22 | 02 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
ការិយាល័យរបៀប
User Rating: / 0
PoorBest 
Monday, 30 September 2013 10:34
s-30-09-2015-1

ការិយាល័យរបៀប

១.តួនាទី

ការិយាល័យរបៀប មានតួនាទីសម្របសម្រួលការងាររដ្ឋបាលទូទៅប្រចាំថ្ងៃរបស់​នាយក-​ដ្ឋាន ឲ្យ​ប្រព្រឹត្តិ​ទៅបានល្អប្រសើរនិងគ្រប់គ្រងលិខិត​ ឯកសារ ចេញ-ចូល និងបញ្ជូនទៅ​តាម​​គោល​​ដៅនៃសំណូមពរការងារ​ ព្រមទាំងរក្សាទុកឯកសារផ្សេងៗ របស់នាយកដ្ឋានឲ្យមាន​របៀប​រៀបរយ។

២.ភារកិច្ច

ការិយាល័យរបៀបមានភារកិច្ចដូចខាងក្រោម៖

- សហការរៀបចំធ្វើផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិប្រចាំឆ្នាំ និងកសាងកម្មវិធី​ការងារប្រចាំខែរបស់នាយកដ្ឋាន

- គ្រប់គ្រង និងចុះបញ្ជីលិខិត ឯកសារ ចេញ-ចូល របស់នាយកដ្ឋាន

- ទទួលបន្ទុកការងារគ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សរបស់នាយកដ្ឋាន

- រ៉ាប់រងការងារប្រាស្រ័យទាក់ទងជាមួយអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

- លើកសំណើបង្កើន ឬ កាត់បន្ថយ តួនាទី ភារកិច្ច និងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង​នាយកដ្ឋានតាមស្ថានភាព និងតម្រូវការជាក់ស្តែង

- គ្រប់គ្រងលើការអនុវត្តរបៀបរបបបំពេញការងារ និងគ្រប់គ្រងស្ថានភាពវត្តមានមន្រ្តី​រាជការក្នុងនាយកដ្ឋាន

- លើកគម្រោងស្នើសុំថវិកាសម្រាប់ការចំណាយរបស់នាយកដ្ឋាន តាមកម្មវិធីការងារ​និងថែទាំទ្រព្យសម្បត្តិក្នុងនាយកដ្ឋាន

- ចូលរួមតាមដានស្រាវជ្រាវអំពីការប្រែប្រួលផ្សេងៗ នៅខាងក្រៅស្ថាប័ន ដែលពាក់ព័ន្ធ​នឹង​ការគ្រប់គ្រងបុគ្គលិក (ច្បាប់ និងលិខិតបទដ្ឋាន​របស់រដ្ឋ​ បច្ចេកវិទ្យា និងបរិស្ថាន​ការងារ) ដើម្បី​ផ្តួចផ្តើមគំនិតថ្មី ប្រព័ន្ធគ្រប់គ្រងថ្មី បច្ចេកទេសថ្មី និងឧបករណ៍ថ្មី

-ធ្វើរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំរបស់​នាយកដ្ឋាន ព្រមទាំងរៀបចំកម្មវិធីប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន និងធ្វើរបាយការណ៍

- បំពេញភារកិច្ចផ្សេងៗទៀត ដែលនាយកដ្ឋានប្រគល់ឲ្យ។

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម