23 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
4th Commission News
ឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាតមកធ្វើទស្សនកិច្ចមិត្តភាព
Wednesday, 22 November 2017 15:03
22-11-2017-18 22-11-2017-20
22-11-2017-19 22-11-2017-21

នាវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរខេត្តរតនគិរី បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា មកធ្វើទស្សនកិច្ចមិត្តភាព និងរៀបចំសម្តែងសិល្បៈចម្រុះឡាវ~កម្ពុជា នៅក្រុងបានលុង ខេត្តរតនគិរី។

 
គណៈកម្មការទី៤បានបើកកិច្ចប្រជុំ ផ្ទៃក្នុងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធាន គណៈកម្មការ
Friday, 17 November 2017 10:30
17-11-2017-0-0-0-5 17-11-2017-0-0-0-6

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទី គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ផ្ទៃក្នុងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធាន គណៈកម្មការ ដោយមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាគណៈកម្មការ និងមន្ដ្រីលេខាធិការអមគណៈកម្មការ ដើម្បី ពិនិត្យឆ្លង របាយការណ៍ស្ដីពីលទ្ធផលការងារ របាយការណ៍ថវិកាប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តនៅសាល ប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។

 
ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធអោយ ប្រើប្រាស់អគារចំនួន ០១ខ្នង របស់អង្គការ(SEAPC-C)
Monday, 13 November 2017 14:28
13-11-2017-1 13-11-2017-2
13-11-2017-3 13-11-2017-4

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធអោយ ប្រើប្រាស់អគារចំនួន ០១ខ្នង របស់អង្គការ(SEAPC-C) មជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស ក្រោមអធិបតភាពរបស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ក្នុងបរិវេណវិទ្យាល័យជប់វារី ស្ថិតនៅ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

 
ឯកឧត្តម ឡាយ អុីពិសិទ្ធបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជា មួយប្រជាពលរដ្ឋឃុំព្រៃរំដួល ចំនួន៧៨០នាក់
Monday, 13 November 2017 09:31
10-11-2017-29 10-11-2017-30

នៅព្រឹកថ្ងៃដដែលទី១២ ខែវិច្ចិកា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ អុីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ និងជាអនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជា មួយប្រជាពលរដ្ឋឃុំព្រៃរំដួល ចំនួន៧៨០នាក់ រៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ដខេត្តកំពង់ស្ពឺ ស្ថិតនៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


 
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធាន គណៈកម្មការទី៤ ព្រឹទ្ធសភាបាន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់នៃខេត្តកំពង់ស្ពឺ
Friday, 10 November 2017 08:32
10-11-2017-26 10-11-2017-25

កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមឡាយ អ៊ីពិសិទ្ធ អនុប្រធាន គណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បាន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងផែនការ ដើម្បីឈ្វេងយល់អំពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ២០១៧ និងផ្សព្វផ្សាយការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ ។

 
« StartPrev2345678910NextEnd »

Page 1 of 52
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម