21 | 05 | 2013 
ស្វែងរក
WebSenate
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
Private Message
បណ្តាញសង្គម
AddThis Social Bookmark Button
---------------------------
សេចក្តីជូនដំណឹង
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ព័ត៌មាន របស់គណៈកម្មការ ទី៧
គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ថ្ងៃសុក្រ ទី26ខែ​មេសាឆ្នាំ2013ម៉ោង15:37

com7_26_04_2013_1 com7_26_04_2013_2

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រល្បៈ និងទេសចរណ៍   ហៅថាកាត់គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ប្រធាន គណៈ កម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។

អាន​អត្ថបទ​ទាំងស្រុង...
 
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ចូលជូនពរ
ថ្ងៃ​ព្រហស្បតិ៍ ទី11ខែ​មេសាឆ្នាំ2013ម៉ោង09:17

com7_meet_samdach_11_04_2013_1
com7_meet_samdach_11_04_2013_2 com7_meet_samdach_11_04_2013_3

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមប្រធានព្រឹទ្ធសភា បានអនុញ្ញាត ឲ្យគណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការ អញ្ជើញ ចូលជូនពរសម្តេច ក្នុងឱកាសអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧​ នៅគេហដ្ឋាសម្តេច៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

 
ឯកឧត្តម នៃ ប៉េណា ប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 1
អន់ល្អ 
ថ្ងៃពុធ ទី23ខែ​មករាឆ្នាំ2013ម៉ោង09:53

com7_23-01-2013កាលពីព្រឹកថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៣ នៅបន្ទប់ ប្រជុំគណៈកម្មការទី៧ វិមានព្រឹទ្ធសភា គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ ​សាសនា វប្បធម៌ និង​ទេសចរណ៍ ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា ដឹក​នាំដោយឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការ​បាន​បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដែលមានការចូលរួមពីឯកឧត្តមអនុប្រធានលេខាធិការ​និងសមាជិកគណៈកម្មការទី៧ ដើម្បីពិនិត្យ និង​ពិភាក្សា​លើរបៀបវារៈចំនួន០៤គឺ៖ ទី១-របាយការណ៍​បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៧ប្រចាំ​ឆ្នាំ២០១២​ទី២-របាយការណ៍ចំណូល​ចំណាយថវិកាក្នុងប្រទេស​ក្រៅប្រទេសនិងសង្គមកិច្ចរបស់គណៈកម្មការប្រចាំឆ្នាំ​២០១២ ទី៣-ផែនការប្រតិបត្តិរបស់គណៈ​​​កម្មការប្រចាំឆ្នាំ២០១៣ និងទី៤-បញ្ហាផ្សេងៗ ៕
អបត្ថបទនិងរូបភាព​៖​នាយកដ្ឋានព័ត៌មាន
 
គណៈកម្មការទី៧ព្រឹទ្ធសភាជួបសវនាការជាមួយនឹងក្រសួងទេសចរណ៍
ថ្ងៃ​ព្រហស្បតិ៍ ទី04ខែ​តុលាឆ្នាំ2012ម៉ោង09:23

com7_correct_04-10-2012_1 com7_correct_04-10-2012_2

កិច្ចជំនួបពិភាក្សារវាងគណៈកម្មការទី៧ ព្រឹទ្ធសភា ជាមួយក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ នៅសាលពិសេស ព្រឹទ្ធសភា

com7_p_04-10-2012_1
អាន​អត្ថបទ​ទាំងស្រុង...
 
គណៈកម្មការទី៧ព្រឹទ្ធសភា ជួបសវនាការជាមួយនឹងក្រសួងធម្មការ និងសាសនា
ថ្ងៃ​ព្រហស្បតិ៍ ទី27ខែ​កញ្ញាឆ្នាំ2012ម៉ោង16:01

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា គណៈកម្មការអប់រំ​ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ (ហៅកាត់ គណៈកម្មការ ទី៧ព្រឹទ្ធសភា) ដឹកនាំដោយ    ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការ បានទទួលជួបធ្វើសវនាការជាមួយនឹងឯកឧត្តម មិន ឃិន រដ្ឋមន្រ្តីក្រសួង ធម្មការ និងសាសនា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នៃ ប៉េណាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានបញ្ជាក់អំពីគោលបំណងនៃជំនួបសវនាការនេះ គឺដើម្បីពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិ​បត្តិ​ការ ចែករំលែកនូវបទពិសោធន៍ល្អៗ ពីគ្នាទៅវិញ ទៅមក​ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យធម្មការ និងសាសនា។

ឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា​ បានជម្រាបអំពីតួនាទី ភារកិច្ច របស់គណៈកម្មការទាំង៩ព្រឹទ្ធសភា និងមុខងារទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតំណាង និងមុខងារត្រួតពិនិត្យ ព្រមទាំងលទ្ធផលដែលព្រឹទ្ធសភា នីតិកាលទី៣ សម្រេចបានកន្លងមក។

ឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា​ ក៏បានស្នើឲ្យក្រសួងធម្មការ និងសាសនា ជួយផ្តល់នូវឯកសារស្តីពី ការបណ្តុះបណ្តាល តួនាទី និងភារកិច្ចរបស់ អាចារ្យ​ ព្រមទាំងផ្តល់របាយការណ៍ការងារ​ប្រចាំខែ​ ប្រចាំឆមាស ប្រចាំឆ្នាំមកគណៈកម្មការទី៧ព្រឹទ្ធសភាឲ្យបានទៀងទាត់​​។

ឯកឧត្តម មិន ឃិនរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានរាយការណ៍អំពី លទ្ធផលការងាររបស់ក្រសួងដែលបានអនុវត្តក្នុងឆ្នាំ២០១១-២០១២​។ ក្នុងឆ្នាំ២០១១វត្តនៅទូទាំងប្រទេសមានចំនួន​ ៤.៥១៤វត្ត​បើធៀប​នឹងឆ្នាំមុនមានការកើនឡើង​ ៤៨វត្ត​ ក្នុងនោះវត្តគណៈមហានិកាយ​​ មានចំនួន៤.៥១៤វត្ត និង អាស្រមចំនួន ១៩២​​ គណៈធម្មយុត្តិកនិកាយ​មានចំនួន ១៧៤វត្ត​ ហើយមានព្រះសង្ឃសរុបចំនួន៥៦.៨២០អង្គ​ ធៀបនឹងឆ្នាំមុនមានការកើនឡើងបាន៥១៦អង្គ ក្នុងនោះមានព្រះសង្ឃគណៈមហានិកាយចំនួន៥៥.៣៤៥អង្គ និងភិក្ខុមានចំនួន២២.៥០៥​​អង្គ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ​ចំនួន ១.៤៧៥អង្គ ភិក្ខុមានចំនួន ៤៦១អង្គ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក៏បានយល់ព្រមនូវរាល់​សំណើរបស់​​គណៈកម្មការទី៧ព្រឹទ្ធសភា​ ហើយនឹងបន្តសហការក្នុងវិស័យនេះ ដើម្បី​ឲ្យមានការ​រីក​ចម្រើន​​ និង ជា​​​​​​​​​ប្រ​យោជន៍​រដល់ប្រជាពលរដ្ឋទូទាំងប្រទេស​៕​

អត្ថបទ : នាយកដ្ឋានព័ត៌មាន

 
« ចាប់ផ្ដើមមុន12បន្ទាប់ចុងក្រោយ »

ទំព័រ​ទី 1 ​ទាំងអស់ 2 ទំព័រ
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------