25 | 05 | 2013 
Search
WebSenate
Main Menu
Senator
Organization
Web User Login
Private Message
Social Network
AddThis Social Bookmark Button
---------------------------
Press Release
Commission News
គណៈប្រតិភូគណៈកម្មការទី៥ជួបសវនាការជាមួយអាជ្ញាធរខេត្តកំពង់ចាម
User Rating: / 1
PoorBest 
Wednesday, 29 August 2012 09:40

com5_29-08-2012_1

com5_29-08-2012_2

គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ថសភា ជួបសវនាការជាមួយនឹង​អាជ្ញាធរខេត្តកំពង់ចាម គណៈប្រតិភូគណៈកម្មការទី៥​ព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរច្រកទ្វារ ព្រំដែនអន្តរជាតិ ត្រពាំងផ្លុង

កាលពីថ្ងៃទី២៨​  ខែសីហា  ឆ្នាំ២០១២ នៅសាលាខេត្តកំពង់ចាម  គណៈប្រតិភូគណៈកម្មការ កិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់ គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម​  ឈឹត គឹមយាត​ អនុប្រធានគណៈកម្មការ​​ទី៥ព្រឹទ្ធសភា បានអញ្ជើញចុះទៅជួបសវនាការការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត ស្នងការនគបាលអន្តោប្រវេសន៍ខេត្ត និងមន្ត្រីពាក់ព័ន្ធសាលាខេត្តទាំងអស់ ដែលដឹកដោយឯកឧត្តម លន់ លឹមថៃ អភិបាលរងខេត្ត ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាននៅទូទាំងខេត្តកំពង់ចាម​ ព្រមទាំងស្វែង យល់អំពីសកម្មភាព ការគ្រប់គ្រងភ្ញៀវទេសចរណ៍​​ជាតិ​​ អន្តរជាតិដែលចេញ‑ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម។


ឯកឧត្តម ឈឹត​ ​​គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងសំខាន់នៃបេសកកម្ម ដែលគណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា​ គឺសំដៅសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការ ដូចជាការអនុវត្តន៍ច្បាប់អន្តោ ប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងជនបរទេសរបស់អាជ្ញាធរខេត្ត កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទា្វរ ព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា‑វៀត ណាម) ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស និងការពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាបជូន អំពីលទ្ធផលការងាររបស់ព្រឹទ្ធសភាដែលសម្រេចបាននៅដើមនីតិកាលទី៣ និងមុខងារសំខាន់ៗ របស់គណៈកម្មការជំនាញទាំង៩ព្រឹទ្ធសភា មានចំនួន ៣  គឺមុខងារនីតិកម្ម​ មុខងារផ្តល់ព័ត៌មាន និងមុខងារត្រួតពិនិត្យ ។
ឯកឧត្តម លន់ លឹមថៃ អភិបាលរងខេត្តកំពង់ចាមបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារទូទៅរបស់ខេត្ត ដូចជាលក្ខណៈភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារបង្ក​ បង្កើនផលរបស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា នៅក្នុង៦ខែដើមឆ្នាំ២០១២នេះ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្តបានបំពេញ ការងារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ធ្វើឲ្យបទល្មើសផ្សេងៗមានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ ទោះបីជាមានការខ្វះចន្លោះ នៅកន្លែងខ្លះក៏ដោយ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធខិតខំទប់ស្កាត់ និងចាត់វិធានការនូវរាល់បទល្មើសបានល្អប្រសើរ ។
ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា ចំពោះការងារអនុវត្តច្បាប់អន្តោប្រវេសន៍ ជារួមខេត្តបានយកចិត្តទុកដាក់ និងរិះរកគ្រប់វិធីសាស្ត្រ ក្នុងការទំនាក់ ទំនង និងពង្រឹងច្បាប់នៅតាមច្រកទ្វារព្រំដែនទាំងអស់ ឲ្យបានល្អប្រសើរឡើង ។ ដោយឡែកចំពោះជ​នអន្តោប្រវេសន៍ដែលលួចឆ្លងដែនដោយខុសច្បាប់ អាជ្ញាធរតែងតែចាប់បញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ ។
ដោយឡែកនៅថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញទៅជូបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកពញាក្រែក និងអាជ្ញាធរ ដែលប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដើម្បីចុះស្វែងយល់អំពីសកម្មភាពគ្រប់គ្រងរបស់ភ្ញៀវចេញ‑ចូល ព្រមទាំងចុះទៅពិនិត្យសកម្មភាព ប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា‑វៀតណាម ។ រូបភាព និងអត្ថបទ៖ នាយកដ្ឋានព័ត៌មាន

 
Video
សាវតាព្រឹទ្ធសភា សមិទ្ធិផលព្រឹទ្ធសភា
នីតិកាលទី៣(២០១២-២០១៣)
National Assembly
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
Supported Software
Other Software
Web Hosting Provider
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម
-------------------