24 | 01 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
3rd Commission News
ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
Mercredi, 13 Décembre 2017 09:50
13-12-2017-15 13-12-2017-16

នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០១៧ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ របាយការណ៍ចំណូល-ចំណាយថវិការប្រចាំឆ្នាំ២០១៧ និងបញ្ហាផ្សេងៗ។

 
ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី
Jeudi, 23 Novembre 2017 09:12
23-11-2017-1 23-11-2017-2
23-11-2017-3 23-11-2017-4

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោៈមហន្តរាយ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី កាអនុម័តយល់ព្រមលើ ធម្មនុញ្ញនៃមជ្ឍមណ្ឌល​ ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ៕

 
ឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធី បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាថ្នាក់ភូមិភាគស្តីពី ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤
Mardi, 10 Octobre 2017 07:47
16-08-2017-0-0-0-179 16-08-2017-0-0-0-180

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំវេទិកាថ្នាក់ភូមិភាគស្តីពី ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធី អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដោយមាន ការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកែប ខេត្តកំពត ខេត្តតាកែវ ចំនួន៣០០នាក់ នៅសាល ប្រជុំសាលាខេត្តកែប។
វេទិកានេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ដោយមានការធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ច រចនាសម្ព័ន្ធព្រឹទ្ធសភា និងសមិទ្ធផលព្រឹទ្ធសភា ការមាន មតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបកស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ។

 
ឯកឧត្តម ម៉ុង ឬទ្ធី បានអនុញ្ញាតឲ្យតំណាងអង្គការអភិរក្សសត្វព្រៃអាស៊ីរបស់USAID ចូលជួបពិភាក្សាការងារ
Mardi, 22 Août 2017 16:41
c3_22_8_2017_1 c3_22_8_2017_2
c3_22_8_2017_3 c3_22_8_2017_4

នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ គណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងអង្គការអភិរក្សសត្វព្រៃអាស៊ីរបស់USAID ចូលជួបពិភាក្សាការងារ ស្តីពីការស្វែងរកការគាំទ្របន្ថែមទៀតពីសមាជិកAIPA ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្តាត់បទល្មើសសត្វព្រៃនៅតំបន់អាស៊ាន នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា​៕

 
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានដឹកនាំបុគ្គលិក កម្មករ ប្រជាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដីឱ្យមកចូលរួមដាំកូនឈើចំនួន9.660ដើមនៅលើផ្ទៃដីទំហំ២៤ហិតា នៅក្នុងឃុំកែវផុស
Samedi, 08 Juillet 2017 16:46
c3_8_7_2017_1
c3_8_7_2017_2 c3_8_7_2017_3
c3_8_7_2017_4 c3_8_7_2017_5

ថ្ងៃសុក្រទី៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរក្នុង ពិធីរុក្ខទិវាថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណកម្មការទី៣ព្រឹទ្ធសភា ទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានដឹកនាំបុគ្គលិក កម្មករ ប្រជាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដីឱ្យមកចូលរួមដាំកូនឈើចំនួន9.660ដើមនៅលើផ្ទៃដីទំហំ២៤ហិតា នៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
- ក្នុងឆ្នាំ១៩៩៧ដាំកូនឈើបានចំនួន 667ដើម
- ក្នុងឆ្នាំ១៩៩៨ដាំកូនឈើបានចំនួន 2.999ដើម
- ក្នុងឆ្នាំ២០១១ដាំកូនឈើបានចំនួន 96ដើម
- ក្នុងឆ្នាំ២០១៣ដាំកូនឈើបានចំនួន 2.034ដើម
- ក្នុងឆ្នាំ២០១៤ដាំកូនឈើបានចំនួន 992ដើម
- ក្នុងឆ្នាំ២០១៥ដាំកូនឈើបានចំនួន 14.422ដើម
- ក្នុងឆ្នាំ២០១៦ដាំកូនឈើបានចំនួន 9.106ដើម
- ក្នុងឆ្នាំ២០១៧នេះបានដាំរួចហើយចំនួន 4.311ដើម
- ក្នុងឆ្នាំ២០១៦ ២០១៧ដាំនៅភ្នំសែនដីខេត្តកំពង់ស្ពឺចំនួន16.770ដើម
សរុបកូនឈើដែលបានដាំទាំងអស់កន្លងមកមានចំនួន 57.397ដើម ។
ប្រភេទកូនឈើដែលបានដាំកន្លងមករួមមានបេង ធ្នង់ គគី កកោះ ផ្ចឹក ឈើក្រម នាងនួន គីនិន ក្រញូង ឈើទាល អង្កាញ់ ៕ល៕

 
« DébutPrécédent2345678910SuivantFin »

Page 1 sur 24
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម