|
គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន |
|
ថ្ងៃព្រហស្បតិ៍ ទី09ខែឧសភាឆ្នាំ2013ម៉ោង15:00 |
នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈកម្មទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សា ការងារជាមួយនឹង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង។ |
|
អានអត្ថបទទាំងស្រុង...
|
|
|
កិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមសមាជិកាព្រឹទ្ធសភា |
|
ថ្ងៃអង្គារ ទី07ខែឧសភាឆ្នាំ2013ម៉ោង10:14 |
កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធ- សភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បាន បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបរបាយការណ៍សកម្មភាព និងការងារហិរញ្ញវត្ថុរបស់ក្រុមសមាជិកាព្រឹទ្ធសភា៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មាន
|
|
គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ |
|
ថ្ងៃច័ន្ទ ទី06ខែឧសភាឆ្នាំ2013ម៉ោង09:23 |
នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភា គណៈកម្មការទី៥ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដែលមានរបៀបវារៈ ទី១-ពិនិត្យពិភាក្សាអំពីការត្រៀមខ្លឹមសារជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន និងទី២-ពិនិត្យលើបញ្ហាផ្សេងៗ៕
រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា អត្ថបទ៖ នាយកដ្ឋានព័ត៌មាន |
|
លោកជំទាវ ឈូក ឈឹម សហការជាមួយនឹងសប្បុរសជន មកពីទីក្រុងហុង កុង ប្រទេសចិន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកចំការលើ ខេត្តកំពង់ចាម |
|
ថ្ងៃសុក្រ ទី03ខែឧសភាឆ្នាំ2013ម៉ោង07:39 |
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ លោជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បាន អញ្ជើញសហការជាមួយនឹងសមាគមន៍សប្បុរសជនចិន មកពីទីក្រុងហុងកុង ប្រទេសចិន និងសប្បុរសជនវត្ត យ៉ាង្វៀង ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដើម្បីពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ នៅស្រុកចំការលើ ខេត្តកំពង់ចាម៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័តមាន |
|
កិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-បារាំង |
|
ថ្ងៃច័ន្ទ ទី29ខែមេសាឆ្នាំ2013ម៉ោង08:37 |
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា កម្ពុជា-បារាំង បានបើកកិច្ចប្រជុំផ្ទែក្នុងក្រុមមិត្តភាព ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ទី៥ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានែព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភានៃសាធារណរដ្ឋ បារាំង ដែលមានរបៀបវារៈដូចជា៖ ទី១-ពិនិត្យរបាយការណ៍សកម្មភាពការងាររបស់ក្រុមមិត្តភាព ទី២-ពិនិត្យ របាយការណ៍ចំណាយរបស់ក្រុមមិត្តភាព និងទី៣-បញ្ហាផ្សេងៗ៕
រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា អត្ថបទ ៖នាយកដ្ឋានព័ត៌មាន |
|
|
|
|
|
|
ទំព័រទី 1 ទាំងអស់ 7 ទំព័រ |