Main Page
27 | 04 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណចក្រកម្ពុជា ព្រមជាមួយលោកជំទាវ បុត្រធីតា និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យ ស្រោចស្រពសុគន្ធវារី បច្ច័យបួន គោរពជូន មាតាបិតា លោកឪពុកធំ ម្តាយមីង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
10-04-2017-0-1-1 10-04-2017-0-1-1
10-04-2017-0-1-1 10-04-2017-0-1-1
10-04-2017-0-1-1 10-04-2017-0-1-1

នាល្ងាចថ្ងៃទី០៧ និងព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណចក្រកម្ពុជា ព្រមជាមួយលោកជំទាវ បុត្រធីតា និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យ ស្រោចស្រពសុគន្ធវារី បច្ច័យបួន គោរពជូន មាតាបិតា លោកឪពុកធំ ម្តាយមីង និងអបអរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នៅគេហដ្ឋានក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីបុណ្យបានប្រព្រឹត្តទៅតាម ប្រពៃណីព្រះពុទ្ធសាសនា ដោយមានពិធីរាប់បាត្រព្រះសង្ឃ ១០៨ អង្គ និង ជូនបច្ច័យទេយ្យទានដល់ លោកតា លោកយាយជី ចំនួន២៥០ នាក់ ជាកិច្ចបង្ហើយបុណ្យ៕

 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ចំពោះនិវត្តន៍ជន ជាមន្រ្តីនគបាលចរាចរណ៍រាជាធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17799291 1012400602225362 5151223264629539318 n 17799278 1012400628892026 4059704525004570019 n

នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល និង ជូនពរឆ្នាំថ្មី ចំពោះនិវត្តន៍ជន ជាមន្រ្តីនគបាលចរាចរណ៍រាជាធានីភ្នំពេញ ចំនួន ៤១រូប៕

ព្រឹទ្ធសភារៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
se-07-04-2017-1 se-07-04-2017-1
se-07-04-2017-1 se-07-04-2017-1
se-07-04-2017-1 se-07-04-2017-1

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបុណ្យសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ឆ្លងចូលឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ​ក្រោមអធិបតីភាព នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រោះព្រំសុំសេចក្តីសុខ និងសិរីសួស្តីសុភមង្គល​​​ វិបុលសុខគ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីរាជការក្រោមឱវាទ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រគេនទេយ្យទានព្រះសង្ឃចំនួន៧អង្គ និមន្តមកពីវត្តគឹម សាន្ត និងវត្តវាលស្បូ ដោយក្នុង១អង្គៗ ចង្ហាន់០១ស្រាក់ ទឹកសុទ្ធ០១កេស ទឹកក្រួច០១កេស ផ្លែឈើ០១កន្រ្តក់ និងផាលាង១សម្រាប់ និងបច្ច័យមួយចំនួន​ ក្នុងនោះដែរក៏មានការអញ្ជើញរាប់បាត ពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយឡែកមានការអញ្ជើញមកពីក្រុមសិល្បៈមកពីសមាគម ចលនា វប្បធម៍ជាតិ ដើម្បីកុមារកំព្រា និងកុមារក្រីក្រ បានសម្តែងរបាំជូនពរ និងរបាំទ្រុឌ ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសឆ្នាំថ្មីខាងមុខ…………
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​ ២៥៦១ មហាសង្រ្កាន្តនឹងចូលមកថ្ងៃសុក្រ ០៣រោច ខែចេត្រ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣:១២នាទី(រំលងអធ្រាត្រយប់នៃថ្ងៃទី១៣)​។ តាមទំនៀមទម្លាប់ សង្ក្រាន្តទាំង៣ថ្ងៃនោះ ប្រជាជន​​ខ្មែរទាំងប្រុសស្រីនាំគ្នារៀបចំគ្រឿងសក្ការបូជាមានទៀន​​ ធូប ផ្កាផ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការីជន ព្រមទាំងចាំទទួល​ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី និងយាងមកកាន់តំណែងទេវតាឆ្នាំចាស់៕


អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន



ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពធីបុណ្យព្រះសពគម្រប់ខួប១០០ថ្ងៃ សម្តេចស៊ីសុវត្តិ ជីវ័ន្តមុនីរ័ក្ស

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17523068 1010030229129066 2003047660502553120 n 17795907 1010030372462385 7003189561570388596 n
17796731 1010030649129024 4141838967125359766 n 17796327 1010030359129053 9138268642278288069 n

នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុង ពធីបុណ្យព្រះសពគម្រប់ ខួប១០០ថ្ងៃ សម្តេចស៊ីសុវត្តិ ជីវ័ន្តមុនីរ័ក្ស អតីតអនុប្រធានទី១ ព្រឹទ្ធសភា នៅវត្តបុទមវត្តី។

សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរ សង្កាត់សាក់សំពៅ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
17760138 1009102879221801 6205467050364376916 n 17757439 1009102949221794 6139794898850765266 n

នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួប សំណេះសំណាលជាមួយអាជ្ញាធរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់លោកស្រី ចៅសង្កាត់និងអាជ្ញាធរសង្កាត់ ជម្រាបរាយការណ៍ជូនអំពីសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងពីស្ថានភាពជីវភាពរស់នៅការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។សម្តេចបាន

អាន​បន្ត៖ សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរ...

អត្ថបទ​ផ្សេងៗ​ទៀត...

  1. លិខិតជូនពររបស់ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលនៃខួបកំណើតចម្រើនជន្មាយុ៦៦ ឈានចូល ៦៧ឆ្នាំ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្
  2. ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន២៣៦នាក់ នៅទូទាំងស្រុកកោះធំ ខេត្តកណ្តាល ព្រមទាំងបានឧត្ថម្ភថវិកាមួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ
  3. ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម CHEN CHANGZHI អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  4. សម្តេចប្រមុខរដ្ឋស្តីទី សម្ពោធសាលាអនុគណខណ្ឌ កុដិ និងស្រង់សុគន្ធវារី នៅវត្តកំសាន្ត
  5. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តីដែលបម្រើការងារ នៅពុទ្ធសាសនបណ្ឌិត្យ
...........