21 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
សមាជិកតាម ភូមិភាគទី៨
ភូមិភាគទី៨
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានបើកកិច្ចប្រជុំផ្ទៃក្នុង
Thursday, 15 December 2016 10:45
photo_2016-12-15_10-43-54
photo_2016-12-15_10-43-27 photo_2016-12-15_10-43-36

នាវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានបើកកិច្ចប្រជុំផ្ទៃក្នុង ​ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថង ប្រធានក្រុម ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកា ​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារៈ ÷ ទី១-ពិនិត្យ ពិភាក្សាផ្តល់យោបល់ លើលទ្ធផលបូកសរុបសកម្មភាពការងារ​របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ឆ្នាំ២០១៦ ទី២-ពិនិត្យ ពិភាក្សាផ្តល់យោបល់ លើផែនការប្រតិបត្តិប្រចាំឆ្នាំ២០១៧ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨​​ ទី៣-ពិនិត្យ ពិភាក្សាទៅលើបញ្ហាផ្សេងៗ។

 
ឯកឧត្តម វ៉ាន់ វុធ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរស្រុកសៀមបូក
Friday, 07 October 2016 14:55

rr8_7_10_2016_1

rr8_7_10_2016_2 rr8_7_10_2016_3

ឯកឧត្តម វ៉ាន់ វុធ លេខាធិការក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរស្រុកសៀមបូក អំពីការប្រឈមជុំវិញ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមសំខាន់ៗរបស់ក្រុមប្រឹក្សា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅសាលាស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

 
លោកជំទាវ កែវ ម៉ាលី បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងជ្ញាធរស្រុកបារាយណ៍
Tuesday, 04 October 2016 14:44
r8_4_10_2016_1 r8_4_10_2016_2
r8_4_10_2016_3 r8_4_10_2016_4

នាព្រឹកថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៦ លោកជំទាវ កែវ ម៉ាលី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងជ្ញាធរស្រុកបារាយណ៍ ដើម្បីតាមដានដំណើរការនៃការចុះឈ្មោះបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានារបស់ឃុំ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរស្រុកអូរ យ៉ាដាវ និងស្រុកបរកែវ ខេត្តរតនគិរី
Monday, 26 September 2016 16:40
r8_26_9_2016_1 r8_26_9_2016_1
r8_26_9_2016_3 r8_26_9_2016_4
r8_26_9_2016_5 r8_26_9_2016_6

កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរស្រុកអូរ យ៉ាដាវ និងស្រុកបរកែវ ខេត្តរតនគិរី ព្រមទាំងបានប្រារព្ធពិធីដាំគ្រាប់ត្នោតចំនួន០៤កន្លែង ស្ថិតនៅបរិវេណសាលាស្រុកអូរយ៉ាដាវ បរិវេណវត្តសីមាសុវណ្ណគិរី បរិវេណសាលាស្រុកបរកែវ និងបរិវេណវត្តរតនៈរង្សី សរុបចំនួន១០.០០០គ្រាប់(មួយម៉ឺនគ្រាប់)។ ដោយឡែកបន្ទាប់ពីការសំណេះសំណាល និងដាំគ្រាប់ត្នោតរួចរាល់ ក្នុងឱកាសចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បានអញ្ជើញនាំយកទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករ០១បាវធំ ទឹកបរិសុទ្ធ០១កេស ទឹកក្រូច០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ស្លាដក០១ និងបច្ច័យមួយចំនួន នៅវត្តសីមាសុវណ្ណគិរី ស្ថិតក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ និងវត្តរតនៈរង្សី ស្ថិតក្នុងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី៕

 
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំពិធីបិទអង្គវេទិកាថ្នាក់ស្រុកស្តីពី ការបង្កើនសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន
Wednesday, 08 June 2016 15:39
r8_8_6_2016_1
r8_8_6_2016_2 r8_8_6_2016_2
r8_8_6_2016_2 r8_8_6_2016_2

នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំពិធីបិទអង្គវេទិកាថ្នាក់ស្រុកស្តីពី ការបង្កើនសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ កែវ ម៉ាលី សមាជិកាក្រុម នៅសាលាស្រុកបរកែវ ខេត្តរតនគិរី៕

 
« StartPrev234NextEnd »

Page 1 of 4
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម