ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

sg_30-06-2014-1 sg_30-06-2014-2

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យ​ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំខែ​ មិថុនា និង ​លើកទិសដៅសកម្មភាពការងារសម្រាប់ខែកក្កដា ឆ្នាំ២០១​៤ក្រោម​អធិបតី​ភាព
ឯក​ឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូល​រួមពីថ្នាក់​ដឹកនាំ​អគ្គ​លេខា​ធិការ​ដ្ឋានព្រឹទ្ធសភា ចាប់ពីអនុ ប្រធានការិយាល័យឡើង។

ឯកឧត្តម​​ អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងខែមិថុនា​នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កំពុង បន្តសិក្សាលើក្របខ័ណ្ឌយុទ្ធសាស្ត្រ និង ផែនការ​សកម្ម​ភាពសម្រាប់​ពព្រឹង​សមត្ថភាពស្ថាប័ន​២០១៤-២០២៤ និងទស្សនវិស័យ នៃ ដំណើរទៅមុខរបស់​អគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា២០១៤-២០២៤ និងមានទិសដៅការងារ​មួយ​ចំនួន​សម្រាប់​អនុវត្ត​ក្នុងខែ​កក្កដា​ដូច ជា៖ ទី-ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មា​ធិការ​អចិន្រៃ្តយ៍ និងប្រជុំពេញ​អង្គ​ព្រឹទ្ធ​សភា ទី២-ត្រៀមរៀបចំពិធីជំនួបរវាង​ថ្នាក់ដឹក​​នាំជាមួយនឹង​គណៈប្រតិភូបរទេស និង​អង្គទូតនានា ទី៣-ត្រៀមសម្រួលការជួបសវនាការរវាងគណៈកម្មការជំនាញ និងក្រសួងស្ថា​​ប័ន​នានា និងការចុះ​បេសកកម្មតាមបណ្តាខេត្ត ទី៤-ត្រៀមរៀបចំបែបបទជូនថ្នាក់ដឹកនាំ និង​សមាជិកព្រឹទ្ធសភា​បំពេញបេស​កកម្ម ក្រៅប្រទេស រួមទាំងអគ្គលេខាធិការដ្ឋានទស្សនកិច្ច​សិក្សានៅប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ (ខែកញ្ញា២០​១៤) កិច្ចប្រជុំនៅ OTTAWA​ ខែ​កក្កដា ទស្សនកិច្ចនៅ​ប្រទេសចិន(គណៈកម្មការទី៥ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា) កិច្ច​ប្រជុំនៅប្រទេស​ស្រីលង្កា វគ្គសិក្សាភាសាអង់គ្លេស(ប្រទេសថៃ) និងវគ្គរដ្ឋបាលសាធារណៈ​(ប្រទេស​ម៉ាឡេ​ស៊ី) ទី៥-ការរៀបចំវេទិកាសាធារណៈរបស់ក្រុម​សមា ជិក​ព្រឹទ្ធសភា​តាមភូមិ​ភាគ រួមទាំងវេទិកា​ក្រុមសមា​ជិកាព្រឹទ្ធសភា ទី៦-ត្រៀមចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ និង​ដង្ហែព្រះបរមអដិ្ឋ​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ​ ព្រះករុណា ​ព្រះបរម​រតន​កោដ្ឋ​ ទី៧-ជំរុញលើក​កម្ពស់​ចំណេះដឹង ជំនាញ ភាសាបរទេស និងបច្ចេកវិទ្យា​ព័ត៌​មាន​ និង​យក​ចិត្តទុកដាក់ដល់ការ​ពង្រឹង​វិន័យ និងសណ្តាប់ធ្នាប់សាធារណៈ ទី៨-បន្តយុទ្ធ​នា​​ការ​​ស្វែង​រក​ការគាំទ្រ និង​ជំនួយពី​ប្រ​ភពក្នុង និងក្រៅប្រទេស សម្រាប់ព្រឹទ្ធសភាតាម​រយៈ​វិទ្យា ស្ថាន​សភាកម្ពុជា ទី៩-បង្កើនសមត្ថភាព ស្រាវជ្រាវអំពីឯកសារ និងទិន្នន័យបច្ចុប្បន្នភាព​របស់​ជាតិ ដើម្បីពង្រឹងសមត្ថភាពការងារ ទី១០-សិក្សាអំពីការដាក់ឲ្យអនុវត្តន៍ អង្គភាពថវិកា​សម្រាប់​០៤​​អង្គ​ភាពជាជំហានដំបូង ទី១១-បន្តពង្រឹងដំណើរការកំណែទម្រង់ហិរញ្ញវត្ថុ​សាធារ​ណៈ និង ជំរុញ​ការចាប់ ផ្តើមដំណើរការរបស់អង្គភាពសវនកម្មផ្ទៃក្នុង ទី១២-រៀបចំគម្រោងថវិកាឆ្នាំ ២០១៥​របស់ព្រឹទ្ធសភា(ឆ្លងគណៈកម្មការទី២គណៈ- កម្មាធិការ​អចិន្រៃ្តយ៍ព្រឹទ្ធសភា និងក្រ​សួង​​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ) ទី១៣-គិតគូរអំពីការប្រលងផ្ទេរក្របខ័ណ្ឌ ការតាំងស៊ប់ក្នុងមុខ​តំណែង​​ ការ​ផ្តល់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការ ការបំពេញតម្រូវការរបស់នាយកដ្ឋាន​ភូមិភាគ និង​នាយកដ្ឋានហឹង្សា៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន



ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ឡោក ឆាយ ​បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ខៀវ សុខុម អតីតអគ្គនាយកព័ត៌មាន​ និងទំនាក់ទំនងសាធារណៈ ​នៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា

នារសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩

Read More
គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More

 
Go to top