19 | 03 | 2018 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 62
អន់ល្អ 
ថ្ងៃ​ព្រហស្បតិ៍ ទី17ខែ​មីនាឆ្នាំ2011ម៉ោង09:13

ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា


ព្រឹទ្ធសភា និងរដ្ឋសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្ដិដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភា មានអត្ដសញ្ញាណ  និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ ៖
១-ប្រភព
​-    តំណាងរាស្ដ្រទាំងអស់ ត្រូវជ្រើសតាំងដោយការបោះឆ្នោតសកល ដោយប្រជារាស្ដ្រតាមមណ្ឌលខេត្ដ-រាជធានី សំរាប់រយៈពេល៥ ឆ្នាំ។
- សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ដ្រក្នុងតំណែងតាមភូមិភាគសម្រាប់រយៈពេល​៦ឆ្នាំ​ ​​​ រួមជា​​មួយនោះ មាន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ  និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ 


ដូច្នេះលក្ខណៈពិសេសរបស់ព្រឹទ្ធសភា គឺព្រឹទ្ធសភាកើតដោយការបោះឆ្នោតជ្រើសតាំង ផង  និងដោយការចាត់តាំងផង។
២-ភាពតំណាង
-    តំណាងរាស្ដ្រ៖ ជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។  បេក្ខជន តំណាងរាស្ដ្រ មានអាយុយ៉ាងតិច ២៥ឆ្នាំ។
-​ សមាជិកព្រឹទ្ធសភា៖ ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគ។ ប៉ុន្ដែក៏មានតំណាងព្រះមហាក្សត្រ២រូប និង២រូប​ទៀតជ្រើសតាំងដោយរដ្ឋសភា។ វត្ដមាននៃតំណាងស្ថាប័នជាន់ខ្ពស់ទាំងពីរនេះ រួមទាំងភាពជាតំណាងសមូហភាពដែនដី ធ្វើឱ្យព្រឹទ្ធសភា​មានតួនាទីពិសេស ជាស្ពានតភ្ជាប់អំណាចរដ្ឋពីថ្នាក់លើទៅថ្នាក់មូលដ្ឋានជាប់ នឹងប្រជារាស្ដ្រ។
- បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច ៤០ឆ្នាំ។
កំណត់សម្គាល់ :
-    ភាពជាតំណាងខុសគ្នា ការយកចិត្ដទុកដាក់ក៏ខុសគ្នា។
-    មណ្ឌលរបស់តំណាងរាស្ដ្រ ជារាជធានី ខេត្ដ។
-    មណ្ឌលរបស់សមាជិកព្រឹទ្ធសភា ជាភូមិភាគ ដែលភាគច្រើនជាការប្រមូលផ្ដុំខេត្ដ ចាប់ពីពីរ ឡើងទៅ។
- ភាពខុសគ្នាខាងអាយុពុំមែនដោយអត់ហេតុផលឡើយ។ ភាពចាស់ទុំខាងនយោបាយ បទពិសោធន៍ ស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់ជាកត្ដា​ចម្បង​នៃការជ្រើសរើសសម្រិតសម្រាំង ព្រោះសមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងដោយអ្នកជាប់ឆ្នោត និងចាត់តាំងដោយព្រះមហាក្សត្រ។ នេះក៏ជា​ចំណុច​កត់សម្គាល់អំពីភាពខុសគ្នារវាងសភាទាំងពីរនៅក្នុងការអនុវត្ដការងារ ជាក់ស្ដែង ។ ការឱ្យយោបល់ប្រកបដោយគតិបណ្ឌិត ការណែនាំ និងការបង្ហាញ​ផ្លូវជាការយក ចិត្ដទុកដាក់របស់ព្រឹទ្ធសភា។
-    ភាពខុសគ្នាខាងប្រព័ន្ធបោះឆ្នោត អង្គបោះឆ្នោត រយៈពេលនៃនីតិកាលបង្ហាញនូវលក្ខណៈ ពិសេសផ្ទាល់ និងអត្ដសញ្ញាណផ្ទាល់របស់សភានីមួយៗ។
៣-អំណាច
ក-រដ្ឋសភាជ្រើសតាំងរដ្ឋាភិបាល
រដ្ឋសភាបោះឆ្នោតទុកចិត្ដដល់រាជរដ្ឋាភិបាល (មាត្រា ៩០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់ សមាជិកគណៈរដ្ឋមន្ដ្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា៩៨ថ្មី នៃរដ្ឋធម្មនុញ្ញ)។ រដ្ឋសភាអាច ត្រូវបានរំលាយមុនផុតនីតិកាល បើសិនរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល ១២ខែ។ ព្រឹទ្ធសភា មិនអាចត្រូវរំលាយមុនចប់នីតិកាលបានទេ។

ខ-សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា ១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ ឬផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា ឬតាមសេចក្ដីស្នើ​របស់តំណាងរាស្ដ្រមួយភាគបួន នៃចំនួនសមាជិក រដ្ឋសភាទាំងមូល។ រដ្ឋធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ព្រឹទ្ធសភាទេ។
គ-ការផ្ដួចផ្ដើមគំនិតធ្វើច្បាប់
សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភា មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្ដីស្នើច្បាប់ណាដែលផ្ដួចផ្ដើមធ្វើដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ជូនទៅឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត ជាលើកដំបូង រួចហើយទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ  និងឱ្យយោបល់ ស្របតាមមាត្រា១១៣ថ្មី នៃ រដ្ឋធម្មនុញ្ញ។
ឃ-ការត្រួតពិនិត្យលើរដ្ឋាភិបាល
រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរ ដេញដោល និងអនុម័តញត្ដិបន្ទោស ដកហូត តំណែង ឬរំលាយរាជរដ្ឋាភិបាល ។ តែនៅក្នុងការអនុវត្តជាក់ស្ដែងក្នុងសភានានា លើពិភពលោក ទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី ការប្រើអំណាចត្រួតពិនិត្យ​នេះមានប្រសិទ្ធភាពមិន សូវខ្ពស់ទេ ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបបសំឡេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ចរិតរបស់រដ្ឋសភា ជាទូទៅជាប់ជំពាក់នឹងនយោបាយ ដោយមានជម្រើស២៖ គាំទ្រ ឬក៏ប្រឆាំង រដ្ឋាភិបាល ។ សម្រាប់ព្រឹទ្ធសភា ចរិតទូទៅគឺមិនមែនប្រឆាំង ឬគាំទ្ររដ្ឋាភិបាល​ឡើយ ផលិតច្បាប់ឱ្យ បានល្អជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ។ ការផលិតច្បាប់បានល្អ គឺមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈទ្បើយ។  ព្រឹទ្ធសភាមិនប្រឈមនឹងរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញត្ដិ បន្ទោស ដើម្បីដកហូតមុខតំណែងសមាជិករដ្ឋាភិបាល ឬរំលាយរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភា ជាកូនជញ្ជីង១ ដើម្បីធ្វើឱ្យច្បាប់មានតុល្យភាព ដែលអាចទទួលយកបានពីរដ្ឋសភា រដ្ឋាភិបាល និងពី សំណាក់ប្រជាពលរដ្ឋ ។ គ្មានស្ថាប័នណាមួយអាចប្រឡូកនៅក្នុងការដ្ឋាននេះបានឡើយ  លើកលែងតែក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិសម្រេចអំពីធម្មនុញ្ញភាពនៃច្បាប់ មុននឹងប្រកាសឱ្យប្រើ ហើយ សម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ ។ ដូច្នេះច្បាប់ជាទូទៅ ចាំបាច់ត្រូវការ សំឡេងពិនិត្យ និងឲ្យយោបល់របស់ព្រឹទ្ធសភា ។
ផ្ដើមចេញពីចរិតខុសគ្នានេះ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសប្លែកគ្នាពីរដ្ឋសភា ។ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភា មានលក្ខណៈស្ថាបនាតាមរយៈការសិក្សាស្រាវ ជ្រាវ វាយតម្លៃ កំណត់នូវចក្ខុវិស័យ និងផ្តល់អនុសាសន៍កែលម្អ។
ង-អំណាចសំរេចចិត្ដ
រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេស ជាតិ (រដ្ឋធម្មនុញ្ញ មាត្រា១១៦ថ្មី)។
៤-បទប្បញ្ញត្ដិពិសេស ចែងក្នុងរដ្ឋធម្មនុញ្ញ
ក-ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្ដមាន (រដ្ឋធម្មនុញ្ញ មាត្រា៣០ថ្មី)។ នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ឬទ្រង់ប្រឈួនជាទម្ងន់ ប្រធាន ព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ មាត្រា១១ថ្មី និងមាត្រា១២ថ្មី )។ នេះជាការធានាស្ថិរភាព និងនិរន្ដរភាពរបស់រដ្ឋ។
ខ-ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា ជាសមាសភាពនៃក្រុមប្រឹក្សា រាជសម្បត្ដិ (រដ្ឋធម្មនុញ្ញ មាត្រា១៣ថ្មី)។
គ-នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជា សាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបាន​​​មតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា (រដ្ឋធម្មនុញ្ញ មាត្រា២២ ថ្មី)។
ឃ-ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (រដ្ឋ- ធម្មនុញ្ញ មាត្រា២៤ថ្មី)។
ង-ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល (រដ្ឋធម្មនុញ្ញ មាត្រា ១១២ថ្មី)។ នេះជាការធានាប្រក្រតីភាព នៃជីវភាពរបស់រដ្ឋ ដើម្បីចៀសវាងវិបត្ដិតូច  និងធំទាំង ឡាយ។
ច-ការស្នើពិនិត្យធម្មនុញ្ញភាពនៃច្បាប់៖ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន  អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត ទៅឲ្យក្រុម​ប្រឹក្សាធម្មនុញ្ញ​​ពិនិត្យ  មុននឹងច្បាប់នោះត្រូវ យកទៅប្រកាសឱ្យប្រើ (រដ្ឋធម្មនុញ្ញមាត្រា ១៤០ថ្មី)។
ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឲ្យប្រើប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួន មួយភាគបួនអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យពីធម្មនុញ្ញ​ភាពនៃច្បាប់នោះ (រដ្ឋធម្មនុញ្ញមាត្រា ១៤១ ថ្មី)។
ឆ-រដ្ឋធម្មនុញ្ញមាត្រា ១១៤ថ្មី (មួយ) អនុញ្ញាតឲ្យព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ តាមការ ចាំបាច់។
ជ-ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា មាត្រា៤ ចែងថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។


 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម