21 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
Senator
គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ ដឹកនាំដោយ ឯកឧត្តម ស៉ើយ កែវបានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត
Tuesday, 21 November 2017 15:13
21-11-2017-3 21-11-2017-4

នាវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រាល ខេត្តស្ទឹងត្រែង គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៉ើយ កែវ អនុប្រធានក្រុម និងអាជ្ញាធរខេត្តស្ទឹងត្រែង បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា មកធ្វើទស្សនកិច្ចមិត្តភាព និងសម្តែងសិល្បៈចម្រុះឡាវ~កម្ពុជា នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។

 
លោកជំទាវ​ មាន​ សំអាន និងឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ​ ចំនួន​ ១៣ គ្រួសារ​
Saturday, 11 November 2017 18:16
se_11_11_2017_1 se_11_11_2017_2
se_11_11_2017_3 se_11_11_2017_4

នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ​ ចំនួន​ ១៣ គ្រួសារ​ ​ដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ នៅភូមិខ្នា ភូមិឈើទាល និងភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដោយក្នុង​មួយគ្រួសារ​ឧបត្ថម្ភជូនរួមមាន : ភួយ ០១ មី​ ១៥កញ្ចប់តូច ត្រីខ​ ០២កំប៉ុង សារុង ០១ ប៊ីចេង ០១កញ្ចប់ ស្ករស ០១កញ្ចប់ សាប៊ូ ០១កញ្ចប់​ ​និងថវិកាចំនួន​ ៤០,០០០៛​ ( សែសិបពាន់រៀល )​ ។

 
ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការអន្ដរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលនៃសន្នីសិទលើកទី៦
Friday, 10 November 2017 10:52
10-11-2017-23 10-11-2017-24

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០នាទី ៖ ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការអន្ដរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលនៃសន្នីសិទលើកទី៦ នៃគណៈកម្មាធិការកិច្ចការបរទេស នៃសភា ប្រទេសកម្ពុជា ឡាវ វៀតណាម នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បណ្ដាមន្ទីរជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នៃខេត្តក្រចេះ ស្ថិតនៅសាលប្រជុំសាលាខេត្តក្រចេះ ។

 
ឯកឧត្តម ថុង ចន់ និងឯកឧត្តម ជុំ វង បានអញ្ជើញអមដំណើរគណៈប្រតិភូរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍
Thursday, 09 November 2017 11:05
se_9_11_2017_2 se_9_11_2017_3
se_9_11_2017_4 se_9_11_2017_5

នាវេលាម៉ោង០៨ និង៤៥ នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៍ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមមានឯកឧត្តម ថុង ចន់ លេខាធិការ និងឯកឧត្តម ជុំ វង សមាជិក ព្រមទាំងឯកឧត្តម សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញអមដំណើរគណៈប្រតិភូរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwan ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខ និវត្តន៍ត្រឡប់ទៅ ព្រះរាជាណាចក្រថៃឡង់ដ៍វិញ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប៕

 
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្សកំពុងសិក្សានៅអគារថ្មី ដែលជាសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
Wednesday, 08 November 2017 19:17
se_8_11_2017_1 se_8_11_2017_2
se_8_11_2017_3 se_8_11_2017_4

នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្សកំពុងសិក្សានៅអគារថ្មី ដែលជាសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ នៅអនុវិទ្យាល័យព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

 
More Articles...
« StartPrev2345678910NextEnd »

Page 1 of 64
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម