ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

SG_05.11.2012_1 SG_05.11.2012_2

       កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅសកម្មភាពការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១២ក្រោមអធិបតីភាពរបស់​
                ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសាលសិក្ខាសាលាជាប់
                                                              បណ្ណាល័យព្រឹទ្ធសភា

ឯកឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា​ បានអញ្ជើញជាអធិបតិភាព​ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល​ការងារប្រចំាខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១២ នៅ​សាល​​សិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២។

ឯកឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងខែតុលានេះ អគ្គលេខា​ធិការ​ដ្ឋានព្រឹទ្ធសភាបានបំពេញការងារយ៉ាងមមាញឹក ជាពិសេសការងារ​ ពាក់ព័ន្ធការបើក​សម័យ ប្រជុំ​លើក​ទី២ ព្រឹទ្ធសភា និងការបពា្ចប់ការ​បង្កើតក្រុមផ្សេងៗសម្រាប់ដំណើរការសមស្របតាមបទ បញ្ជា​ផ្ទៃក្នុងថ្មី​។ ការតស៊ូនៅតាមវេទិកាអន្តរជាតិ និងការខិតខំស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទទួលបានលទ្ធផលជាវិជ្ជមាន។

ឯកឧត្តម ​​អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍បន្តថា ផ្អែកលើលទ្ធផល ទាំងនេះ សូមឲ្យ​គ្រប់​​អង្គភាព​ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ខិតខំបំពេញភារកិច្ច របស់​​ខ្លួន និងបន្តអនុវត្ត​ទិសដៅ​ការ​ងារ​សម្រាប់​ខែវិច្ឆិកាដូចជា៖ ១-ត្រៀមរៀបចំសម័យប្រជុំពេញ អង្គលើកទី២ព្រឹទ្ធសភា និងប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា ​-ត្រៀមរៀបចំពិធីជំនួបរវាង​ថ្នាក់ដឹកនាំ ជាមួយនឹងគណៈប្រតិភូបរ​ទេ​ស និងអង្គទូត (ទទួលគណៈប្រតិភូក្រុម​ប្រឹក្សានយោ​បាយ​ប្រជាជនចិនដឹកនាំដោយលោកជំទាវ Ma Xiuhong ​អនុប្រធានគណៈកម្មការកិច្ចកាបរទេស​នៃ​សភា​ប្រឹក្សា​នយោបាយប្រជាជនចិន) ៣-ត្រៀមចូលរួមពិធីបុណ្យខួបសម្តេច​អគ្គមហាធម្មពោធិ​សាល​​ ៤-ត្រៀមរៀបចំបែបបទជូនថ្នាក់ដឹកនាំ​ និងសមាជិកព្រឹទ្ធសភាដើម្បី​ចូលរួមសន្និបាតលើក​ទី១៥​នៃអង្គ​ការ​សម័្ពន្ធស្រ្តីអាស៊ាន រៀបចំដំណើរទស្សនកិច្ចគណៈប្រតិភូព្រឹទ្ធសភា ទស្សន​កិច្ច​សិក្សា​នៅ​ព្រឹទ្ធសភា​បារាំង -បំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា -ត្រៀម​ដាក់​​​​ឆ្លង​​សេចក្តី​សម្រេចស្តីពីការបង្កើតក្រុមសមាជិកា ការបង្កើតក្រុមភូមិភាគ និងសេចក្តី​សម្រេច​ស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភា -បន្តតាមដានសំណើសុំអាហា​រូប​ករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំ​នួ​ន១២កន្លែងជាមួយស្ថានទូតចិន វៀតណាម អាហារូបករណ៍​វគ្គបណ្តុះបណ្តាលរយៈពេលខ្លីជាមួយនឹងស្ថានទូតសិង្ហបុរី និងប្រទេសឥណ្ឌា -ត្រៀមបើកវគ្គ បណ្តុះ​បណ្តាល​ភាសាចិនថ្មី និងបន្តវគ្គផែនការយុទ្ធសាស្រ្ត វគ្គភាសាជប៉ុន វគ្គភាសាចិនថ្នាក់ដំបូង វគ្គវិធី​សាស្រ្តស្រាវជ្រាវ និងវគ្គបកប្រែភាសាអង់គ្លេស -នាយកដ្ឋានព័ត៌មានត្រៀម​បោះពុម្ពសៀវ​ភៅ​ទិនា​នុ​លេខន៍ ប្រក្រតីទិន​  ស្លាករថយន្ត ប័ណ្ណជូនពរសម្រាប់ឆ្នាំ២០១៣ ១០-បន្តខិតខំអភិវឌ្ឍ​បច្ចេក​វិទ្យាព័ត៌មាន និងការបណ្តុះបណ្តាល ICT ក្នុង និងក្រៅប្រទេស ការស្វែងរកជំនួយខាង ICT ពីច្រើនប្រភព ១១-បន្តជំរុញគម្រោងសាងសង់អគារ៣ខ្នង ការចលនាជំនួយលើច្រើនប្រភព ជួស​ជុលផ្លូវ កសាងថ្នាក់រៀនភាសាអង់គ្លេស ឃ្លាំង កសាងបែបបទ/នីតិវិធីដេញថ្លៃជណ្តើរយន្ត និង​ដំណើរការសិក្សាប្លង់គោល៤វិស័យ (ប្រព័ន្ធលូ ប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធថាមពលព្រះអាទិត្យ និង​ប្រព័ន្ធ​​បច្ចេកវិទ្យាព័ត៌មាន) ១២-តាមដាន និងរំលឹកជាមួយនឹងភាគីចិននូវសំណើពីមុន និងសំណើថ្មី   ជណ្តើរ​យន្ត៣គ្រឿង និងក្រុមហ៊ុនម៉ាឡេស៊ីពាក់ព័ន្ធ ICT ១៣-ត្រៀមការបូកសរុបប្រចាំឆ្នាំ​ សារពើ​ភ័ណ្ឌ​ទ្រព្យ​សម្បត្តិ សារពើភ័ណ្ឌធនធានមនុស្ស/ជំនាញ សារពើភ័ណ្ឌឯកសារ(បណ្ណសារដ្ឋាន) ១៤-ការ​វាយ​តម្លៃផែនការប្រតិបត្តិឆ្នាំ២០១២ ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធ​សាស្រ្តរយៈ​ពេលមធ្យម​   (២០​១​​២​​​-២០១៥) និងរយៈពេលវែង (២០១២-២០១៨) និងកសាងផែនការប្រតិបត្តិឆ្នាំ២០១៣ ១៥-ការបូក​​សរុបការងារប្រចាំឆ្នាំ២០១២ (SWOT) ១៦-កសាងគោលការណ៍សម្រាប់ការអនុវត្តអង្គ​ភាព​ថវិកា (អភិក្រម វិធានការណ៍ លទ្ធផល) នៅក្នុងអគ្គលេខាធិការដ្ឋាន ព្រមទាំងវិធាន​បែប​បទ​សម្រាប់​ដេញ​ថ្លៃឆ្នាំ២០១៣ និងការបង្កើតអង្គភាពលទ្ធកម្មសាធារណៈ ១៧-ការត្រៀមដំណើរ​ការ​រៀប​ចំគម្រោង​ថវិកា​តាមកម្មវិធី ( កំណែទម្រង់​ថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ១៨-រៀបចំ​គោល​ការណ៍​ឆ្លងគណៈកម្មាធិការអចិន្រ្តៃយ៍ សម្រាប់ប្រតិប​​ត្តិថវិកាព្រឹទ្ធសភាឆ្នាំ២០១៣ ១៩-រៀបចំ​របាយ​ការណ៍​បូក​សរុបទូទាត់ថវិកាឆ្នាំ២០១២ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ ២០-ការជំរឿន​ធន​ធាន​​មនុស្ស ការ​កសាងផែនការតម្រូវការទ្រព្យសម្បត្តិ សំណង់ ទីកន្លែង ផែនការតម្រូវការធន​ធាន​មនុស្ស​២០១៣ ផែន​ការ​អភិវឌ្ឍធនធានមនុស្ស ២១-ការត្រៀមកសាងរបៀបវារៈ និង​មាតិកា​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឆ្នាំ២០១៣ ២២-ការត្រៀមកសាងរបៀបវារៈ កម្មវិធីសកម្មភាព និងវេទិកា​នៅ​តាម​ភូមិ​ភាគទាំង៨​ក្នុងឆ្នាំ២០១៣ ២៣-ការត្រៀមកសាងផែនការសកម្មភាព សមាហរណ​កម្ម​របស់​គណៈកម្មការ​ទាំង៩ លើការបំពេញមុខងារទាំង៣ និងសហប្រតិបត្តិការអន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៣ ២៤-ការត្រៀម​កសាងផែនការ និងកម្មវិធីបោះពុម្ព ផែនការកម្មវិធីអភិវឌ្ឍ ICT ផែនការ និង​កម្ម​វិធី​ការងាររបស់​បណ្ណា​ល័យ បណ្ណសារដ្ឋាន  រដ្ឋបាល និងសន្តិសុខឆ្នាំ២០១៣៕


រូបភាពនាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ

Read More
គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខនសពអ្នកស្រី ទិត្យ លាងអីុម អនុប្រធានភូមិព្រែកតារ័ត្ន ដែលបានទទួលមរណៈភាព

នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ

Read More

 
Go to top