cm1-04-08-2015-1
cm1-04-08-2015-2 cm1-04-08-2015-3
នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅសាលាក្រុងខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បាន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមម្រឹក្សាឃុំ សង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ សរុបចំនួន៣៥នាក់ ដើម្បីស្តាប់សេចក្តីរាយការណ៍ ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក និងសំណូមពរផ្សេងៗរបស់ថ្នាក់មូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំង។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន