23 | 11 | 2017 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
User Rating: / 0
PoorBest 
Monday, 30 September 2013 10:28

នាយកដ្ឋានគ្រប់គ្រងបុគ្គលិក

staff-de-1

ឈ្មោះ សាំង ហ៊ួរ
មុខតំណែង ប្រធាននាយកដ្ឋាន
លេខទូរស័ព្ទៈ០១២ ៨៤៥ ៩០១

staff-de-2 staff-de-3 staff-de-4

ឈ្មោះ       ម៉ី រតនា
មុខតំណែង អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទៈ០១១ ៥៦៦ ៧៧៧

ឈ្មោះ យឹម សំណាង
មុខតំណែង អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទៈ០១១ ៦៩៧ ៦៩៧

ឈ្មោះ ម៉ក់ វ៉ាន់នី
មុខតំណែង ប្រធានការិយាល័យ
លេខទូរស័ព្ទៈ ០១២ ៦២៧ ៧៤១

            នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ជាអង្គភាពចំណុះឲ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ​នៃ​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយប្រធាន ០១រូប និងមានអនុប្រធានជា​ជំនួយការ ។

          នាយកដ្ឋានគ្រប់គ្រងបុគ្គលិក មានការិយាល័យ៥គឺ ការិយាល័យរបៀប ការិយាល័យ​បុគ្គលិក ការិយាល័យបៀវត្សពលកម្ម ការិយាល័យគោល នយោបាយ បុគ្គលិក និងការិយាល័យគ្រប់​គ្រងទិន្នន័យ ព័ត៌មានវិទ្យា។​​ ការិយាល័យនីមួយៗ ដឹកនាំ​ដោយ​ប្រធាន ០១រូប និងមានអនុប្រធានជាជំនួយការ។

តួនាទី និង ភារកិច្ច

១.តួនាទី

            នាយកដ្ឋានគ្រប់គ្រងបុគ្គលិក មានតួនាទីគ្រប់គ្រងបុគ្គលិក គ្រប់គ្រង ទិន្នន័យ​ ព័ត៌មាន និង ឯកសារ​ផ្សេងៗរបស់សមាជិកព្រឹទ្ធសភា និងរៀបចំ ផ្តល់ប្រាក់​បៀវត្ស ប្រាក់​​បំណាច់​ផ្សេងៗ របប​សោធន​និវត្តន៍​ ជំរុញ និងលើកទឹកចិត្ត ស្របតាមច្បាប់ តាមគោលនយោបាយ និងគោលការណ៍ ផ្សេងៗរបស់ស្ថាប័ន ព្រមទាំង​សហការ សម្របសម្រួល ក្នុងការប្រើប្រាស់ធនធានបុគ្គលិក ឲ្យមាន

ប្រសិទ្ធភាព។

២.ភារកិច្ច

            នាយកដ្ឋានគ្រប់គ្រងបុគ្គលិកមានភារកិច្ចដូចខាងក្រោម៖

-          រៀបចំកសាង និងអនុវត្តផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និងកម្មវិធីការងារ​របស់​ នាយក​ដ្ឋាន ព្រមទាំងពិនិត្យវាយតម្លៃលើការអនុវត្តតាមដំណាក់កាលនីមួយៗ

-          សហការសម្របសម្រួលជាមួយគ្រប់អង្គភាពចំណុះ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​លើ​ការ​​​គ្រប់គ្រងមន្រ្តីរាជការ

-          សហការសម្របសម្រួល សិក្សាស្រាវជ្រាវ​វិភាគលើមុខងាររបស់មន្រ្តីរាជការ​ម្នាក់ៗ

-          រៀបចំការងារជ្រើសរើសមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាឲ្យចូលធ្វើការ

-          ធ្វើការជំរុញ និងលើកទឹកចិត្ត ការតម្លើងឋានន្តរសក្តិ ថ្នាក់ និងផ្តល់គ្រឿងឥស្សរិយយស និងការដាក់វិន័យ​ដល់អ្នករាជការ  នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

-          ចូលរួមការងារតែងតាំងអ្នករាជការឲ្យកាន់មុខដំណែង គ្រប់គ្រងនៅក្នុងអង្គការលេខ​នៃ​រចនា​​សម្ព័ន្ធ​​​​​​អគ្គ​លេខាធិការដ្ឋានព្រឹទ្ធសភា

-          រៀបចំផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់និងរបបផ្សេងៗ និងរបបសោធននិវត្តន៍ ឬ សោធន​​បាត់​បង់សម្បទាវិជ្ជាជីវៈ ជូនមន្រ្តីរាជការ បុគ្គលិកជាប់កិ​ច្ចសន្យា

-          គ្រប់គ្រងស្ថិតិ ទិន្នន័យ ចំនួនក្របខ័ណ្ឌមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា អ្នកហាត់- ការ ​​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីរក្សាបាននូវប្រក្រតីភាពការងារ

-          សិក្សាស្រាវជ្រាវ បង្កើតគោលនយោបាយបុគ្គលិក ដើម្បីជាប្រយោជន៏ដល់អ្នករាជការ និង​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

-          សហការត្រួតពិនិត្យលើការអនុវត្តច្បាប់លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ បទ​បញ្ជា​ផ្ទៃ​ក្នុងគោលនយោបាយ និងគោលការណ៍នានា ដែលជាវិស័យក្នុងសមត្ថកិច្ចរបស់ខ្លួន

-          រៀបចំគ្រប់គ្រងថែរក្សាទុកដាក់សំណុំឯកសារផ្ទាល់ខ្លួនរបស់មន្រ្តីរាជការ បុគ្គលិក​ជាប់​​កិច្ច​សន្យា អ្នកហាត់ការ ព្រមទាំងឯកសារផ្ទាល់ខ្លួនរបស់សមាជិកព្រឹទ្ធសភា  

-          រៀបចំធ្វើលិខិតបទដ្ឋានគតិយុត្ត និងលិខិតបទដ្ឋានឯកត្តភូតនានា ដែល​ពាក់ព័ន្ធ​នឹង​ការងារ​បុគ្គលិក

-          រៀបចំធ្វើប័ណ្ណអភ័យឯកសិទ្ធិជូនសមាជិក ព្រឹទ្ធសភា និងធ្វើប័ណ្ណ​សំគាល់​ខ្លួនរបស់មន្រ្តី​រាជការ បុគ្គលិកជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា  និងអ្នកហាត់ការ​​

            -   បំពេញភារកិច្ចដោយឡែកផ្សេងៗទៀត ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ឲ្យ។

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម