ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នៃ ប៉េណា ប្រធានស្ដីទីព្រឹទ្ធសភា ចំពោះមរណភាពរបស់ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ទេព ងន បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមជំនួបទ្វេភាគីជាមួយឯកឧត្តម Yin Li អភិបាលខេត្តសុីឈួន ប្រធានគណៈកម្មាធិការរៀបចំពិធីពិព័រណ៍អន្តជាតិចិនភាគខាងលិច លើកទី១៧ (17th WCIF)
ឯកឧត្តម ទេព​ ងន អនុប្រធានទី២ព្រឹទ្ធសភា​ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវការបំបៅខ្លាឃ្មុំPandaរបស់ទីក្រុងChengdu
lll_9_12_2015_1
lll_9_12_2015_2 lll_9_12_2015_2

នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលពិសេសព្រឹទ្ធសភា ឯកឧត្តម នៃ​ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ផាន់ ​យុនហឺ  ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម ​។

នៅក្នុងជំនួបនេះ  ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានចាត់ទុក្ខថាការរឹតចំណងមិត្តភាព​សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយជាពិសេសរវាងសភានៃប្រទេសទាំងពីរ។

ឯកឧត្តម​ អនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍រំលឹកឡើងវិញនូវចំណងការទូតដែលកម្ពុជាចិនមានតាំងពីរជំនាន់អតីតសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ  ព្រះបរមតនកោត ដែលបានធ្វើឲ្យមានចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៏នៃចំណងការទូតនេះដែរមានលក្ខណះកាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តម ផាន់ ​យុនហឺ  ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សានយោ​បាយ​​ប្រជាជនចិន បានមានប្រសាសន៍ថាប្រទេសចិនចង់អភិវឌ្ឍន៍ទៅលើវិស័យកសិកម្ម និងសហគ្រាសឯកជន ព្រមទាំងការបណ្តុះបណ្តាលអភិវឌ្ឍនធនធានមនុស្ស​ ដើម្បីអោយធនធានមនុស្សទាំងអស់នោះគាត់មានជំនាញមួយក្នុងការធ្វើកសិកម្ម និងវិស័យឯកជន ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ចំពោះការបណ្តុះបណ្តាលដល់និសិ្សតដែលសិក្សានៅប្រទេសចិន និងបណ្តុះបណ្តាលទៅលើកម្មករជំនាញដែរ ដើម្បីឲ្យមានជំនាញច្បាស់លាស់ទាំងភាសា​ចិន-ខ្មែរ ហើយនឹងជំនាញទៅលើវិស័យកសិកម្ម និងវិស័យសហគ្រាឯកជន។

ជាការឆ្លើយតប ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ក៏បានថ្លែងអំណរអគុណចំពោះប្រទេសចិន និងប្រជាជនចិន ជានិច្ចកាលតែងជួយ​ក្នុ​ងការស្តារនិងក៏សាង​ប្រទេសកម្ពុជាឡើងវិញ ដូចជាប្រព័ន្ធធរាសាស្រ្ត ផ្លូវថ្នល់​ រោងចក្រកិនស្រូវ វារីអគ្គិសនីជាដើម ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍនប្រទេសកម្ពុជា។

ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរ តាមរយះកិច្ចសហប្រតិបត្តិការនេះគឺធ្វើឲ្យប្រទេសទាំងពីរឈានទៅដល់កិច្ចសហប្រតិបត្តិការមួយដែរជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកម្ពុជានៅតែគាំទ្រ នយោបាយចិនតែមួយ។

(រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា)
(អត្ថបទ៖ នាយកដ្ឋានព័ត៌មាន)

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top