22 | 02 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
9th Commission News
ឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ មេភូមិ នៃឃុំជាច និងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង
Monday, 19 February 2018 09:35
19-02-2018-5 19-02-2018-6

នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ មេភូមិ នៃឃុំជាច និងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង សរុបចំនួន ៤៤នាក់ នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។

 
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម
Wednesday, 17 January 2018 15:03
1-01-2018-3 1-01-2018-4
1-01-2018-5 1-01-2018-6

នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កឹម សីុថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា នៅសាលប្រជុំគណៈកម្មការទី៩ ព្រឹទ្ធសភា។

 
ឯកឧត្តម គង់ សារាជ ប្រធានគ.ណ បានបន្តកិច្ចប្រជុំជាមួយតំណាង រាជរដ្ឋាភិបាលដឹកនាំដោយ ឯ.ឧ ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី
Tuesday, 24 October 2017 10:30
16-08-2017-0-0-0-317 16-08-2017-0-0-0-318

ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៨:០០ គ.ណទី៩ ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានបេីកកិច្ចប្រជុំ
ជាកិច្ចបន្តនៅវេលាម៉ោង ៩:៣០នាទីព្រឹក គ.ណទី៩ ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគ.ណ បានបន្តកិច្ចប្រជុំជាមួយតំណាង រាជរដ្ឋាភិបាលដឹកនាំដោយ ឯ.ឧ ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី ដើម្បីពិនិត្យ និង ពិភាក្សាលេីសេចក្តីព្រាងច្បាប់ស្តីពី ៖   ១- ការអនុម័តយល់ព្រមលេីកិច្ចព្រមព្រៀងស្តី ពីការទទួលស្គាល់ សុពលភាព នៃប្រកាសនីយបត្រតក្ កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។                                                                                                                 
២-វិសោធនកម្មមាត្រ៣៧ មាត្រា៣៨ មាត្រា១០៩ មាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវបានប្រកាសឲ្យប្ រេីដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ នៅសាលប្រជុំគ.ណទី៩។

 
ឯកឧត្តម គង់ សារាជ បានបេីកកិច្ចប្រជុំ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯ.ឧ កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ដេីម្បីពិនិត្យ និងពិភាក្សាលេី សេចក្តីព្រាងច្បាប់
Tuesday, 24 October 2017 10:25
16-08-2017-0-0-0-315 16-08-2017-0-0-0-316

ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៨:០០ គ.ណទី៩ ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានបេីកកិច្ចប្រជុំ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯ.ឧ កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ដេីម្បីពិនិត្យ និងពិភាក្សាលេី សេចក្តីព្រាងច្បាប់ស្តីពី ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ។  ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលេីពិធីសារ ធ្វេីវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយនិងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រម ព្រៀង ក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណ:រដ្ឋប្រជាមានិតចិន នៅសាលប្រជុំគណ:កម្មការទី៩ អាគារ F ជាន់ទី២ ។


 
កិច្ចប្រជុំគណៈកម្មការ និង អនុគណៈកម្មការរៀបចំ ពិធីបុណ្យសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា
Saturday, 30 September 2017 11:03
28-09-2016-0-0-10 28-09-2016-0-0-9

នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈកម្មការ និង អនុគណៈកម្មការរៀបចំ ពិធីបុណ្យសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការរៀបចំពិធីបុណ្យសព គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរ ជាតិ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីត្រៀមរៀបចំក្បួនរថយន្តដង្ហែសព និងពិធីបូជាសព ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅឈាបនដ្ឋានទីលានមុខវត្តបុទុមវត្តី។

 
« StartPrev2345678910NextEnd »

Page 1 of 31
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម