20 | 05 | 2013 
ស្វែងរក
WebSenate
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
Private Message
បណ្តាញសង្គម
AddThis Social Bookmark Button
---------------------------
សេចក្តីជូនដំណឹង
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មាន របស់គណៈកម្មការ ទី៨
លោកជំទាវ មាន សំអាន សហការជាមួយនឹងសប្បុរសជន មកពីទីក្រុងហុង កុង ប្រទេសចិន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសវៀតណាម ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកពារាំង ខេត្តព្រៃវែង
ថ្ងៃសុក្រ ទី03ខែ​ឧសភាឆ្នាំ2013ម៉ោង07:44

com8_03_05_2013_1 com8_03_05_2013_2
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ លោក​ជំទាវ មាន សំអាន ប្រធានគណៈ​កម្មការ​ទី​៨ព្រឹទ្ធសភា និងជាប្រធាន ក្រុមមិត្តភាព​កម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញសហការជាមួយនឹង​​សមា​​គមន៍​សប្បុរសជនចិន មក ពីទីក្រុងហុងកុង​ ប្រទេស​ចិន និងសប្បុរសជន​វត្តយ៉ាង្វៀង ព្រមទាំងក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្តវៀតណាម ដើម្បីពិនិត្យ ព្យាបាល​ជំ​ងឺ​ភ្នែកជូន​ប្រជាពលរដ្ឋ ​នៅ​ស្រុក​ពារាំង  ខេត្ត​ព្រៃវែង​៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័តមាន

 
គណៈកម្មការទី៨ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ថ្ងៃ​ព្រហស្បតិ៍ ទី25ខែ​មេសាឆ្នាំ2013ម៉ោង11:03

com8_25_04_2013_1 com8_25_04_2013_2
នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ វិមានព្រឹទ្ធសភា  គណៈកម្មការទី៨ព្រឹទ្ធសភាបាន បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន  ប្រធានគណៈកម្មការ
អាន​អត្ថបទ​ទាំងស្រុង...
 
កិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម
ថ្ងៃអង្គារ ទី23ខែ​មេសាឆ្នាំ2013ម៉ោង15:46

Com8_23_04_2013_1 Com8_23_04_2013_2
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំផ្ទែក្នុងក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន
អាន​អត្ថបទ​ទាំងស្រុង...
 
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះឈ្វេងយល់ពីសមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្រ្តី និងទេសន្តរប្រវេសន៍ នៅខេត្តកំពង់ស្ពឺ
ថ្ងៃ​ព្រហស្បតិ៍ ទី21ខែ​មីនាឆ្នាំ2013ម៉ោង14:46

com8-21-03-2013.1

com8-21-03-2013.2

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្ម ការទី៨ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួប ពិភាក្សាការងារជាមួយនឹងលោកជំទាវទឹម សា វ៉ាតអភិបាលរងខេត្តកំពង់ស្ពឺ ដើម្បី​សិក្សាឈ្វេងយល់អំពីសមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្រ្តី និងទេសន្តរ ប្រវេសន៍ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធនានា ក្នុងខេត្តកំពង់ស្ពឺ។
អាន​អត្ថបទ​ទាំងស្រុង...
 
លោកជំទាវ មាន សំអានសហការជាមួយនឹងសប្បុរសជនវៀតណាមនៅក្រៅប្រទេសអញ្ជើញចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ
ថ្ងៃច័ន្ទ ទី04ខែ​មីនាឆ្នាំ2013ម៉ោង09:22

com8_04_03_2013_1 com8_04_03_2013_2
កាលពីថ្ងៃទី០១ ​ខែមីនា ឆ្នាំ២០១៣ លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​សុខា​​ភិបាល សង្គមកិច្ច​ អតីតយុទ្ធជន​​​​​ យុវនីតិសម្បទា ការងា​របណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ​​នារី ហៅកាត់គណៈកម្មការទី៨​ព្រឹទ្ធ​សភា ប្រធានក្រុមមិត្តភាព កម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា និងជាអនុប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសហការ​ជាមួយនឹង ក្រុមសប្បុរសជនវៀតណាមនៅក្រៅប្រទេសទីក្រុងហូជីមិញចំនួន​៣០នាក់ដឹកនាំ​ដោយ​​លោក NGUYENNHATTHU អនុ ប្រធានគណៈកម្មការប្រជាជនវៀតណាម​​  ​នៅ​ក្រៅ ប្រទេសបានចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋចំនួន៣៥៥នាក់ និងនាំ យក​អំណោយ​​​​ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ​ចំនួន៣៥០គ្រួសារ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ​​​ ខេត្តកំពង់ធំ។
អាន​អត្ថបទ​ទាំងស្រុង...
 
គណៈកម្មការទី៨ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
ថ្ងៃអង្គារ ទី26ខែ​កុម្ភៈឆ្នាំ2013ម៉ោង14:52

com8_26_02_2013
កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៣ និងកំណត់កាលបរិច្ឆេទចុះបេសកកម្មសិក្សាឈ្វេងយល់អំពីការជំរុញសមភាពយេនឌ័រ និងការផ្តល់អំណាចដល់​ស្រ្តី ពលកម្មកុមារ ទេសន្តប្រវេសន៍ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅបន្ទប់ប្រជុំគណៈកម្មការ វិមានព្រឹទ្ធសភា៕ អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
 
គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ជួបសវនាការជាមួយនឹងក្រសួងសុខាភិបាល
ថ្ងៃពុធ ទី13ខែ​កុម្ភៈឆ្នាំ2013ម៉ោង14:13

com8_13_02_2013កាលពីថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈប្រតិភូ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង​កិច្ចការនារី ហៅកាត់គណៈ​កម្មការទី​៨​ព្រឹទ្ធសភា ​ដឹក នាំ​ដោយ​លោកជំទាវ មាន សំអាន ប្រធានគណៈ- កម្មការ បាន​អញ្ចើញ​ជួប​សវ​ន​ការការងារ និងសម្តែង ការគួរ​សមជា​មួយនឹង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិ​បាល​​​ និងថ្នាក់ដឹកនាំក្រសួង នៅទីស្តី ការ​ក្រសួង​សុខាភិបាល។
អាន​អត្ថបទ​ទាំងស្រុង...
 
គណៈកម្មការទី៨ព្រឹទ្ធសភា ប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១២
ថ្ងៃសុក្រ ទី28ខែ​ធ្នូឆ្នាំ2012ម៉ោង16:24

com8_28-12-2012នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា គណៈកម្មការ​សុខាភិបាល សង្គម​កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅ​កាត់​​គណៈកម្មការទី៨ព្រឹទ្ធសភា ដឹក​នាំ​ដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញ​ជាធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រ​ចាំ​ឆ្នាំ​២០១២​ ទូទាត់​ចំណូល-ចំណាយថវិការបស់គណៈកម្មការប្រចាំឆ្នាំ២០១២​ និង​កំ​ណត់​កាល​បរិ​ច្ឆេទ​​ជួបសវនាការ​ការ​ងារ​ជាមួយនឹងក្រសួងសុខាភិបាល​ និង​ក្រសួងកិច្ចការនារីដោយមានការចូល​រួម​ពីឯកឧត្តម លោក​ជំទាវ​សមា​ជិក សមាជិកាគណៈកម្មការ៕ អត្ថបទ និងរូបភាព ៖​ នាយកដ្ឋានព័ត៌មាន

 
លោកជំទាវ មាន សំអាន សហការជាមួយនឹងសប្បុរសជនប្រទេសវៀតណាម អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់
ថ្ងៃអង្គារ ទី25ខែ​ធ្នូឆ្នាំ2012ម៉ោង07:42

com5-25-12-2012_1កាលពីថ្ងៃទី២២​ ​ខែធ្នូ​ ឆ្នាំ២០១២ លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​ សុខា​​ភិបាល សង្គមកិច្ច​ អតីតយុទ្ធជន ​​យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ នារី ហៅកាត់ គណៈកម្មការ ទី៨​ព្រឹទ្ធ​សភា ប្រធានក្រុមមិត្តភាពទ្វេភាគី ព្រឹទ្ធសភា នៃព្រះរាជាណា- ចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម និងជា អនុប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន សហការ​ជាមួយនឹង ក្រុមសប្បុរសជនប្រទេសវៀតណាម នៅទីក្រុង ហូជីមិញ ចំនួន​៣៥នាក់ ដឹកនាំដោយ​​ព្រះតេជ​គុណ ថៃ មិន ហ្វូ បាន នាំយកអំណោយ ទៅចែក ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ​ចំនួន ៣០០ នាក់និង​កុមារាកុមារីចំនួន៥០០នាក់នៅឃុំរាំងទិលស្រុកកណ្តៀង​​​ខេត្តពោធិ៍សាត់។
អាន​អត្ថបទ​ទាំងស្រុង...
 
លោកជំទាវ មានសំអានជូបសវនាការជាមួយនឹងឯកឧត្តមវង សូត
ថ្ងៃពុធ ទី19ខែ​ធ្នូឆ្នាំ2012ម៉ោង14:33

com8_19-12-2012_1 com8_19-12-2012_2

គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា​ ដឹកនាំដោយ លោកជំទាវ​ មាន​ សំអាន ប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយនឹងក្រសួងការងារ​ និង បណ្តុះបណ្តាលវិជ្ជាជីវៈ​​ កាលពីថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០១២​ នៅទីស្តីការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​

កាលពីព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១២​ គណៈកម្មការសុខាភិបាលសង្គមកិច្ច​អតីតយុទ្ធជន​យុវនីតិសម្បទាការងារ​បណ្តុះ-​បណ្តាល​វិជ្ជាជីវៈ​​ ​និងកិច្ចការនារី​ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា​ដឹកនាំ​ដោយ​លោកជំទាវ​ មាន​សំអាន​​ប្រធានគណៈកម្ម- ការបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង​ឯកឧត្តម​ ​វងសូតរដ្ឋមន្ត្រីក្រសួងការងារ​​​និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួង។

អាន​អត្ថបទ​ទាំងស្រុង...
 
លោកជំទាវ មាន សំអាន ជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានសភាកម្ពុជា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 1
អន់ល្អ 
ថ្ងៃពុធ ទី12ខែ​ធ្នូឆ្នាំ2012ម៉ោង11:12

com8_12-12-2012_correct

កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២​ នៅវិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច​ អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ​​​បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា​​ បានអនុញ្ញាត ឲ្យលោក AL exander Read មន្ត្រីផ្នែក​ស្រាវ​​ជ្រាវ​ជាន់ខ្ពស់​វិទ្យាស្ថានសភាកម្ពុជា ចូលជួប​ពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការទី៨ ព្រឹទ្ធសភា ជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា៕

អត្ថបទ និងរូបភាព៖​ នាយកដ្ឋានព័ត៌មាន

 
ក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣
ថ្ងៃ​ព្រហស្បតិ៍ ទី06ខែ​ធ្នូឆ្នាំ2012ម៉ោង09:26

com8-6-12-2012_1

com8-6-12-2012_1

កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា លោកជំទាវ មាន សំអានប្រធាន គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់ គណៈកម្មការ ទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាព ដើម្បីបូកសរុបលទ្ធផលការងារ និងរបាយការណ៍ចំណាយថវិកាប្រចាំឆ្នាំ២០១២ និងពិនិត្យផែនការសកម្មភាព សម្រាប់ អនុវត្ត ឆ្នាំ២០១៣៕


អត្ថបទ៖នាយកដ្ឋានព័ត៌មាន

រូបថត ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 
លោកជំទាវ មាន សំអាន ជូបសវនាការ ជាមួយនឹងឯកឧត្តម អ៊ិត សំហេង
ថ្ងៃអង្គារ ទី04ខែ​ធ្នូឆ្នាំ2012ម៉ោង22:38

com8_04-12-2012_1 com8_04-12-2012_2

កាលពីថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០១២ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បាន អញ្ជើញជួប​ពិភាក្សាការងារ ជាមួយនឹងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និង យុវនីតិសម្បទា នៅ ទីស្តីការក្រសួង។

ឯកឧត្តម​ អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើចំពោះវត្តមាន​របស់គណៈប្រតិភូគណៈ​កម្មការទី៨ព្រឹទ្ធសភា​​​ ដែលបានអញ្ជើញចុះឈ្វេងយល់អំពីការងារ ដែល ក្រសួងបាន​អនុវត្ត​នាពេល កន្លងមក។​

អាន​អត្ថបទ​ទាំងស្រុង...
 
គណៈកម្មការទី៨ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ
ថ្ងៃច័ន្ទ ទី22ខែ​តុលាឆ្នាំ2012ម៉ោង09:53

com8_22-10-2012គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍តាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងត្រៀមជួបសវនាការជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងបិទបញ្ជីរបាយការណ៍ចំណូល-ចំណាយរបស់គណៈកម្មការសម្រាប់ខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០១២ នៅសាលប្រជុំរបស់គណៈកម្មការ វិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណៈកម្មការ៕​​

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 
« ចាប់ផ្ដើមមុន12បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 1 ​ទាំងអស់ 2 ទំព័រ
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------