតរវាងម្ចាស់ឆ្នោតជាមួយនឹងអ្នកជាប់ឆ្នោត និងបង្ហាញនូវការយក ចិត្តទុក ដាក់របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា នៅក្នុងការអភិរក្ស និងការអភិវឌ្ឍន៍ស្ថាប័ន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញពីតម្លាភាពក្នុង ការធ្វើការងារនៅព្រឹទ្ធសភា៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ៖នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top