| ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន |
| ថ្ងៃពុធ ទី30ខែមិថុនាឆ្នាំ2010ម៉ោង09:26 | ||||
តួនាទីៈ អគ្គលេខាធិការដ្ឋាន ជាសេនាធិការផ្ទាល់របស់ព្រឹទ្ធសភា ដែលផ្តល់សេវាទ្រទ្រង់ព្រឹទ្ធសភាលើការងារទូទៅ ដើម្បីញុំាងឲ្យព្រឹទ្ធសភាដំណើរ ការបានស្របទៅនឹង រដ្ឋធម្មនុញ្ញបទបញ្ជា ផ្ទៃក្នុងនៃព្រឹទ្ធសភា និងច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ។ មិនតែប៉ុណ្ណោះ អគ្គ- លេខាធិការដ្ឋានជាយន្តការ ធានានិរន្តរភាព និងប្រក្រតីភាព របស់ព្រឹទ្ធសភា ពីនីតិកាលមួយ ទៅនីតិកាលមួយទៀត។ ភារកិច្ចៈ អគ្គលេខាធិការដ្ឋានទទួលបន្ទុកៈ -ការងាររដ្ឋបាលទូទៅ ឯកសារ កំណត់ហេតុ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស សមត្ថកិច្ចៈ ដោយអនុលោមតាមបទបញ្ជាផ្ទៃក្នុង និងការណែនាំពីគណៈកម្មាធិការអចិន្ត្រៃយ៍ អគ្គលេខាធិការដ្ឋានជាយន្តការអនុវត្ត សម្របសម្រួល គ្រប់គ្រង ចាត់ចែង សំដៅធ្វើឲ្យគ្រប់ផ្នែក ក្នុងព្រឹទ្ធសភា មានសកម្មភាពល្អប្រពៃជាអាទិ៍ៈ -ចូលរួមរៀបចំផែនការកម្មវិធីការងារនៃសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា គណៈកម្មា ធិការ អចិន្ត្រៃយ៍ និងគណៈកម្មការនានា។ -ចូលរួមកសាងគម្រោងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា ចាត់ចែងរៀបចំក្របខ័ណ្ឌមន្រ្តី រាជការ ការបណ្តុះបណ្តាលធនធានមនុស្ស និងគោលការណ៍សំខាន់ៗសម្រាប់ការគ្រប់គ្រង។ -គ្រប់គ្រងចាត់ចែងការប្រើប្រាស់ ថែរក្សាទ្រព្យសម្បត្តិទូទៅរបស់ព្រឹទ្ធសភា។ -ធានាទំនាក់ទំនងសាធារណៈរវាងព្រឹទ្ធសភាជាមួយ ស្ថាប័ន ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុកនានា សមូហភាពដែនដី សមាគម អង្គការជាតិ និងសង្គមស៊ីវិល។ -ចូលរួមលើកតម្កើងទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភា ក្នុងក្របខណ្ឌទ្វេភាគី និងពហុ- ភាគីក្នុងតំបន់ និងលើឆាកអន្តរជាតិ។ បេសកកម្មៈ ស្របតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចខាងលើអគ្គលេខាធិការដ្ឋានមានបេសកកម្មដ៏ ឧត្តុង្គឧត្តមដើម្បីជួយទ្រទ្រង់ស្ថាប័នព្រឹទ្ធសភាឲ្យសម្រេចបាននូវអណត្តិ និងអំណាច ដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របទៅតាមស្តង់ដារសភា ប្រជា- ធិបតេយ្យ នៃអារ្យប្រទេសនានា លើសកលលោក។ គោលការណ៍ជាគ្រឹះ និងគោលនបោយាយសម្រាប់ការរៀបចំ និងការគ្រប់គ្រង តាមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ មន្រ្តីរាជការត្រូវគោរពគោល ការណ៍ អព្យាក្រឹតមិនប្រកាន់គណបក្សនយោបាយក្នុងការបំពេញការងារ ហាមដាច់ខាតការ ប្រើមុខការរបស់ខ្លួន ចលនទ្រព្យ អចលនទ្រព្យ និងថវិការបស់រដ្ឋ ដើម្បីបំរើផលប្រយោជន៍ ឬ ប្រឆាំងនឹងសមាជិក ឬសមាជិកា នយោបាយណាមួយ។ មុខងារនេះមានវិសមត្ថភាពជាមួយ ការប្រកបវិជ្ជាជីវៈជាមេធាវី ជាចៅក្រមក្នុងតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រាស សាធារណៈ ជាថ្នាក់ដឹកនាំគណបក្សនយោបាយ និងមុខងារជាអ្នករាជការក្នុងមុខងារសាធារ- ណៈ។ មន្ត្រីរាជការគ្រប់រូបត្រូវប្រតិបត្តិតាមច្បាប់ និងបទបញ្ជា ហើយគោរពថ្នាក់លើរបស់ខ្លួន ទទួលខុសត្រូវចំពោះថ្នាក់លើអំពីកិច្ចការ និងអំពើរបស់ខ្លួនដែលបានធ្វើឲ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសនៃមន្ត្រីរាជការ ទោះបីកិច្ចការនោះប្រព្រឹត្តនៅមជ្ឈដ្ឋានខាងក្រៅក៏ដោយ។ ជាគោលការណ៍ រាល់ការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌណាមួយ ត្រូវធ្វើឡើងតាម ការប្រឡងប្រជែង។ ផែនការតម្រូវចំនួនមន្រ្តីរាជការប្រចាំឆ្នាំ ជាសមត្ថកិច្ចរបស់ប្រធានស្ថាប័ន តាមសំណើរបស់អគ្គលេខាធិការ ការតែងតាំងអ្នករាជការឲ្យកាន់មុខតំណែងណាមួយ ត្រូវផ្អែក តាមអង្គការលេខនៃរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ដែលមានកន្លែងទំនេរ។ សន្ទស្សន៍បៀវត្ស តម្លៃសន្ទស្សន៍ ប្រាក់បំណាច់ ប្រាក់វិភាជន៍គ្រួសារ ប្រាក់ព្យាបាលរោគ របបលាភការផ្សេងៗ បេឡាសោធននិវត្តន៍ បេឡាសោធនបាត់បង់សមត្ថភាពការងារ និងបេឡា ធានារ៉ាប់រងសង្គម ត្រូវកំណត់ដោយសេចក្តីសម្រេចរួមរបស់ប្រធានស្ថាប័នទាំងបី (ព្រឹទ្ធសភា រដ្ឋ សភា និងក្រុមប្រឹក្សាធម្មនុញ្ញ)។ រាល់វិធានការវិន័យត្រូវឆ្លងកាត់ការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ។ អ្នករាជការមានសិទ្ធិ ប្តឹងទៅតុលាការ បើសិនជាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន ទោះក្នុងករណី ណាក៏ដោយ។ ២-គោលនយោបាយសម្រាប់ការរៀបចំ និងការគ្រប់គ្រង ២-១ ការផ្សាភ្ជាប់រវាងបរិមាណ និងគុណភាព ក-កាតព្វកិច្ចក្នុងភាពចល័តផ្ទៃក្នុង មន្រ្តីរាជការគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យកាន់មុខការប្លែកៗគ្នាជាបន្តបន្ទាប់ ដើម្បីយល់ ដឹងបានពីប្រព័ន្ធគ្រប់គ្រងរួមរបស់ស្ថាប័ន បញ្ចូល “ឈាមថ្មី“ ទៅក្នុងនាយកដ្ឋាន និងការិយា- ល័យ ហើយមន្រ្តីរាជការមានឱកាសក្រេបជញ្ជក់មុខជំនាញថ្មីជាច្រើនប្រភេទ ដែលអនុគ្រោះ សម្រាប់ការឡើងកាន់តំណែងខ្ពស់ នាពេលខាងមុខឬការសម្រេចចិត្តក្នុងការកសាងអាជីព ។ ខ-លទ្ធភាពក្នុងភាពចល័តទៅខាងក្រៅ ២.៤ កសាងភាពជាដៃគូសម្រាប់អភិវឌ្ឍស្ថាប័ន អគ្គលេខាធិការដ្ឋានខិតខំកសាងភាពជាដៃគូជិតស្និទ្ធជាមួយមន្រ្តីរាជការ ថែរក្សាការ ពិគ្រោះយោបល់ និងលើកទឹកចិត្តការចូលរួម ដើម្បីកែលំអការគ្រប់គ្រង ។ យន្តការក្រុមការងារ និងការប្រជុំផ្សេងៗជាមួយមន្រ្តីរាជការ ត្រូវអនុវត្តឲ្យមានទៀងទាត់ ជាពិសេស មុនមានការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធនឹងការកែទម្រង់ផ្សេងៗ ។ ២.៥ ការលើកទឹកចិត្តមន្រ្តីរាជការ សេ្ថរភាពនៃការងារ និងគោលនយោបាយសមស្របអំពីប្រាក់បៀវត្សជាគន្លឹះថែរក្សា លំនឹង និងលើកទឹកចិត្តដើម្បីថែរក្សាទុកមន្រ្តីរាជការ ជាពិសេស អ្នកពូកែ ដែលជាសម្បត្តិដ៏មាន តម្លៃរបស់ស្ថាប័ន។ ការរៀបចំដាក់ធនធានមនុស្សឲ្យចំកន្លែង ចំជំនាញ ចំសមត្ថភាព ចំពេល- វេលា ទន្ទឹម នឹងការរៀបចំ ប្រព័ន្ធតម្លើង ឋានៈ និងវាយតម្លៃការងារប្រកបដោយសមធម៌ និង យុត្តិធម៌ ជាចំណែកមួយដ៏ធំនៅក្នុងទិសដៅខាងលើនេះ ។ |















