21 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
10th Commission News
ឯកឧត្តម ម៉ម ប៊ុននាងអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ក្រុមយុវជន ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឃុំឈើទាល និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល
Monday, 30 October 2017 08:42
30-10-2017-0-0-10 30-10-2017-0-0-11

ឯកឧត្តម ម៉ម ប៊ុននាង៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកខ្ពស់ចំពោះបញ្ហាភូមិ ឃុំមានសុវត្ថិភាព អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកខ្ពស់ចំពោះបញ្ហាភូមិ ឃុំមានសុវត្ថិភាព រក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ក្រុមយុវជន ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឃុំឈើទាល និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

Read more...
 
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួប សំណេះ សំណាលជាមួយនឹងប្រជាការពារភូមិ យុវជនភូមិ ដែលមកពីស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦០នាក់
Tuesday, 19 September 2017 17:46
16-09-2017-01-01-31 16-09-2017-01-01-32

ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទី គណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួប សំណេះ សំណាលជាមួយនឹងប្រជាការពារភូមិ យុវជនភូមិ ដែលមកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ និង ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦០នាក់ ក្នុងឱកាសនោះ ឯកឧត្តមបានចែកជូន វិទ្យុទាក់ទង ក្នុងម្នាក់ៗ១គ្រឿង ឯកសណ្ឋានមួយកំប្លេរ សរុបទាំងអស់៦០កំប្លេរ និងវិទ្យុទាក់ទង ៦០គ្រឿង។

 
ឯកឧត្តម ម៉ម ប៊ុននាងបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលមានកូនតូចចំនួន ២៩នាក់ ព្រម ទាំងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពចំនួន ៤គ្រួសារ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
Tuesday, 19 September 2017 17:18

16-09-2017-01-01-23

16-09-2017-01-01-24 16-09-2017-01-01-25

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលមានកូនតូចចំនួន ២៩នាក់ ព្រម ទាំងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពចំនួន ៤គ្រួសារ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អំណោយដែលចែកជូនស្រ្តីដែលមានកូនតូចនាពេលនោះ ក្នុងម្នាក់ៗទទួលបាន សារុង ចំនួន១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ អំបិល ១កញ្ចប់ ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកឯក្រុមគ្រួសារសព ឯកឧត្តមបានចូលបច្ច័យក្នុងមួយគ្រួសារ ២០ម៉ឺនរៀល។

 
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តកោកកាក និងវត្តកែវឧត្តម (ហៅវត្តស្វាយ) ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
Sunday, 17 September 2017 16:56
c10_17_9_2017_1 c10_17_9_2017_2
c10_17_9_2017_3 c10_17_9_2017_4

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តកោកកាក និងវត្តកែវឧត្តម (ហៅវត្តស្វាយ) ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីឧទ្ទិសកោសលផលបុណ្យជូនបុព្វការីជន យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុជាតិ និងញាត្តិការ ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបួងសួងសុំសេចក្តីសុខសប្បាយ ។
នៅក្នុងឱកាសនោះ ឯកឧត្តមបាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តទាំងពីរនោះ ដោយក្នុងមួយវត្តៗរួមមាន៖ ទឹកក្រូច ៥កេស ទឹកផ្លែឈើកំប៉ុង ៥កេស មី ២កេសធំ ត្រីខ ២កេសធំ តែ ៥កេស ស្ករស ១០គីឡូក្រោម ទឹកដោះគោឆៅ ១០ឡូ ទឹកបរិសុទ្ធ ៥កេស អង្ករ ២បាវ សាដក ៧ ចង្ហាន់រាប់បាត្រ និងប្រគេនបច្ច័យក្នុងមួយអង្គចំនួន ៥ម៉ឺនរៀល ព្រមទាំងចូលបច្ច័យកសាងវត្ត ក្នុងមួយវត្តចំនួន ៥០ម៉ឺនរៀល។

 
ឯកឧត្តម ម៉ែន-ស៊ីផាន់បានអញ្ជើញចូលរួមជាកិត្តិយសក្នុង មហោស្រពអន្តរជាតិភាពយន្តលើកទី១នៅកម្ពុជា នៅមជ្ឈមណ្ឌលបុប្ជាណា រាជធានីភ្នំពេញ
Sunday, 10 September 2017 12:02
09-09-2017-0-0-01-0-1-24

កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា តាមការចាត់តាំង ឲ្យចូលរួមជាតំណាងពីឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព ទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី ប៊្រុចសែល (PFWB) បានអញ្ជើញចូលរួមជាកិត្តិយសក្នុង មហោស្រពអន្តរជាតិភាពយន្តលើកទី១នៅកម្ពុជា នៅមជ្ឈមណ្ឌលបុប្ជាណា រាជធានីភ្នំពេញ។
ក្នុងឳកាសនោះ ឯកឧត្តម ម៉ែន-ស៊ីផាន់ បានថ្លែងសង្កថា ជាភាសាបារាំងរយៈពេល ០២នាទី ដោយរំលឹកអំពីការចុះ អនុស្សា រណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយផ្តោតសំខាន់ លើផ្នែកអប់រំ វប្បធម៌ និងការបណ្តុះបណ្តាលភាសាបារាំង ដល់មន្រ្តីសភា ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកានៃរាជរដ្ឋាភិបាល សហគមបារាំង-វ៉ាឡូនីប៊្រុចសែល ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ ដែលបានរៀបចំ មហោស្រពអន្តរជាតិ ភាពយន្តនេះឡើង។

 
More Articles...
« StartPrev2345678910NextEnd »

Page 1 of 26
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម