|
ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល |
|
ថ្ងៃច័ន្ទ ទី20ខែឧសភាឆ្នាំ2013ម៉ោង10:33 |
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន- គណៈកម្មការទី៦ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និងមាត្រា៣៨២នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕
អត្ថបទ៖នាយកដ្ឋានព័ត៌មាន រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
|
|
|
ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល |
|
ថ្ងៃសុក្រ ទី10ខែឧសភាឆ្នាំ2013ម៉ោង08:03 |
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរ គណៈកម្មការព្រឹទ្ធសភា ជាមួយនឹងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី៕
រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា អត្ថបទនាយកដ្ឋានព័ត៌មាន |
|
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅខេត្តកំពត |
|
ថ្ងៃច័ន្ទ ទី06ខែឧសភាឆ្នាំ2013ម៉ោង14:21 |
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់គណៈកម្មការទី៦ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នឹងឯកឧត្តម ខូយ ឃុនហួរ អភិបាលខេត្តកំពត ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការដោះស្រាយ វិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅសាលប្រជុំសាលាខេត្តកំពត។
|
|
អានអត្ថបទទាំងស្រុង...
|
|
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយនឹងមេភូមិ និងក្រុមប្រឹក្សាឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត |
|
ថ្ងៃសុក្រ ទី03ខែឧសភាឆ្នាំ2013ម៉ោង07:51 |
កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់ គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន គណៈកម្មការ បានអញ្ជើញចុះជួប សំណេះសំណាល និងពិភាក្សាការងារជាមួយនឹងមេភូមិ និងក្រុមប្រឹក្សាឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
|
|
អានអត្ថបទទាំងស្រុង...
|
|
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បើកកិច្ចប្រជុំផ្ទៃក្នុង |
|
ថ្ងៃព្រហស្បតិ៍ ទី25ខែមេសាឆ្នាំ2013ម៉ោង11:02 |
នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ វិមានព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដោយមានរបៀបវារៈចំនួនបី៖ ទី១-ពិនិត្យ ផែនការយុទ្ធសាស្ត្ររបស់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ទី២-ពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំ ២០១៣ និងទី៣-បញ្ហាផ្សេងៗ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន |
|
ឯកឧត្តម អ៊ុក ប៊ុនឈឿន បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣) |
|
ថ្ងៃអង្គារ ទី11ខែធ្នូឆ្នាំ2012ម៉ោង14:15 |
 |
 |
|
កាលពីព្រឹកថៃ្ងទី១១ ខែធ្នូ ឆ្នាំ២០១២នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភាក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣) ដឹក នាំដោយឯកឧត្តមអ៊ុកប៊ុនឈឿនប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣) បានបើកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃ អនុសញ្ញាអន្តរជាតិស្តីពី“ និយតកម្មនៃការនេសាទបាឡែននិងពិធីសារ”និងសេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣”។
|
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន |
|
|
|
|
|
|
ទំព័រទី 1 ទាំងអស់ 3 ទំព័រ |