senator_17-06-2014-3
senator_17-06-2014-4 senator_17-06-2014-5

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធ​សភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង​គណៈ​កម្មការដោយ​មាន​របៀបវារៈទី១-ស្តាប់បទបង្ហាញ របស់នាយកដ្ឋានស្រាវជ្រាវច្បាប់ទាក់ទងនឹងឯកសារ បណ្តឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទី២-ពិនិត្យសេចក្តី ព្រាងរបាយការណ៍​សកម្ម​ភាព ការងាររបស់គណៈកម្មការប្រចាំខែមិថុនា និងទិសដៅសម្រាប់ខែកក្កដា ឆ្នាំ​២០១៤ ទី៣-របាយការណ៍ពាក្យបណ្តឹងប្រចាំខែមិថុនា ឆ្នាំ២០១៤ និងទី៤-សេចក្តីរាយ​ការណ៍អំពីដំណើរការនៃការត្រៀមរៀបចំសិក្ខាសាលាអបអរសាទរខួបលើកទី៦៦ ទិវា​សិទ្ធិ​មនុស្ស៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន