c1_21_9_2015_1 c1_21_9_2015_1
c1_21_9_2015_1 c1_21_9_2015_1
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្តាប់​សេចក្តី​រាយការណ៍របស់ខេត្ត និងអង្គភាពពាក់ព័ន្ធចំណុះខេត្ត ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុងនិងស្រុក ប្រធានក្រុមប្រឹក្សាក្រុង និងស្រុក ស្នងការ​ប៉ូលីសខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្ត មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មន្ទីអប់រំ យុវជន និងកីឡា ព្រមទាំងអធិការប៉ូលីសគ្រប់ស្រុក។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន