22 | 02 | 2018 
ស្វែងរក
Main Menu
Senator
Organization
Web User Login
Social Network
AddThis Social Bookmark Button
Slide Show
Press Release
Commission News
អាណតិ្តរបស់សភា
User Rating: / 9
PoorBest 
Wednesday, 16 March 2011 14:59

អាណតិ្តរបស់សភា (រដ្ឋសភា និងព្រឹទ្ធសភា)

          ចំពោះព្រឹទ្ធសភាមានចែងក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។ ក្នុងសម័យប្រជុំដំបូងក្នុងនីតិកាលនីមួយៗ ដែលប្រារព្ធធ្វើឡើងក្នុងចន្លោះពេល៦០ថ្ងៃ ក្រោយការបោះឆ្នោតក្រោម អធិបតីភាពនៃប្រធានបណ្តោះអាសន្ន (ព្រឹទ្ធសមាជិក) ព្រឹទ្ធសភាដំណើរការជ្រើសតាំងដាច់ ដោយឡែកពីគ្នានូវប្រធាន និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយយកសំលេងអនុម័ត ភាគច្រើនដាច់ខាត (ហាសិបបូកមួយ) នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

 

          បន្ទាប់ពីជ្រើសតាំងបាននូវប្រធាន និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភារួចហើយនាដើម សម័យប្រជុំលើកទីមួយក្រោមអធិបតីភាព នៃប្រធានរបស់ខ្លួនព្រឹទ្ធសភាដំណើរការបោះឆ្នោត តាមបញ្ជីដាច់ដោយឡែកពីគ្នា ជ្រើសតាំងសមាសភាពគណៈកម្មការជំនាញនានា របស់ ព្រឹទ្ធសភាដោយយកសម្លេងអនុម័តភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ក្រោយពីបានទទួលការគាំទ្រ ពីអង្គព្រឹទ្ធសភារួចហើយ មុននឹងចាប់ការងាររបស់ខ្លួនគណៈកម្មការ នីមួយៗត្រូវកោះប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជាសម្ងាត់ ជ្រើសតាំងប្រធាន អនុប្រធាន និងលេខាធិការគណៈកម្មការនីមួយៗ។

 

          ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦នៃនីតិកាលព្រឹទ្ធសភា ។ ការបោះឆ្នោតនេះអនុវត្តទៅតាម ប្រព័ន្ធសមាមាត្រ និងបែងចែកអាសនៈតាមមណ្ឌលត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត។ មណ្ឌលបោះឆ្នោតត្រូវរៀបចំជា៨ភូមិភាគ ។ ចំពោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺ តំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ‑សង្កាត់ ក្នុងតំណែងនៃភូមិភាគនីមួយៗ។បេក្ខជន សមាជិកព្រឹទ្ធសភា ត្រូវមានអាយុយ៉ាងតិច ៤០ឆ្នាំ។

 

          គណៈកម្មការរៀបចំការបោះឆ្នោត មានសមត្ថកិច្ចទទួលខុសត្រូវរៀបចំកិច្ចដំណើរការ នៃការបោះឆ្នោតហើយក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិ និងសមត្ថកិច្ច ក្នុងការដោះស្រាយនូវរាល់វិវាទិដែលពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសមេ្រចបិទផ្លូវតវ៉ា។

 

(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)

 

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម