20 | 02 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
Senator
ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
ថ្ងៃអាទិត្យ ទី19ខែ​កុម្ភៈឆ្នាំ2017ម៉ោង14:39
se_19_2_2017_1

កាលពីថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

 
ឯកឧត្តម ជា ជេដ្ និងឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញជួបសំណេះសំណាលការងារជាមួយនិស្សិតនៃសាកលវិទ្យាល័យខេមរៈ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម
ថ្ងៃអាទិត្យ ទី19ខែ​កុម្ភៈឆ្នាំ2017ម៉ោង14:18
s_19_2_2017_1
s_19_2_2017_3 s_19_2_2017_2

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលការងារជាមួយនិស្សិតនៃសាកលវិទ្យាល័យខេមរៈ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត សុខ ទូច ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ដែលជាកត្តាមួយនៃជោគជ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅតំបន់អភិវឌ្ឍន៍កែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 
គណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ថ្ងៃសៅរ៍ ទី24ខែ​ធ្នូឆ្នាំ2016ម៉ោង13:47
gs_24_12_2016_1 gs_24_12_2016_2
gs_24_12_2016_3 gs_24_12_2016_4

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន  ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានទទួលមរណភាពនៅវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ នៅឃុំតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

 
ឯកឧត្តម ខៀវ មុត បានអញ្ជើញចូលរួមពិធីសម្ពោធអគារសិក្សា ១ខ្នង មាន៤បន្ទប់ បង្គន់អនាម័យ៤បន្ទប់ និងអណ្តូងទឹក១ ជាអំណោយមូលនិធិសម្រាប់ទ្រទ្រង់របស់អង្គការសហប្រជាជាតិ
ថ្ងៃអង្គារ ទី06ខែ​ធ្នូឆ្នាំ2016ម៉ោង16:28
se_6_12_2016_1 se_6_12_2016_2
se_6_12_2016_3

ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា និងឯកឧត្តម ចាន់ សារ៉ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រតិភូពិសេស បានអញ្ជើញចូលរួមពិធីសម្ពោធអគារសិក្សា ១ខ្នង មាន៤បន្ទប់ បង្គន់អនាម័យ៤បន្ទប់ និងអណ្តូងទឹក១ ជាអំណោយមូលនិធិសម្រាប់ទ្រទ្រង់របស់អង្គការសហប្រជាជាតិ កាលពីព្រឹកថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០១៦​ ស្ថិតនៅសាលាបឋមសិក្សាអង្កប្រសើរ ភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតកែវ៕

 
សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមសម័យ​ប្រជុំពេញអង្គ​នៃមហា​សន្និ​បាត​​​លើកទី៩ នៃសភា​តំបន់អាស៊ី (APA) ក្រោម​ប្រ​ធានបទ “ការ​ជម្រុញ សន្តិភាព និងការអភិវឌ្ឍ​ប្រកប​​ដោយនិរត្តរភាព នៅក្នុងតំបន់អាស៊ី”
ថ្ងៃអង្គារ ទី29ខែ​វិច្ឆិកាឆ្នាំ2016ម៉ោង15:24
se_29_11_2016_1 se_29_11_2016_2
se_29_11_2016_3 se_29_11_2016_4
se_29_11_2016_5 se_29_11_2016_6

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​មជ្ឈមណ្ឌលសន្និសីទសុខាសៀមរាប លើទឹក​ដីអង្គរ នៅ​ខេត្តសៀមរាប សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមសម័យ​ប្រជុំពេញអង្គ​នៃមហា​សន្និ​បាត​​​លើកទី៩ នៃសភា​តំបន់អាស៊ី (APA) ក្រោម​ប្រ​ធានបទ “ការ​ជម្រុញ សន្តិភាព និងការអភិវឌ្ឍ​ប្រកប​​ដោយនិរត្តរភាព នៅក្នុងតំបន់អាស៊ី” ដែលពិភាក្សាផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាង​ក្រោម​៖ ទី១. អនុម័តរបៀបវារៈនៃមហាសន្និបាតលើកទី៩ ទី២.ជ្រើសរើសអនុប្រធានមហាសន្និបាតលើកទី៩ ដើម្បី​​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នានា និងអ្នកធ្វើរបាយការណ៍មួយរូប ទី៣.សេចក្តីថ្លែង​ការ​របស់ប្រធានកិច្ចប្រជុំ ទី៤.របាយការណ៍លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិដោយប្រធានអង្គប្រជុំ និង​ទី៥.របាយការណ៍ស្តីពីសកម្មភាពនានារបស់សភាតំបន់អាស៊ី ដោយឯកឧត្តមបណ្ឌិត ម៉ាស៊ូត អ៊ីស្លាមមី អគ្គលេខាធិការនៃសភា​តំបន់អាស៊ី។

 
« ចាប់ផ្ដើមមុន2345678910បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 1 ​ទាំងអស់ 62 ទំព័រ
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម