23 | 05 | 2013 
Search
WebSenate
Main Menu
Senator
Organization
Web User Login
Private Message
Social Network
AddThis Social Bookmark Button
---------------------------
Press Release
Commission News
9th Commission News
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅវត្តស្លាកែត
Mardi, 21 Mai 2013 09:29

com9_21_05_2013_1 com9_21_05_2013_2
ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា ជាលេខាធិការប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និង ជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះដោយរបបប្រល័យពូជ សាសន៍ប៉ុលពត នៅវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៣  ដោយមានការចូលរួមពីបងប្អូន ប្រជាពលរដ្ឋចំនួន ៤២៣នាក់។
Lire la suite...
 
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ
Lundi, 20 Mai 2013 15:53

com9_20_5_2013_1 com9_20_5_2013_2
កាលពីថ្ងៃទី១៩ ខែឧសភា ឆាំ្ន២០១៣ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា ជាលេខាធិការ ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសាក សួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ និងនាំយកថវិកាចំនួន ២២.០០០.០០០រៀល ចែកជូនប្រជា- ពលរដ្ឋចំនួន ២.១០០នាក់ នៅឃុំកំពង់ ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
Lire la suite...
 
កិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល
Vendredi, 17 Mai 2013 15:08

com9_17_05_2013_1 com9_17_05_2013_2
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធាន- គណៈកម្មការទី៩ និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសហការដឹកនាំកិច្ចប្រជុំអន្តរ- គណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖  ទី១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិ អាស៊ីអាគេ្នយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការដឹកជញ្ជូនតាមជ្លូវសមុទ្រ ទី២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីការ សម្រួលការដឹកជញ្ជូនអន្តររដ្ឋ  ទី៣-ពិធីសារទី៦  ស្តីពីស្ថានីយព្រំដែនផ្លូវដែក និងស្ថានីយប្តូរខ្សែរថភ្លើង៕

អត្ថបទ៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា

 
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសំណោះសំណាល សាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
Lundi, 06 Mai 2013 07:41

com9_06_05_2013_1 com9_06_05_2013_2
កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៣ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិទី៣ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញ ចុះសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកថវិកានូវ ចំនួន ៧.៩៤០.០០០រៀល និង ក្រម៉ាចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតា​​ ចាស់ជរា ចំនួន ៤៩០នាក់  នៅវត្តកោកកាក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ឯកឧត្តម បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គ- មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ តាមរយៈការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ រួមទាំង​វិស័យ​សុខា​ភិបាល ​​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​ចូល​រួម​ ចំណែក​អភិវឌ្ឍន៍​ប្រទេស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ ។ ប្រការ​ដែល​ធ្វើ​ឱ្យបងប្អូន ​ប្រជា​ពលរដ្ឋ​មាន​សុខ​ភាព​ល្អ គឺ​ជា​ធន​ធាន​មនុស្ស​ដ៏​ចាំ​បាច់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា ដូចជា វត្តអារាម ស្ពាន ផ្លូវថ្នល់ សាលារៀន...។ល។ 
ជាទីបញ្ចប់ ឯកឧត្តម ម៉ម ប៊ុននាង បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើយ៉ាងណា អនុវត្តឱ្យបាននូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព និងសូមជូនពរឲ្យបានជួបនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ បដិ ភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
 
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ចំនួន ៤១២ នាក់ នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
Jeudi, 11 Avril 2013 10:08

com9_11_04_2013_1ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ជាអ្នក នាំពាក្យព្រឹទ្ធសភា និងជាលេខាធិការក្រុម សមាជិកព្រឹទ្ធ- សភា ភូមិភាគទី៣(ខេត្តកណ្តាល) ព្រមទាំងជាទីប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយក- រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួប សំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ និង សាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៤១២នាក់ នៅឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពី រសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៣។ នាឱកាសជួបសំណេះ សំណាលនេះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវ ប្រសាសន៍សាកសួរសុខទុក្ខ របស់សម្តេចទាំងបី ដែល មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា តែង តែយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមរំដោះ និងកសាង ប្រទេសជាតិតាំងពី បាតដៃទទេរហូតដល់មានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ។
Lire la suite...
 
« DébutPrécédent12345678910SuivantFin »

Page 1 sur 10
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------