
ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ជាអ្នក នាំពាក្យព្រឹទ្ធសភា និងជាលេខាធិការក្រុម សមាជិកព្រឹទ្ធ- សភា ភូមិភាគទី៣(ខេត្តកណ្តាល) ព្រមទាំងជាទីប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយក- រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួប សំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ និង សាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៤១២នាក់ នៅឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពី រសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៣។ នាឱកាសជួបសំណេះ សំណាលនេះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវ ប្រសាសន៍សាកសួរសុខទុក្ខ របស់សម្តេចទាំងបី ដែល មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែង តែយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមរំដោះ និងកសាង ប្រទេសជាតិតាំងពី បាតដៃទទេរហូតដល់មានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ។