24 | 01 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
2nd Commission News
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញសួរសុខទុក្ខលោកស្រី ព្រំ សៀម ត្រូវជាភរិយារបស់លោក ទេព ចែម សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ដែលមានជម្ងឺជាទម្ងន់
Jeudi, 18 Janvier 2018 17:53
c2_18_1_2018_1 c2_18_1_2018_2

នាល្ងាចថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញសួរសុខទុក្ខលោកស្រី ព្រំ សៀម ត្រូវជាភរិយារបស់លោក ទេព ចែម សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ដែលមានជម្ងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។

 
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញទស្សនាសមិទ្ធផលនានា ដែល ឯកឧត្តម ឆាត់ លឿម បានកសាងក្នុងបរិវេណវត្តពោធិក្នុង ស្ថិតនៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង
Mercredi, 17 Janvier 2018 08:12
17-01-2018-3 17-01-2018-4
17-01-2018-5 17-01-2018-6

កាលពីល្ងាចថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ និងជាប្រធានក្រុម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និង ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ បានអញ្ជើញទស្សនាសមិទ្ធផលនានា ដែល ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានកសាងក្នុងបរិវេណវត្តពោធិក្នុង ស្ថិតនៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក យោគ វង្សី ដែលត្រូវជាឳពុកបង្កើតរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Lundi, 08 Janvier 2018 09:32
08-01-2018-10 08-01-2018-9
08-01-2018-7 08-01-2018-8

នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក យោគ វង្សី ដែលត្រូវឳពុកបង្កើតរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវត្តលង្គា រាជធានីភ្នំពេញ។

 
នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ស្តីពី ការបូកសរុបលទ្ធផលការងាររបស់ គណៈកម្មការប្រចាំឆ្នាំ២០១៧
Mercredi, 27 Décembre 2017 10:49
27-12-2017-1 27-12-2017-2

នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ គ.ស២០១៧ នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ស្តីពី ការបូកសរុបលទ្ធផលការងាររបស់ គណៈកម្មការប្រចាំឆ្នាំ២០១៧ និងការគ្រប់គ្រងចំណូល-ចំណាយរបស់ព្រឹទ្ធសភាដែលឆ្លងកាត់គណៈកម្មការទី២តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ។

 
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអនុញ្ញាតឱ្យលោក Hakan Ataseverនាយកប្រតិបត្តិនៃអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងលោក Gurkan Cilថ្នាក់ដឹកនាំ(Zaman University)អញ្ជើញចូលជួបសម្តែងការគួរសម
Lundi, 25 Décembre 2017 09:18
25-12-2017-1
25-12-2017-2 25-12-2017-3

នាថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស.២០១៧ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាទួរគី បានអនុញ្ញាតឱ្យលោក Hakan Atasever នាយកប្រតិបត្តិនៃអង្គការវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងលោក Gurkan Cil ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យហ្សាម៉ាន់ (Zaman University) ព្រមទាំងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

 
Plus d'articles...
« DébutPrécédent2345678910SuivantFin »

Page 1 sur 95
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម