com1_26-12-2012_1 com1_26-12-2012_2

នារសៀលថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១២ នៅសាលពិសេស វិមានព្រឹទ្ធសភា​ ឯកឧត្តម យ៉ង់ សែម​ ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា​ និងឯក​ឧត្តម ញ៉ែម ថ្ថាវី​ ប្រធានគណៈកម្មការទី១​រដ្ឋសភា​​​បានអញ្ជើញដឹកនាំប្រជុំ​ពិភាក្សា​ការងារ​ ដើម្បីពិនិត្យរបាយ- ការណ៍ស្តីពីលទ្ធផល​នៃ​ការរៀប​ចំសិក្ខាសាលាដើម្បីអបអរសាទរខួបលើកទី៦៤​​ នៃទិវាសិទ្ធិ​មនុស្សអន្តរ​ជាតិ១០ធ្នូ​ ដែល​បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូរ ឆ្នាំ២០១២​កន្លងទៅ​​​ ដើម្បីរាយការណ៍ជូន​ថ្នាក់​ដឹកនាំសភា​​។

​វត្តមានក្នុងកិច្ចប្រជុំនេះរួមមាន សមាជិកសមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា-រដ្ឋសភា អគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា​ មន្ត្រី​ថ្នាក់ដឹកនាំអង្គភាព​ពាក់ព័ន្ធ ​ តំណាងអង្គការការីតាស​ និង​អង្គ​ការ​GIZ ​ ។

រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន