19 | 12 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
សមាជិក ភូមិភាគទី១
ភូមិភាគទី១
ក្រុមសមា​ជិក​ព្រឹទ្ធសភា​ប្រចាំភូបានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់ សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់
ថ្ងៃអង្គារ ទី05ខែ​កញ្ញាឆ្នាំ2017ម៉ោង08:56
16-08-2017-0-0-0-84 16-08-2017-0-0-0-85

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមា​ជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់ សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សុឹម កា អនុប្រធានក្រុម និង ជាសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ប្រធាន ក្រុមប្រឹក្សារាជធានី អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ​ និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៅសាលប្រជុំសាលា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


 
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំវេទិកាថ្នាក់ខណ្ឌ
ថ្ងៃអង្គារ ទី22ខែ​សីហាឆ្នាំ2017ម៉ោង10:06
16-08-2017-0-0-0-9 16-08-2017-0-0-0-10

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានបើកកិច្ចប្រជុំក្រុម ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម ដើម្បីពិនិត្យ ពិភាក្សាស្តីពីការត្រៀមរៀបចំវេទិកាថ្នាក់ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងការរៀបចំសម្ភោធស្រះទឹកត្រពាំងធំ០១កន្លែង នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបញ្ហាផ្សេងៗ ដែលត្រូវអនុវត្តបន្ត៕

 
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះពិនិត្យការដ្ឋានជីកស្រះទឹកត្រពាំងធំ
ថ្ងៃពុធ ទី28ខែ​មិថុនាឆ្នាំ2017ម៉ោង10:23
09-06-2017-0-1-0-42 09-06-2017-0-1-0-42

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការដ្ឋានជីកស្រះទឹកត្រពាំងធំ ដើម្បីត្រៀមលក្ខណ: រៀបចំពិធីសម្ពោធនាពេលខាងមុខនេះ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


 
ឯកឧត្តម ម៉ាន់ ឈឿន បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃអាទិត្យ ទី19ខែ​កុម្ភៈឆ្នាំ2017ម៉ោង14:12
r1_19_2_2017_1 r1_19_2_2017_2
r1_19_2_2017_3 r1_19_2_2017_4
r1_19_2_2017_5 r1_19_2_2017_6

នារសៀលថ្ងៃទី​១៨ ខែកុម្ភៈ​ ឆ្នាំ២០១៧​ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយក្រុមប្រឹក្សាសាសង្កាត់ទឹកល្អក់ទី២ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​ ក្នុងនោះដែរ​ ឯកឧត្តម ​ក៏បានឧបត្ថម្ភកង់ទី៤ ជូនដល់សិស្សពូកែ​ដែលមានជីវភាពខ្វះខាត់ជាក់ស្តែង ចំនួន០១គ្រឿងផងដែរ។

 
ឯកឧត្តមម៉ាន់ ឈឿន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ថ្ងៃសុក្រ ទី17ខែ​កុម្ភៈឆ្នាំ2017ម៉ោង08:42
16729162_976948949103861_606032477936297530_n
16711984_976949005770522_5617373679289216755_n 16806792_976949372437152_8791650803776478966_n

នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ រួមជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងពិធីនោះឯកឧត្តម បានឧបត្ថម្ភមួយគ្រួសារទទួលបានអង្ករ១០គីឡូ ទឹកត្រី និងទឹកសុីអុីវ ព្រមទាំងបានឧបត្ថម្ភជូនសមាជិកភូមិ និង ប្រជាការពារនូវ កន្សែងពោះគោម្នាក់មួយផងដែរ។


 
អត្ថបទ​ផ្សេងៗ​ទៀត...
« ចាប់ផ្ដើមមុន2345678910បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 1 ​ទាំងអស់ 16 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម