| នីតិវិធីធ្វើច្បាប់ |
| Thursday, 17 March 2011 08:47 |
|
អត្ថបទច្បាប់ដែលរដ្ឋសភាបានបញ្ជូនមកព្រឹទ្ធសភា ដើម្បីស្នើសុំពិនិត្យ និងអោយយោបល់ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យ និងចាត់អោយគណៈកម្មការជំនាញ ណាមួយសិក្សាស្រាវជ្រាវ និងនាំយកយោបល់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងអង្គប្រជុំពេញ អង្គព្រឹទ្ធសភា។ ការពិនិត្យច្បាប់របស់គណៈកម្មការជំនាញ គណៈកម្មការជំនាញទទួលសិក្សាស្រាវជ្រាវអត្ថបទច្បាប់នេះត្រូវបំពេញតួនាទីរបស់ខ្លួនដូចខាងក្រោម ៖ ‑ ត្រូវចាប់អោយសមាជិកក្នុងគណៈកម្មការម្នាក់ សហការជាមួយជំនួយការគណៈកម្មការពិនិត្យ និងធ្វើរបាយការណ៍អំពីលទ្ធផលដែល បានពិនិត្យជូនគណៈកម្មជាជំហានដំបូង។ ការប្រជុំផ្ទៃក្នុងគណៈកម្មការ បន្ទាប់ពីបានលិខិតពីគណៈកម្មាធិការអចិន្រ្តៃយ៍ជូនមកគណៈកម្មការជំនាញ គណៈកម្មការជំនាញបានបើកប្រជុំផ្ទៃក្នុងគណៈកម្មការខ្លួន ដោយប្រធានគណៈកម្មការធ្វើលិខិតអញ្ជើញ ដើម្បីពិនិត្យទៅលើយោបល់របស់សមាជិក ដែលបានលើកឡើងថាតើយោបល់ណាគួរទទួល យកមកពិភាក្សាយោបល់ណាមិនគួរទទួលយកមកពិភាក្សាដាក់ក្នុងរបាយការណ៍លើកដំបូងជូនអង្គប្រជុំគណៈកម្មការបើកទូលាយ។ ការប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការ ក្រោយសមាជិកទទួលបន្ទុកធ្វើរបាយការណ៍ បានសរុបយោបល់សមាជិកព្រឹទ្ធសភារួចមក គណៈកម្មការបើកអង្គប្រជុំគណៈកម្មការ បើក ទូលាយមួយដោយអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ និងដោះស្រាយចម្ងល់ និងសមាជិកគណៈកម្មការមួយ ចំនួនដែល ពាក់ព័ន្ធ។ អង្គប្រជុំបើកទូលាយត្រូវធ្វើឡើងដូចខាងក្រោម ៖ ‑ពិនិត្យ និងពិភាក្សាលើសំណើសុំចាត់ទុកជាការប្រញាប់ បើមាន ការត្រៀមប្រជុំ ការត្រៀមប្រជុំ យើងត្រូវរៀបចំបែបបទកោះប្រជុំគណៈកម្មការ លិខិតជំរាបជូនអគ្គលេខាធិការ លិខិតជូនដំណឹងការកោះ អញ្ជើញ តំណាង អង្គភាព ឬស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែល គណៈកម្មការស្នើអោយកោះអញ្ជើញ រៀបចំសំណើឯកសារផ្សេងៗនិងរបាយ ការណ៍របស់ គណៈកម្មការដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍និងអង្គប្រជុំព្រឹទ្ធសភារៀបចំធ្វើកំណត់ហេតុ។ ‑ លិខិតអញ្ជើញ៖ធ្វើលិខិតអញ្ជើញអ្នកដែលពាក់ព័ន្ធ ដូចជាអញ្ជើញតំណាងក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ដោយយោងតាមកម្មវិធី របស់គណៈកម្មការ ឬសំណើរបស់ប្រធានគណៈកម្មការ។ ‑ លិខិតជូនដំណឹង៖ មុនពេលប្រជុំគណៈកម្មការជំនាញដែលទទួលបន្ទុកពិនិត្យពិភាក្សាលើអត្ថបទច្បាប់ណា មួយដែលគណៈ កម្មាធិការ អចិន្រ្តៃយ៍បានចាត់អោយត្រូវធ្វើលិខិតជូនដំណឹងអំពីការប្រជុំ របស់ខ្លួនដល់សម្តេច ឯកឧត្តម លោកជំទាវ សមាជិក‑ សមាជិកាព្រឹទ្ធសភា ទាំងអស់អំពីការ បើកប្រជុំ ដូចជាកំណត់អំពីថ្ងៃបរិចេ្ឆទ ពេលវេលា ទីកន្លែង របៀបវារៈដែលត្រូវប្រជុំ និងដោយ មានតំណាងរាជរដ្ឋាភិបាល (ក្រសួងសាមី) ដើម្បីចូលរួមបំភ្លឺ និងបកស្រាយ សំណូមពររបស់សមាជិកព្រឹទ្ធសភាដែលលើកឡើង។ ‑លិខិតជូនអគ្គលេខាធិការ៖ ‑ ឯកសារពាក់ព័ន្ធ៖ ការត្រៀមប្រជុំត្រូវត្រៀមឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនឹងអត្ថបទច្បាប់ដែលត្រូវ ប្រជុំ ដូចជា របាយការណ៍ សេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល អត្ថបទច្បាប់ រដ្ឋធម្មនុញ្ញ និងឯកសារផ្សេងទៀត…។ ‑ រៀបចំសំណើឯកសារផ្សេងៗ និងរបាយការណ៍របស់គណៈកម្មការ ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងអង្គប្រជុំ ព្រឹទ្ធសភា ៖ ‑ រៀបចំសំណើសុំផ្តល់យោបល់លើអត្ថបទច្បាប់ពីគ្រប់សមាជិក‑សមាជិកាព្រឹទ្ធសភា ‑រៀបចំធ្វើកំណត់ហេតុ៖ កត់ត្រារាល់មតិយោបល់សំណួរ‑ចម្លើយព្រមទាំងអនុសាសន៍ នៅពេលប្រជុំគណៈកម្មការ និងត្រៀមថតចម្លងកំណត់ហេតុដើម្បី ផ្សព្វផ្សាយ និងចម្លងជូនអង្គភាពពាក់ព័ន្ធ។ សមាសភាព៖ នៅពេលប្រជុំគណៈកម្មការបើកទូលាយប្រធានគណៈកម្មការសាមី ជាអ្នកគ្រប់គ្រងការប្រជុំ ដោយអញ្ជើញតំណាងរាជរដ្ឋាភិបាល ឬ សមាជិករដ្ឋសភា ឬម្ចាស់អត្ថបទច្បាប់ ឬតំណាង ក្រសួងពាក់ព័ន្ធ ឥស្សរជន អ្នកជំនាញការ ឬតំណាងសង្គមស៊ីវិលចូលរួមអោយ យោបល់ លើអត្ថបទច្បាប់ ឬបញ្ហាផ្សេងៗ។ របៀបប្រជុំ៖ ក្នុងការប្រជុំ ប្រធានគណៈកម្មការជំនាញជាអ្នកដឹកនាំកិច្ចប្រជុំដូចតទៅ ៖ ‑ អញ្ជើញតំណាងរាជរដ្ឋាភិបាល (ក្រសួងសាមី) សមាជិក‑សមាជិកាព្រឹទ្ធសភា ប្រធាន ឬ តំណាងគណៈកម្មការជំនាញព្រឹទ្ធសភានិង ប្រធាននាយកដ្ឋានមួយចំនួននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមស្តាប់ ធ្វើការពិភាក្សា ផ្តល់យោបល់ និងស្តាប់ការបំភ្លឺ (អ្នកធ្វើសេចក្តី ព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់) ការអនុម័តយល់ព្រមបញ្ជូនរបាយការណ៍ និងសំណើជូនគណៈកម្មាធិការអចិន្រ្តៃយ៍ ៖ ក្រោយពីអត្ថបទច្បាប់ដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានប្រគល់ភារកិច្ចអោយគណៈកម្មការជំនាញពិនិត្យ ពិភាក្សាចប់សព្វគ្រប់ ជាស្ថាពរ ហើយ គណៈកម្មការជំនាញត្រូវធ្វើលិខិតគោរពជូនប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អំពីលទ្ធផលនេះ ហើយស្នើសុំដើម្បីដាក់ចូល របៀបវារៈ ពេញអង្គព្រឹទ្ធសភានូវអត្ថបទស្តីពី«……»។ ការពិនិត្យច្បាប់របស់គណៈកម្មាធិការអចិន្រ្តៃយ៍៖ ក្រោយពេលបានទទួលសំណើស្នើសុំ ដាក់អត្ថបទច្បាប់ពីប្រធានគណៈកម្មការជំនាញ ដើម្បី ដាក់ក្នុងរបៀបវារៈនៃអង្គប្រជុំ ព្រឹទ្ធសភា ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អញ្ជើញ សមេ្តច ឯកឧត្តម លោកជំទាវជា សមាជិក‑សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីមកចូលរួម ប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ ដោយកំណត់កាលបរិចេ្ឆទប្រជុំ ទីកន្លែង និងដោយមាន ភ្ជាប់ជាមួយនូវរបៀប វារៈប្រជុំ។ ការត្រៀមប្រជុំ ៖ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍ ៖ ដំណើរការប្រជុំ ៖ ក្នុងការពិភាក្សានេះ គឺផ្តោតលើបញ្ហាពីរ ៖ ការពិនិត្យផ្តល់យោបល់លើអត្ថបទច្បាប់ និងបញ្ហាផ្សេងៗមានដូចតទៅ ៖ ការពិនិត្យច្បាប់របស់ព្រឹទ្ធសភាពេញអង្គ ការកោះប្រជុំ ៖ តាមធម្មតា ពេលប្រជុំត្រូវកំណត់ ៣ថ្ងៃមុន វៀរលែងតែក្នុងករណីប្រញាប់។ ចំពោះលិខិត អញ្ជើញ ត្រូវមានភ្ជាប់ទៅជាមួយនូវរបៀបវារៈប្រជុំ វៀរលែងតែក្នុងករណីប្រញាប់។ ក្នុង ពេលប្រជុំនីមួយៗ លេខាធិការស្រង់ឈ្មោះសមាជិកព្រឹទ្ធសភាដែលអវត្តមាន។ ឈ្មោះ សមាជិក ព្រឹទ្ធសភាអវត្តមានគ្មានច្បាប់អនុញ្ញាត ត្រូវប្រកាសក្នុងអង្គប្រជុំ។ សមាសភាព ៖ ការប្រជុំព្រឹទ្ធសភា អាចប្រព្រឹត្តទៅបាន លុះត្រាតែមានប្រធានដឹកនាំក្នុងពេលប្រជុំណា មួយបើប្រធាន និងអនុប្រធានព្រឹទ្ធសភា មិននៅ ដោយមានហេតុការណ៍ពិសេសព្រឹទ្ធសភា ត្រូវផ្អាកការប្រជុំជាបណ្តោះអាសន្ន។ ដំណើរការប្រជុំ ត្រូវធ្វើតាមរបៀបវារៈ វៀរលែងតែក្នុង ពេលប្រជុំខ្លះ ដែលអង្គប្រជុំសម្រេចផ្សេងពីនេះ។ មុនចាប់ផ្តើមសម័យប្រជុំព្រឹទ្ធសភា អនុម័តរបៀបវារៈ និងសមាសភាពលេខាធិការ សម័យប្រជុំ ដើម្បីជួយប្រធានព្រឹទ្ធសភាលើ កិច្ចការ៖ ‑ពិនិត្យកូរ៉ុមសម្រាប់ប្រជុំ និងនៅពេលអនុម័ត ក្រៅពីលេខាធិការ គឺមានតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សេចក្តីស្នើច្បាប់ ឬបញ្ហានានាដែលមកការពារ ត្រូវមានវត្តមាន ក្នុងសាលប្រជុំតាមសេចក្តីអញ្ជើញ របស់ប្រធានព្រឹទ្ធសភា។ ឈ្មោះអ្នកមកការពារអត្ថបទច្បាប់ ឬបញ្ហានានា ត្រូវជូនមកព្រឹទ្ធ សភាមុន ពេល ចាប់ផ្តើមការពិភាក្សា និងអនុម័ត។ សហការីជាអ្នកជំនាញដែលមកជាមួយ អាចបំភ្លឺជូនអង្គប្រជុំបាន បើសិនមានការអនុញ្ញាត ពីប្រធាន ព្រឹទ្ធសភា។ ប្រធានព្រឹទ្ធសភាអាចលើកពេលប្រជុំបានបើយល់ឃើញថា ជាការមានប្រយោជន៍ ឬជាការ ចាំបាច់ ឬបើមានសំណើពីប្រធានគណៈ កម្មការជំនាញ ឬពីម្ចាស់អត្ថបទច្បាប់ ឬបញ្ហានានា ឬពីសមាជិកព្រឹទ្ធសភា ០៦នាក់យ៉ាងតិច។ សមាជិកព្រឹទ្ធសភារូបណាក៏ដោយបើចង់ បញ្ចេញយោបល់ ត្រូវសុំ ហើយបានទទួលការអនុញ្ញាតពីប្រធានព្រឹទ្ធសភាជាមុនសិនទើប និយាយបាន។ វាគ្មិនអាចបញ្ចេញយោបល់ នៅនឹងកន្លែង ឬនៅវេទិកាតាមការអនុញ្ញាត របស់ប្រធាន។ លេខាធិការសម័យប្រជុំ ត្រូវកត់ឈ្មោះសមាជិកព្រឹទ្ធសភាដែលសុំបញ្ចេញ យោបល់តាម លំដាប់មុនក្រោយ ហើយបញ្ជូនទៅប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ការអនុញ្ញាត អោយឡើងបញ្ចេញយោបល់។ ក្នុងការជជែក ពិភាក្សាបញ្ចេញ យោបល់ ប្រធានត្រូវអោយ និយាយឆ្លាស់គ្នា គឺអ្នកគាំទ្រនិយាយម្តង អ្នកមិនគាំទ្រនិយាយម្តង។ សមាជិកព្រឹទ្ធសភា ដែលបានអនុញ្ញាតអោយ បញ្ចេញយោបល់ ត្រូវមានយោបល់តែអំពីរឿងដែលកំពុង ពិភាក្សា។ បើបញ្ចេញយោបល់ចាកប្រធាន ប្រធានព្រឹទ្ធសភា ត្រូវរំលឹកអោយចូល មកក្នុង ប្រធានបទវិញ ហើយបើវាគ្មិននោះនៅតែចចេសបញ្ចេញយោបល់ចាកប្រធានដដែលនោះ ប្រធានត្រូវតែបញ្ឈប់មិនអោយនិយាយ បន្តទៅទៀត។ ជាគោលការណ៍ រយៈពេលបញ្ចេញយោបល់សម្រាប់សមាជិកព្រឹទ្ធសភាម្នាក់ៗត្រូវមានកំណត់។ សមាជិកព្រឹទ្ធសភាដែលបានចុះ ឈ្មោះសុំ បញ្ចេញយោបល់ និយាយបាន ១០នាទីយ៉ាងយូរ ហើយ ចំពោះសមាជិកព្រឹទ្ធសភាដែលគ្រាន់តែឆ្លើយតប និយាយបាន តែ៥នាទីប៉ុណ្ណោះ តែបើ ប្រធានព្រឹទ្ធសភាយល់ឃើញថាជាការចាំបាច់ ឬជាការមានប្រយោជន៍ក្នុងការពិភាក្សាអាច អនុញ្ញាតបន្ថែម ១០នាទី។ ក្នុងការកំណត់រយៈពេលបញ្ចេញយោបល់នេះ ប្រើសម្រាប់តែសមាជិកព្រឹទ្ធសភា មិនប្រើ សម្រាប់តំណាងរាជរដ្ឋាភិបាល ឬសមាជិក រដ្ឋសភា ឬម្ចាស់សេចក្តីស្នើច្បាប់ ឬអ្នកជំនាញ ការពារអត្ថបទច្បាប់ ឬបញ្ហានានា។ ហាមបញ្ចេញយោបល់កាត់អ្នកដទៃ បញ្ចេញ យោបល់ វាយប្រហារ បុគ្គល ឬសម្តែងអាការៈផ្សេងៗ ដែលនាំអោយខូចសណ្តាប់ធ្នាប់អង្គប្រជុំ។ បើមានការជ្រួលច្របល់ ក្នុងពេលប្រជុំ ហើយប្រធាន ហាមពុំស្តាប់ ប្រធានលើកពេលប្រជុំ ដោយក្រោកដើរចេញពីសាលប្រជុំ។ កូរ៉ុម៖ ‑កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំង ឡាយណាដែលតម្រូវអោយយកមតិភាគ ច្រើនដោយ ប្រៀប ឬមតិភាគច្រើនដាច់ខាតនៃ ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ កូរ៉ុមត្រូវតែមានគ្រប់ចំនួន នៅពេលបើកការប្រជុំ និងនៅពេលអនុម័ត។ ក្នុងករណីដែល កូរ៉ុមមិនគ្រប់ចំនួនក្នុងរយៈពេល ៣០នាទី ក្រោយ ពេលកំណត់ចាប់ផ្តើមការប្រជុំប្រធាន ព្រឹទ្ធសភា ត្រូវលើកពេលប្រជុំ។ ដំណើរការប្រជុំ៖ សមាជិកព្រឹទ្ធសភាអាចមានមតិយោបល់ភ្លាមបន្ទាប់ពីតំណាងគណៈកម្មការជំនាញ ឬ តំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ ឬបញ្ហានានា ក្នុងថេរវេលាមិនអោយលើសពី ការកំណត់នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ តំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ឬ បញ្ហានានា ឬគណៈកម្មការជំនាញអាចបំភ្លឺបកស្រាយចំពោះមតិយោបល់របស់សមាជិក ព្រឹទ្ធសភាដែលបានលើកឡើង។ ក្នុងពេល កំពុងពិនិត្យ អោយយោបល់ មតិសុំកែសម្រួល ឬមតិសុំបដិសេធអត្ថបទច្បាប់ ឬបញ្ហានានា អង្គប្រជុំត្រូវពិនិត្យ និងអនុម័តភ្លាមថា ទទួលឬ មិនទទួលមតិយោបល់ខាងលើ បន្ទាប់ពីការបកស្រាយបំភ្លឺពន្យល់ពីតំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ ឬបញ្ហានានា និងតំណាងគណៈកម្មការជំនាញ ព្រមទាំងមតិយោបល់ សមាជិកព្រឹទ្ធសភារួចមក។ នីតិវិធីនៃការចាត់ការបន្ត៖ អំពីនីតិវិធីក្នុងការបង្វិលសេចក្តីព្រាង ឬស្នើទៅមករបស់សភា៖ ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹម ១០ថ្ងៃ បើត្រូវពិនិត្យសមេ្រចពីបញ្ហាថវិកាជាតិនិង ហិរញ្ញវត្ថុ និងបន្ថយមកត្រឹមតែ ០២ថ្ងៃ ប្រសិនបើជាការប្រញាប់។ បើរដ្ឋសភាទុក អោយ ហួសរយៈពេលកំណត់ ឬពន្យារពេលដែលបានកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេល ជាគោលការណ៍សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែម អោយស្មើគ្នា ហើយបើព្រឹទ្ធសភា បដិសេធអត្ថបទច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមក ពិចារណាជាលើកទី២ បាន មុនរយៈ ពេល ១ខែទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹម ១៥ថ្ងៃ បើពិនិត្យពីថវិកា ជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែ ០៤ថ្ងៃ បើជាការប្រញាប់។ ក្នុងការពិនិត្យអត្ថបទច្បាប់ ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហរ និងយកតាមមតិភាគច្រើន ដាច់ខាត។ របៀបគិតរយៈពេល៖ ទី១‑របៀបរាប់រយៈពេលគត់ គឺគេមិនរាប់ថ្ងៃទទួល និងថ្ងៃផុតកំណត់ទទួលនោះទេ។ របៀបទី១នេះ ច្រើនក្នុងករណីគ្មានការប្រញាប់ និង ករណីដែលច្បាប់បានកំណត់ថា «ថ្ងៃគត់»។ ទី២‑របៀបរាប់រយៈពេលមិនគត់ គឺគេមិនរាប់ថ្ងៃទទួលឯកសារទេ តែគេរាប់ថ្ងៃដែលត្រូវផុត។ របៀបទី២នេះច្រើនប្រើក្នុងករណីការ ប្រញាប់។ របៀបគិតម៉ោង គឺចាប់រាប់ពីម៉ោង ១២យប់ (ម៉ោងសូន្យ) ដល់ម៉ោង ១២យប់វិញ សម្រាប់ពេលមួយថ្ងៃពេញ។ ករណីប្រញាប់៖ ចំពោះពាក្យថា «បើជាការប្រញាប់» ត្រូវពិនិត្យទៅតាម ៤ករណី គឺ៖
អំពីការប្រកាសអោយប្រើច្បាប់ ដោយព្រះមហាក្សត្រ៖ កាលបរិច្ឆេទ៖ ការចុះក្នុងរាជកិច្ច៖ លក្ខខណ្ឌដោយឡែក៖ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ថាតើច្បាប់បទបញ្ជាផ្ទៃក្នុង រដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។ ក្រោយពីច្បាប់ ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី សមាជិកព្រឹទ្ធសភាចំនួន ១/៤ (មួយភាគបួន) តំណាងរាស្រ្ត ១/១០ (មួយ ភាគដប់ ) ឬតុលាការអាចសុំអោយក្រុមប្រឹក្សា ធម្មនុញ្ញពិនិត្យអំពី ធម្មនុញ្ញភាពនៃច្បាប់នោះបាន។ ប្រជារាស្រ្តមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្រ្តឬ ប្រធានរដ្ឋសភា ឬសមាជិក ព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា។ បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនសមស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសអោយប្រើ ឬយកទៅ អនុវត្តបានឡើយ។ សេចក្តីសម្រេចរបស់ក្រុម បឹ្រក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)
|













