20 | 02 | 2017 
ស្វែងរក
មាតិកាសំខាន់ៗ
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
Web User Login
បណ្តាញសង្គម
AddThis Social Bookmark Button
Slide Show
ប្រកាសព័ត៌មាន
ព័ត៌មានថ្មីៗរបស់គណៈកម្មការ
ដំណើរការនៃការបង្កើតសភា
ការ​វាយ​តម្លៃ​ដោយ​អ្នកប្រើ: / 11
អន់ល្អ 
ថ្ងៃពុធ ទី16ខែ​មីនាឆ្នាំ2011ម៉ោង14:50

ដំណើរការនៃការបង្កើតសភា 

ក‑សភាជាន់ទាប

          ការបង្កើតសភាសំរាប់រដ្ឋ នៃប្រទេសនីមួយៗមានលក្ខណៈមួយឈរលើគោលការណ៍ ឬក៏វិន័យមួយច្បាស់លាស់។ ដូច្នេះរាល់សភាជាន់ ទាបឬរដ្ឋដែលមានសភាតែមួយដែលគេ ហៅថាជាសភាតំណាងរាស្រ្តនោះ វាជានិច្ចកាលបង្កើតឡើងដោយលក្ខណៈពិសេសតាមវិធីជ្រើសរើស (បោះឆ្នោត) ដោយផ្ទាល់ និង ជាសកលឧទាហរណ៍៖ មាត្រា៧៨ រដ្ឋធម្មនុញ្ញ កម្ពុជា១៩៩៣ បានកំណត់ក្នុងវាក្យខ័ណ្ឌទីមួយ និងទីពីរថា « រដ្ឋសភាមាន សមាជិកតំណាង រាស្រ្តយ៉ាងតិច១២០រូប។ តំណាងរាស្រ្តត្រូវជ្រើសតាំងដោយការបោះឆ្នោត ជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជា សម្ងាត់…»។ 

       សភាជាន់ទាប ឬសភាតំណាងរាស្រ្តនេះ អាណតិ្តរបស់វាមានរយៈពេល ៤ ឬ ៥ឆ្នាំំ ប៉ុណ្ណោះដូចមាត្រា៧៨ រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ ក្នុង វាក្យខ័ណ្ឌទីមួយថា «នីតិកាល របស់ រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលរដ្ឋសភាថ្មីចូលកាន់តំណែង»។ ប៉ុន្តែយើង អាចជួបប្រទះនូវថេរៈវេលាដ៏ខ្លីបំផុតដែរ ដូចជាសភាតំណាងរាស្រ្តប្រទេសអាមេរិក មានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ ដែលបោះឆ្នោតដោយប្រជាជន នៃរដ្ឋដោយឡែកៗ។ 

ខ‑សភាជាន់ខ្ពស់

          ចំពោះបញ្ហានេះ ការប្រតិបត្តិមានភាពផ្សេងៗគ្នាយ៉ាងច្រើនក្នុងការបង្កើតនូវសភាជាន់ ខ្ពស់នោះ។ ដូចជានៅចក្រភពអង់គ្លេស សភា ជាន់ខ្ពស់ ដែលក្នុងនោះសមាជិកមួយចំនួនធំ ត្រូវបានចាត់តាំងដោយស្តេច ឬក៏ចូលកាន់តំណែងនោះតាមរយៈការស្នងត្រកូល ។ សភា នេះជាសភាដែល តំណាងអោយពួកកហបតីធំៗ ។ ចក្រភពអង់គ្លេសសឹងតែជាប្រទេសតែ មួយគត់ដែលសភាជាន់ខ្ពស់របស់គេ ចាត់តាំង ដោយប្រមុខរដ្ឋ ឬក៏ជាទូទៅ សមាសភាពនៃ សភានោះ បង្កើតឡើងដោយការចាត់តាំងឬតាមការស្នង ។ ហើយរយៈពេលនៃអាណត្តិរបស់សភា នោះពុំបានកំណត់ទេ។

          ភាគច្រើននៃប្រទេសដែលកាន់របបសភាជាន់ខ្ពស់ ជាទូទៅសមាជិកសភាទាំងនោះ ត្រូវបានចាត់តាំងទាំងស្រុងតួយ៉ាងដូចជាប្រទេស ថៃ (សមាជិកព្រឹទ្ធសភា២៧០ ចាត់តាំង ដោយព្រះរាជារយៈពេល៦ឆ្នាំ) ប្រទេស ហ្ស័រដានីដ្យាម៉ៃការ Jamaica|) ជារដ្ឋឯករាជ្យស្ថិតក្នុង សហគមន៍ ចក្រភពអង់គ្លេសប្រមុខរដ្ឋ គឺស្តេចចក្រភព អង់គ្លេសជា អ្នកចាត់តាំងសមាជិកព្រឹទ្ធសភា, ប្រទេស ប៊ែលលីស ជារដ្ឋឯករាជ្យ មួយក្នុងសហគមន៍ ចក្រភពអង់គ្លេសមានសមាជិកព្រឹទ្ធសភា៨នាក់ប៉ុន្តែមានប្រទេសមួយចំនួនសមាជិកព្រឹទ្ធសភា របស់គេ ភាគខ្លះត្រូវបាន ចាត់តាំងដោយមេដឹកនាំ គណបក្សប្រឆាំងដូចជាប្រទេស ប៊ែល លីស និង ដ្យាម៉ៃការ ជាដើម។ (Jordan និង

          ចំពោះប្រទេសដែលមានទម្រង់រចនាសម្ព័ន្ធដែនដីជាសហព័ន្ធវិញសភាជាន់ខ្ពស់របស់ គេក៏រៀបចំឡើងមានលក្ខណៈផ្សេងៗដែរ ដូចជា ប្រទេស ម៉ាឡេស៊ីសមាជិកព្រឹទ្ធសភា ៦៩នាក់ ក្នុងនោះមាន ៤៣នាក់ ត្រូវបានចាត់តាំង ប៉ុន្តែសំរាប់ប្រទេស អាល្លឺម៉ង់ សភាជាន់ ខ្ពស់របស់ គេ ឈ្មោះ ប៊ុនដេស្រាត ដែលមានសមាជិករបស់សភានេះរៀបចំឡើងពីសមាជិក របស់រដ្ឋាភិបាលនៃសមាជិកនីមួយៗរបស់សហព័ន្ធ។ ក្នុងករណីមានការផ្លាស់ ប្តូរសមាជិក រដ្ឋាភិបាលនៃប្រទេសណាមួយនោះ ក៏ត្រូវផ្លាស់ប្តូរបេក្ខភាពបេក្ខភាពជាសមាជិកក្នុងសភា ជាន់ខ្ពស់ (ប៊ុនដេស្រាត) ជាស្វ័យប្រវត្តិដែរ។ មានសភាជាន់ខ្ពស់នៃបណ្តាប្រទេសមួយចំនួន ទៀត ដែលសមាជិករបស់គេភាគខ្លះ បោះឆ្នោតដោយ ផ្ទាល់ ដូចជា សហរដ្ឋអាមេរិក, ស្វីស, អ៊ីតាលី…។ នៅក្នុងប្រទេសអ៊ីតាលី ប្រធានាធិបតីអាចចាត់តាំងពលរដ្ឋ ៥នាក់ ដែលមាន ស្នាដៃ ក្នុងវិស័យសង្គម, វិទ្យាសាស្រ្ត, អក្សរសាស្រ្ត និង សិល្បៈវប្បធម៌ អោយក្លាយជា សមាជិកព្រឹទ្ធសភាមួយជីវិត។ គ្រប់អតីតប្រធានាធិបតីរបស់ ប្រទេសអ៊ីតាលី មានសិទ្ធិជា សមាជិកព្រឹទ្ធសភាមួយជីវិត បើសិនជាគាត់មិនបដិសេធ។

           ចំពោះការបង្កើតសភាជាន់ខ្ពស់ជាធម្មតា វាមានរយៈពេលវែងជាងអាណត្តិរបស់សភា ជាន់ទាប។នៅមានប្រទេសមួយចំនួនទៀត ក្នុងការបង្កើត សភាជាន់ខ្ពស់តាមរយៈការបោះ ឆ្នោតប្រព័ន្ធចំរុះ។លក្ខណៈនេះមាននៅប្រទេសប៊ែលហ្ស៊ិកគឺមួយចំណែក បោះឆ្នោតផ្ទាល់ នៅក្នុងខេត្ត,មួយផ្នែក បោះឆ្នោតដោយក្រុមប្រឹក្សាតំណាងខេត្ត និងមួយចំណែកទៀតចាត់តាំង ដោយសមាជិកព្រឹទ្ធសភាដែលបាន ជ្រើសរើស។

 

(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)

 
កម្មវិធី Android និង IOS

download

iphone​ 
នីតិកាលទី៣
រដ្ឋសភាជាតិ
NEC
Asean
UNDP
ICT Global Centre
ICT Global Centre
Global Centre
for ICT in Parliament
IPU
AIPA
APF
PIC
Ireon Portal
KOICA
ICT with KIV
Supported Software
Other Software
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
1.បំពេញព័ត៌មាន ផ្នែកក្នុងទម្រង់
2.បំពេញព័ត៌មាន ផ្នែកលើស្រោមសំបុត្រ
3.សេចកី្តណែនាំ ពីវិធីអោយបំពេញ លើ​ទម្រង់
4.សេចក្តីណែនាំ ពីវិធីអោយបំពេញ លើស្រោម