Main Page
26 | 04 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៣ នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
 se-21-04-2017-1
se-21-04-2017-1 se-21-04-2017-1
se-21-04-2017-1 se-21-04-2017-1
se-21-04-2017-1 se-21-04-2017-1

ព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបើក សម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៣  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំពេញអង្គ វិមានរដ្ឋចំការមន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលទទួលមរណភាព

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
se-20-04-2017-1 se-20-04-2017-1
se-20-04-2017-1 se-20-04-2017-1
se-20-04-2017-1 se-20-04-2017-1

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលទទួលមរណភាព កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង០២ និង៤៥នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្នាយុ៧៥ឆ្នាំ។ ដោយសពតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ៤៧ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
l 20 4 2017 1 l 20 4 2017 2
l 20 4 2017 3 l 20 4 2017 4

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទីព្រឹក ដែលមានរបៀបវារៈចំនួន ០៣ ៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣។ ២-ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារទី៣​ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណៈរដ្ឋកូរ៉េ នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣។ ៣-កំណត់កាលបរិច្ឆេទ និងរបៀបវារៈ បន្តសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣។

សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពលោក សាយ សុផល ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17-04-0-2017-0-0-5
17-04-0-2017-0-0-6 17-04-0-2017-0-0-6
17-04-0-2017-0-0-6 17-04-0-2017-0-0-6

 នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពលោក សាយ សុផល ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១៩:៤៥នាទីល្ងាចថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៧ ក្នុងជន្មាយុ៣៧ឆ្នាំ ដោយឧបទ្ទវហេតុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ពិធីបូជាសពនេះ ប្រព្រឹត្តទៅនៅវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា លោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសូត្រមន្តបង្សុកូល ក្នុងពិធីបុណ្យសពលោក សាយ សុផល ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17-04-0-2017-0-0-1 17-04-0-2017-0-0-2
17-04-0-2017-0-0-2 17-04-0-2017-0-0-2

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសូត្រមន្តបង្សុកូល ក្នុងពិធីបុណ្យសពលោក សាយ សុផល ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលមរណភាព កាលពីវេលាម៉ោង១៩:៤៥នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ក្នុងជន្មាយុ៣៧ឆ្នាំ ដោយសពបានតម្កល់ធ្វើបុណ្យ ទក្ខិ- ណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងជូនក្រុមប្រឹក្សាឃុំ និងលោកគ្រូ អ្នកគ្រូ នៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងប្រជាពលរដ្ឋនៅឃុំអូសោម ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅទំនប់វារីអគ្គិសនីអាតៃ
  2. សារលិខិតជូនពរ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
  3. សារលិខិតជូនពរ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សូមក្រាបបងំ្គទូលថ្វាយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស
  4. សារលិខិតជូនពរ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សូមក្រាបបងំ្គទូលថ្វាយ សមេ្តចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ក្នុងសេរីភាព សេចកី្តថៃ្លថ្នូរ
  5. សារលិខិតជូនពរ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ជូន សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
...........