19 | 02 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
Commission News
លោកជំទាវ មាន សំអានបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសរុបចំនួន ២៥នាក់ នៅឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
Sunday, 18 February 2018 19:35
18-02-2018-0-0-1-0-14 18-02-2018-0-0-1-0-15

នារសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេភូមិ នៃឃុំពោធិ៍ទី ឃុំព្រៃទឹង និងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ២៥នាក់ នៅឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

 
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ដឹកនាំដោយឯកឧត្តម យ៉ង់ សែម​ អនុប្រធានក្រុម បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលរវាងបេក្ខភាពសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន៥០នាក់ នៅក្នុងស្រុកស្នួល
Sunday, 18 February 2018 19:35
18-02-2018-0-0-1-0-12 18-02-2018-0-0-1-0-13

នារសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម​ អនុប្រធានក្រុម បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលរវាងបេក្ខភាពសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន៥០នាក់ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ៕

 
សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្តម ឯក វីរៈដេដ្ឋ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Sunday, 18 February 2018 19:30
18-02-2018-0-0-1-0-8 18-02-2018-0-0-1-0-9
18-02-2018-0-0-1-0-10 18-02-2018-0-0-1-0-11

នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្តម ឯក វីរៈដេដ្ឋ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម ឯក សំអុល និងជាបងប្រុសបង្កើតរបស់លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៥:១៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្នសពបានតំកល់ទុក ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីសាសនា នៅវត្តកៀនស្វាយក្នុង ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 
ឯកឧត្តម ឡាយ អុីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវត្តមានអង្គបោះឆ្នោតទាំងអស់ទូទាំងស្រុកភ្នំស្រួច
Sunday, 18 February 2018 19:27
18-02-2018-0-0-1-0-7 18-02-2018-0-0-1-0-5

នារសៀលថ្ងៃអាទិត្យ ០៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឡាយ អុីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវត្តមានអង្គបោះឆ្នោតទាំងអស់ទូទាំងស្រុកភ្នំស្រួច និងរំលឹកឡើងវិញនូវគោល បំណង លក្ខខណ្ឌ ណែនាំអំពីការគូសសន្លឹកឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


 
ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវត្តមាន អង្គ បោះឆ្នោតទាំងអស់ ទូទាំងក្រុង ប៉ោយប៉ែត
Sunday, 18 February 2018 19:19

18-02-2018-0-0-1-0-4

18-02-2018-0-0-1-0-6

នារសៀលថ្ងៃអាទិត្យ ០៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវត្តមាន អង្គ បោះឆ្នោតទាំងអស់ ទូទាំងក្រុង ប៉ោយប៉ែត និងរំលឹក ឡើងវិញ នូវគោលបំណង លក្ខខណ្ឌ ណែនាំ អំពីការគូសសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 
លោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញចុះដល់ស្នាក់ការគណបក្សឃុំឈ្វាំង ជ្រៃលាស់ និង ផ្សារដែក ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៤
Sunday, 18 February 2018 19:11
18-02-2018-0-0-1-0-1
18-02-2018-0-0-1-0-2 18-02-2018-0-0-1-0-3

ព្រឹកថ្ងៃសៅរ៍ ទី ១៧ ខែកុម្ភះ គ.ស២០១៨
-លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា អនុប្រធានទី២គពរស្រុក អញ្ជើញចុះដល់ស្នាក់ការគណបក្សឃុំឈ្វាំង ជ្រៃលាស់ និង ផ្សារដែក ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៤។​ វត្តមានចូលរួមមាន លោកនុត ប៉ាតអនុប្រធាន ប្រចាំការតំណាងលោកតាំង ម៉េងលានប្រធានគណបក្សស្រុក និងលោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំសរុប ២១ នាក់ស្រី ៤ នាក់។ ក្នុងកម្មវិធីនេះ លោកជំទាវ បានជម្រាបជូនអង្គបោះឆ្នោត​ អំពីសមិទ្ធផលលើគ្រប់វិស័យ​ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងសំណូមពរ​សូមរក្សា​សុខភាព និង សុវត្ថិភាព ដើម្បីបានទៅបោះឆ្នោតគ្រប់គ្នានៅថ្ងៃ២៥ខែកុម្ភៈឆ្នាំ២០១៨។

 
គណៈប្រតិភូក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៦បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាភ្នំ សរុបចំនួន ៦០នាក់ នៅសាលប្រជុំសាលាស្រុកបាភ្នំ ខេត្តព្រៃវែង
Saturday, 10 February 2018 13:27
10-02-2018-0-0-1
10-02-2018-0-0-2 10-02-2018-0-0-3

នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជា ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងដោយមានការចូលរួមពីឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាភ្នំ សរុបចំនួន ៦០នាក់ នៅសាលប្រជុំសាលាស្រុកបាភ្នំ ខេត្តព្រៃវែង ។

 
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង
Thursday, 08 February 2018 14:59
08-02-2018-7 08-02-2018-8

នារសៀលថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់ត្របែក សរុបចំនួន ១០៧នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

 
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង
Thursday, 08 February 2018 09:21
08-02-2018-1 08-02-2018-2

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកព្រះស្តេច សរុបចំនួន ៩៥នាក់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

 
More Articles...
« StartPrev2345678910NextEnd »

Page 1 of 214
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម