se-30-05-2011_2វគ្គបណ្ដុះបណ្ដាលស្ដីពី“ស្ថិតិ”ក្រោមកិច្ចសហប្រតិបត្ដិការណ៍រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងមូលនិធិខុនរ៉ាដ បានប្រារឰពិធីបិទវគ្គ នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១១ នេះនៅអគ្គលេខា-​ធិការ​ដ្ឋានព្រឹទ្ធសភាក្រោមអធិបតីភាព ឯកឧត្ដមអ៊ុំសារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា។

តាមរបាយការណ៍របស់តំណាងសិក្ខាកាមបានឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមពីថ្ងៃទី២៥ខែមេសា ដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១១ មានសិក្ខាកាមសរុបចំនួន២០នាក់​ ដែលជាមន្ដ្រីរាជការនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

លោកសាស្ដ្រាចារ្យសុខប៊ុនលីមបានធ្វើការ វាយតំលៃចំពោះ វគ្គបណ្ដុះបណ្ដាលថាបើទោះបីមាន ការស្មុគស្មាញ ខ្លះដោយសារវគ្គនេះជា វគ្គបណ្ដុះបណ្ដាលលើកដំបូងតែលទ្ធផលសិក្សារបស់សិក្ខាកាមបានល្អ​ប្រសើរតួរជាទីមោទនៈ ។

 

ឯកឧត្ដមអ៊ុំសារឹទ្ធអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍យោងតាមចំណាប់អារម្មណ៍របស់ ​លោកសាស្ដ្រាចារ្យសុខប៊ុនលីម និងកោត សរសើរចំពោះតំណាងសិក្ខាកាមដែល បានឡើង ធ្វើបទបង្ហាញទោះបីការធ្វើបទបង្ហាញនេះមានការរអាក់រអួលខ្លះក្ដីដែលវាអាចជាការភ័យបារម្ភ​ se-30-05-2011_1ឬវាអាចមិនទាន់ក្លាយ ជាអាជីពក្នុង ការធ្វើបទបង្ហាញក្ដីប៉ុន្ដែបញ្ហានេះវាជារឿងធម្មតាព្រោះជំហានដំបូងគឺជាការហាត់រៀនដើម្បីជា ការលើក​ទឹក​ចិត្ដ ​​ឲ្យមន្ដ្រីមាន សេចក្ដីក្លាហាន ក្នុងការនិយាយក្នុងការមានមតិដើម្បីក្លាយជាទំលាប់ល្អ។

ឯកឧត្ដមអគ្គលេខាធិការបានបញ្ជាក់ថានៅឆ្នាំ២០១១នេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអនុវត្ដ​រៀន​តាមរបៀប រូបមន្ដមួយបូក បានន័យថាអគ្គលេខាធិការបញ្ចូនមន្ដ្រីមករៀនម្នាក់នៅពេលបញ្ចប់ត្រឡប់ទៅ​បម្រើការងារនៅកន្លែងរបស់ខ្លួនវិញ ត្រូវធ្វើបទបង្ហាញ និង បង្រៀនបន្ដដល់អ្នកដ៏ទៃដែលមិនបានមករៀននៅ​ក្នុង​នាយកដ្ឋានរបស់ខ្លួនតាមរយៈទំលាប់នេះដើម្បីពង្រឹងសមត្ថភាព ខ្លួនឯងផង ហើយអាចចែករំលែកចំណេះដឹង​ទៅ​ដល់​អ្នកដទៃផង។

ឯកឧត្ដមអគ្គលេខាធិការព្រឹទ្ធសភាក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ក្នុងវគ្គនេះថាទន្ទឹមនឹងការចេះវិធីសាស្ដ្រស្រាវជ្រាវត្រូវចេះវិធីសាស្ដ្របន្ថែមអំពីរឿងស្ថិតិទិន្ន ន័យនិងវិភាគ ស្ថិតិព្រោះវាបំពេញ បន្ថែមទៅលើវិធីសាស្ដ្រនៃការស្រាវជ្រាវការធ្វើបែបនេះគឺវាមានប្រយោជន៍ណាស់សម្រាប់នាយកដ្ឋានទាំងអស់ដើម្បីឲ្យ​ការស្រាវជ្រាវបានល្អពាក់ព័ន្ធនឹងស្ថិតិនិង ការវិភាគ ទិន្នន័យ។ ដូច្នេះក្រោយពីបញ្ជប់វគ្គសិក្សានេះទៅត្រូវ​ព្យាយាម ​ដោយខ្លួនឯងក្នុងការសិក្សាស្រាវជ្រាវបន្ថែម​ ដើម្បីឲ្យក្លាយទៅជាអ្នកស្ថិតិច្បាស់លាស់ និងមានចំណេះ​ដឹង​មូលដ្ឋាន។